លោក​ពូ អ្នកមីង២នាក់នេះ ជីវិត​ចុង​ក្រោយ​គ្មាន​សល់​អី រស់នៅ ​សុំ​សំយាប​ផ្ទះ​គេ​ជ្រក បានទ្រី ដាណាជួយបានមួយគ្រា

ភ្នំពេញ ៖ លោកពូ អ្នកមីង២នាក់ ជីវិតចុងក្រោយគ្មានសល់អ្វីនោះទេ រស់នៅដោយសុំសំយាបផ្ទះគេស្នាក់អាស្រ័យប៉ុណ្ណោះ ហើយដោយឃើញពីការលំបាកបែបនេះ ទ្រី ដាណា ថៅកែហាងចិត្តធម៌ ក៏សម្រេចផ្ដល់ជាសម្ភារៈ និងថវិកាមួយចំនួនសម្រាប់ដោះស្រាយជីវភាពមួយរយៈតែម្ដង។

បង្ហោះរូបភាពចុះចែកអំណោយជូនគ្រួសារក្រីខាងលើនេះ អ្នកស្រី ទ្រីដាណា បានសរសេររៀបរាប់ថា« អ្វី​ដែល​ខ្ញុំ​អាច​ជួយ​បាន គឺ​ធ្វើ​បាន​ប៉ុណ្ណឹង ហើយ​សង្ឃឹម​ថា​គាត់​អាច​ដោះ​ស្រាយ​ជីវភាព​បន្ត​បាន​មួយ​រយៈ អាណិត​គាត់ ជីវិត​ចុង​ក្រោយ​គ្មាន​សល់​អី សុំ​សំយាប​ផ្ទះ​គេ​ជ្រក។ មាន​កូន ២​នាក់​ដែរ តែ​កូន​ប្រុស​ម្នាក់​​ការ​ចេញ​ទៅ​បាត់ ក៏​ក្រ​លំបាក ហើយ​កូន​ស្រី​វិញ មាន​សតិ​មិន​ប្រក្រតី»។

អ្នកស្រីបន្តថា «ជីវិត​មនុស្ស​ម្នាក់ៗ ពិត​ជា​ពិបាក​ស្មាន​មែន។ អ្នក​ខ្លះ ត្រឹម​អង្ករ​ហូប ឱ្យ​រួច​មួយ​ថ្ងៃ ក៏​ពិបាក​នឹង​រក។ មាន​តែ​ការ​តស៊ូ​ហ្នឹង​ហើយ ធ្វើ​ម៉េច​បើ​ជីវិត​វា​បែប​នេះ»។ តាមរយៈនេះ អ្នកគាំទ្រ អ្នកស្រីជាច្រើន បានធ្វើការសរសើរពីទឹកចិត្តដ៏ល្អមួយនេះ ព្រមទាំងមានការបង្ហោះរូបជាច្រើនទៀត ដើម្បីទទូចអង្វរឲ្យអ្នកស្រីធ្វើការជួយផងដែរ៕

Related posts

Leave a Comment