បទ​«​ចាប៉ី​Vid Cooler» ផ្ទុះ​ការរិះគន់​ពេញ​ហ្វេ​ស​ប៊ុ​ក ថា​បំផ្លាញ​ទម្រង់​ដើម​របស់​ចាប៉ី

ភ្នំពេញ​ ៖ ​បទ​ចម្រៀង​មាន​ចំណងជើង​ថា «​ចាប៉ី​Vid Cooler» របស់​តារា​រ៉េ​ប Vid Cooler ផ្សព្វផ្សាយ​កាលពី​ចុងខែ​ឧសភា ឆ្នាំ​២០២០​កន្លង​ទៅ​នេះ នៅតែ​ទទួល​បាន​ការរិះគន់​ជា​បន្តបន្ទាប់​ពី​សំណាក់​អ្នកលេង​បណ្ដាញ​សង្គម​ហ្វេសប៊ុក។

បទ​ចម្រៀង​នេះ បាន​ចេញ​ផ្សាយ​ក្នុងអំឡុងពេល​តារា​សម្ដែង​អ៊ឹម ជីវ៉ា យក​សុខា​មក​ភ្នំពេញ ធ្វើការ​លើក​តម្កើង​នាង​ឲ្យ​មានឱកាស​ថត​សម្ដែង​រឿង​អប់រំ​ខ្លី ហើយ​ត្រូវ​លោក​ផែង វណ្ណៈ អ្នកលេង​បណ្ដាញ​សង្គម​ហ្វេ​ស​ប៊ុ​ក​ដ៏​ល្បី​ឈ្មោះ​ ​រិះគន់ មិន​សំ​ចេះ​មាត់​នោះ។

ឆ្លៀត​ក្នុង​ឱកាស​កំពុង​ផ្ទុះ​ការ​ការចាប់អារម្មណ៍​ចំពោះ​រឿង​នេះ​នោះ តារា​ចម្រៀង​រ៉េ​ប​នៅ​ផលិតកម្ម​រស្មី​ហង្ស​មាស លោក Vid Cooler ក៏បាន​តាក់តែង​​​ចម្រៀង​១​បទ​មាន​ចំណងជើង​ថា «​ចាប៉ី​Vid Cooler» ដើម្បី​ចូល​អន្តរាគមន៍​កុំ​ឲ្យ​លោក​ផែង វណ្ណៈ ទើស​គេ​ពេក ជាពិសេស​កុំ​ទៅ​ឈ្លោះ​ជាមួយ​មនុស្ស​ស្រី ដែល​ត្រូវ​លោក​អ៊ឹម ជីវ៉ា លើកស្ទួយ​ដើម្បី​មាន​ថវិកា​ចាយ​នោះ។ ចំពោះ​លោក​អ៊ឹម ជីវ៉ា ក៏ត្រូវ​បាន​លោក​រៀបរាប់​ក្នុង​បទ​ចម្រៀង​ថា មានការ​ខុសឆ្គង​ផង​ដែរ ដោយ​គិតតែ​ពី​មិត្តភាព ប្រជាប្រិយភាព​ មិន​គិត​ពី​ទេពកោសល្យ​…។

ចំពោះ​បទ​ចម្រៀង​យក​ចាប៉ី​មក​លាយឡំ​នេះ ធ្វើ​ឲ្យ​អ្នកលេង​បណ្ដាញ​សង្គម​ហ្វេ​ស​ប៊ុ​ក កើតទុក្ខ​មិន​សុខចិត្ត ចូល​មក​បញ្ចេញមតិ​រិះគន់​ជាច្រើន ដោយ​មិន​សំចៃ​ទៅលើ ​តារា​រ៉េ​ប Vid Cooler​នេះ​ឡើយ។ ជាក់ស្ដែង​ពួកគេ​ បាន​បញ្ចេញមតិ​ថា​«aHaha ពីរោះ​ណាស់ ពីរោះ​ចង់​ងាប់​ហើយ​បងប្រុស​…​បើ​ថា​គាំទ្រ​ចម្រៀង​ចាប៉ី ដឹង Flow ចាប៉ី … មិន​ដឹង​ចាប៉ី​ជំនាន់​ណា​ច្រៀង​ចឹ​ង​… សុំទោស​មេ​ដែល​និយាយ​ប៉ះពាល់​អារម្មណ៍​មេ »​។ «​ចាប៉ី ​តា​វា​ចឹ​ង មិនមែន ថែរក្សា​ទេ បំផ្លាញ ទម្រង់​ដើម​ទៀត អោយ​តែ​អាណា ល្បី បង្ក​ហេតុ តោង​»​។ «​ច្រៀង​ចាប៉ី​ But DJ Sdey flow (​អឹម ជីវ៉ា​&​ផែង​វណ្ណៈ​Diss) សើច​ឡើង​ចេញ​ក្អួត»។

«​អា​យ៉ាប់​វីត កុំ​យក​ចាប៉ី​វប្បធម៌​មកលេងសើច​ នេះ​មិនមែនលើក​ស្ទួយ​ទេ គឺ​ជាន់ពន្លិច​ហើយ»​។ «​លើកយក​វប្បធម៌​បុរាណ​មក ​គឺ​ល្អ​ណាស់​តែ​បង​កុំ​យក​សម័យ​ទៅ​លាយ​បុរាណសម័យ​អោយ​ចំ​សម័យ​ សិ​ល្បៈ​បុរាណ​យើង​គួរ​អភិរក្ស​ កុំអោយ​ខូច​លំនាំ​ដើម​»​។ «​ពួក​អា​ឆ្កួត​ក្រឡៃ​សំនៀង​ដើម​អ្នក​ល្បី​យក​ចាប៉ី​ខ្មែរ​មក​រ៉េ​ប​ម៉ែ​វា​ស្អី​ស្ដាប់​មិន​យល់​ខួច​បទ​ដើម​របស់​លោកតា​អស់​រលីង​តារា​រ៉េ​ប​បំផ្លាញ​សំនៀង​ដើម​បែប​ឆ្កួត​ចឹ​ង​តើ​នៅមាន​ប៉ុន្មាន​នាក់​ទៀត​ពួក​អា​ច​ង្រៃ​»​។ «​សង្ឃឹមថា​ក្រសួង​វប្បធម៌​នឹង​ចូល​មើល​អ្វី​ដែល​ខ្ញុំ​បាន​ឆាត​ទៅ​គាត់ ខ្ញុំ​មិន​ចង់​ឃើញ​ចម្រៀង​ចាប៉ី ​ត្រូវ​ជន​ឆ្លៀត​អាកាស​ដូច​អា Vid Cooler នេះ​ យក​មក​ច្រៀង​ទាំង​ខុស​បែបបទ​នៃ​លំនាំ​ច្រៀង​របស់​ចាប៉ី​ ទៅ​ថ្ងៃមុខ​ទេ​»​។ ទាំង នេះ​គ្រាន់តែ​ជា​ការ​ដកស្រង់​មតិ​មួយ​ចំនួន​ប៉ុណ្ណោះ នៅ​មាន​មតិ​រិះគន់​ជាច្រើន​ទៀត ដែល​មិន​អាច​ធ្វើការ​ដកស្រង់​មក​បង្ហាញ​ឲ្យ​អស់​នោះ​ទេ៕

 

 

ចាប៉ី Vid Cooler ) – Chapei

Song : (ចាប៉ី Vid Cooler ) – ChapeiBeat Remix : Cooler MusicLink Youtube : https://youtu.be/K2udYS8nJT4

Posted by Vid Cooler Page on Friday, May 29, 2020

Related posts

Leave a Comment