នារី​ម្នាក់ បង់​បង់ជីវិត ជាមួយ​កូន​ក្នុង​ផ្ទៃ​៦​សប្ដាហ៍ ធ្វើ​ឲ្យ​ប្ដី​សោកា ស្ទើរ​មិន​អាច​ទទួល​យក​បាន

នារី​ម្នាក់ បាន​បង់​បាត់​ជីវិត ជាមួយ​នឹង​កូន​ក្នុង​ផ្ទៃ​មាន​អាយុ​ប្រមាណ​៦​សប្ដាហ៍ ធ្វើ​ឲ្យ​ប្ដី​សោកា សរសេរ​សារ​រៀប​រាប់ទាំង​ក្ដុកក្ដួល ​ស្ទើរ​មិន​អាច​ទទួល​យក​បាន​​ថា អូន​សន្យា​ថា​បង្កើត​កូន​ស្រី​ឲ្យ​បង​​ សន្យា​បង្កើត​គ្រួសារ​តូច​មួយ​នេះ​មាន​សុភមង្គល​ជាមួយគ្នា​​ ម៉េច​ឥលូវ​អូន​ទុក​បង​ចោល​នៅ​ម្នាក់ឯង។

ម្ចាស់​គណនី​ឈ្មោះ​«Bros Mab  » បាន​សរសេរ​សារ​អម​ដោយ​រូបភាព​ប្រពន្ធ​បែបនេះ​ថា «​ហេតុអ្វី​អូន​កុហក​បងហា អូន​សន្យាថា​បង្កើតកូន​ស្រី​អោយ​បង​នោះ សន្យា​បង្កើត​គ្រួសារ​តូច​មួយ​នេះ​មាន​សុភមង្គល​ជាមួយគ្នា​ហ៎ មេច​ឥលូវ​អូន​ទុក​បង​ចោល​នៅ​ម្នាក់ឯង​ចឹ​ង ប្រពន្ធ​សម្លាញ់ Chhoryi Kim សូម​អូន និង​កូន​យើង​ទៅ​អោយបាន​សុខ​ណា»។

ក្រោយ​មក​ បុរស​ជា​ស្វាមី​ជនរងគ្រោះ​បន្ត​បង្ហោះ​សារ​ថា «​ក្នុងនាម​ខ្ញុំ​ជា​ស្វាមី​នៃ​សព ប្រពន្ធ​ខ្ញុំ​ឈ្មោះ គឹម ឆ​យ្យី (​លក្ខណា​) សូម​ថ្លែងអំណរគុណ​ដល់​ពុក​ម៉ែ បងប្អូន បងប្អូន​ក្រុមការងារ ទាំង​ជិត​ទាំង​ឆ្ងាយ​ទាំងអស់​ដែល​បាន​ចូលរួម​រំលែក​ទុក្ខ ក៏ដូចជា​ចូលរួម​ក្នុង​ពិធី​បុណ្យសព និង​បងប្អូន​ដែល​បាន​ចូល​ជា​បច្ច័យ​ពី​ចំងាយ​ដោយ​មិនបាន​រៀបរាប់​ឈ្មោះ​អស់​។ សូម​ជូនពរ​អ្នក​ទាំងអស់គ្នា​ជួបតែ​សេចក្តីសុខ​គ្រប់ៗ​ពេល ហើយក៏​សូម​អភ័យទោស​បើ​ទទួល​មិនបាន​ដិតដល់ »។

​បើតាម​គណនី​ហ្វេ​ស​ប៊ុ​ក​ឈ្មោះ «​បង​ថា​រី សាន់ អេស​ស៊ី » បាន​បញ្ជាក់ថា ៖ «Chhoryi Kim RIP​អ្នកលក់​បង្អែម​ដ៏រ​ស់រាយ​ប្រចាំ​រង្វង់​មូល​ខេត្តកោះកុង ខ្ញុំ​ជា​ម៉ូយ​បង្អែម​របស់គាត់​តាំងពី​គាត់​នៅ​កុមារី​ម្ល៉េះ ប្អូនស្រី​ជាម​នុស្ស​ខិតខំ​តស៊ូ​តាំងពី​តូច តែ​ពេលនេះ​​ខ្ញុំ​លែង​បានឃើញ​អ្នកលក់​បង្អែម​ដ៏​រស់​ម្នាក់នេះ​តទៅទៀត​ហើយ​​សូន​ប្អូនស្រី​បាន​ទៅដល់​សុគតិភព​ចុះ​​មាន​ជាតិ​ក្រោយ​កុំអោយ​អភ័ព​អាយុ​ខ្លី​ដូច​ជាតិ​នេះ​ទៀត​»​

​គួរ​បញ្ជាក់ថា ជនរងគ្រោះ​ឈ្មោះ គីម ឆ​យី (KIM CHHORYI) អាយុ​៩​ឆ្នាំ បាន​បាត់​បង់ជីវិត ជាមួយ​កូន​ក្នុង​ផ្ទៃ​អាយុប្រមាណ​៦​សប្ដាហ៍ កាលពី​ថ្ងៃទី​២៥ ខែមិថុនា ឆ្នាំ​២០២០ ដោយសារ​​​ជំងឺ​«​ឈាមសឡើង និង​ធ្លាក់ឈាម​»​ ហើយពេលឈាម​បុក​ដល់​ខួរក្បាល​លឿន​ពេក ក៏បាត់បង់ជីវិតតែម្ដង​។ ចំពោះ​ពិធី​បុណ្យសព ត្រូវបាន​ប្រារព្ធ​ធ្វើឡើង​នៅ​ខេត្តកំពង់ឆ្នាំង ដែលជា​ស្រុកកំណើត តែ​ពុំបាន​ធ្វើបុណ្យ​៧​ថ្ងៃ​នោះទេ៕

Related posts

Leave a Comment