តន់ ចន្ទ​សី​ម៉ា កំពុង​ថត​MV​សុខៗ​ ស្រាប់តែ​ជួប​រឿង​មិន​នឹកស្មាន​ដល់​ក្នុង​ឆាក​ជីវិត

ភ្នំពេញ ៖ តារា​ចម្រៀង​ស្រី​របស់​ផលិតកម្ម​Galaxy Navatra​កញ្ញា​តន់ ចន្ទ​សី​ម៉ា ខណៈ​កំពុង​ថត​សម្ដែង​បទ​ចម្រៀង​របស់​ខ្លួន ក្រោម​ផ្ទៃមេឃ​ខ្មៅ​ងងឹត​នោះ ស្រាប់តែ​ជួប​រឿង​មិន​នឹកស្មាន​ដល់ ធ្វើ​ឲ្យ​រូប​នាង និង​ក្រុម​ការងា​រត់​បាតជើង​ស​ព្រាត។

តារាចម្រៀង​ជួរមុខ​របស់​ផលិតកម្ម​Galaxy Navatra​រូបនេះ បាន​បង្ហោះ​សារ រួម​នឹង​វីដេអូ ចំពោះ​ហេតុការណ៍​ដែល​ជួប​លើក​ទី​១​ក្នុង​ឆាកជីវិត​របស់​នាង កាលពីពេល​ថ្មីៗ​បែបនេះ​ថា «​មើល​ឲ្យ​ដល់​ចប់​បងប្អូន សកម្មភាព​កំពុង​ថត លើក​ទី​1​ក្នុង​ជីវិត​ដែល​ជួប​រឿង​បែបនេះ ​ភ័យ​រត់​លែង​ចង់​ទៅមុខ តែ​យ៉ាងណា​ក៏​ខំប្រឹងប្រែង​ដើម្បី​បងប្អូន អរគុណ​ដែល​តែងតែ​គាំទ្រ Galaxy Navatra»​។​

បទ​ចម្រៀង ដែល​កញ្ញា​កំពុង​ថត សម្ដែង ហើយ​ត្រូវ​ជួប​គ្រោះធម្មជាតិ​មិន​នឹកស្មាន​ដល់​នេះ មាន​ចំណងជើង​ថា «​ក្តី​សុខ​មិនមែន​ធ្លាក់​ពីលើ​មេឃ​» ត្រូវ​បានចេញ​ជា​ផ្លូវការ​ហើយ តាំងពី​ថ្ងៃទី​២៣ ខែមិថុនា ឆ្នាំ​២០២០​មកម្ល៉េះ តែ​កញ្ញា ទើបតែ​យក​វីដេអូ​នូវ​រឿងរ៉ាវ​មិន​ធ្លាប់​ជួប​នេះ មក​បង្ហោះ​លើ​ទំព័រ​ហ្វេ​ស​ប៊ុ​ក​របស់ខ្លួន​កាលពី​ថ្ងៃទី​២៥ ខែមិថុនា ឆ្នាំ​២០២០​កន្លងទៅនេះ។

តាមរយៈ​នេះ អ្នកគាំទ្រ​នាង​មួយចំនួន មានការ​អស់សំណើច​ចំពោះ​អ្នក​ថត ដែល​ភ័យ​រត់​បាតជើង​ស​ព្រាត ហើយ​មួយចំនួនទៀត ក៏បាន​លើកទឹកចិត្ត​ឲ្យ​តារាចម្រៀង​តន់ ច័ន្ទ​សីមា ខិតខំ​តស៊ូ​បន្តទៀត ពួកគេ​នៅតែ​គាំទ្រ និង​ផ្ដាំ​ឲ្យ​កញ្ញា​មានការ​ប្រុងប្រយ័ត្ន​ជុំវិញ​គ្រោះធម្មជាតិ ដែល​កើតឡើង​ជាយថាហេតុ​នេះ​៕​

មើលឲ្យដល់ចប់បងប្អូន សកម្មភាពកំពុងថត លើកទី1ក្នុងជីវិតដែលជួបរឿងបែបនេះ ⚡️⚡️🌩🌩ភ័យរត់លែងចង់ទៅមុខ 😞😞😞តែយ៉ាងណាក៏ខំប្រឹងប្រែងដើម្បីបងប្អូន អរគុណដែលតែងតែគាំទ្រ Galaxy Navatrahttps://youtu.be/gWdBxvgP7H8

Posted by Ton – Chan Seyma on Thursday, June 25, 2020

Related posts

Leave a Comment