មរណភាព​ម្តាយ​ ទឹម រដ្ឋា រំជួល​ចិត្ត​មួយ​ចំហៀង​អ្នកសិល្បៈ ព្រោះតែមូលហេតុមួយនេះ

ភ្នំពេញ​ ៖ នេះជា ដំណឹង​ដ៏​រំជួលចិត្ត នៅពេល​បានឮ​ពី​មរណភាព​ម្តាយ​របស់​តារា​សម្តែង នាង ទឹម រដ្ឋា ដែល​បានទទួល​មរណកាលពី​រំលង​អធ្រាត្រ​យប់មិញ ដោយសារ​គាំ ង បេះ ដូង​។​

មរណភាព​របស់ ម្តាយ ទឹម រដ្ឋា នាពេលនេះ ​បានក្លាយ​ជា​ដំណឹង​ដ៏​រំជួលចិត្ត​មួយ​ចំហៀង​អ្នក​សិ​ល្បៈ ក្នុងពេលដែល​អ្នក​សិ​ល្បៈជាច្រើន​បាន​ផ្ញើ​សារ​ចូលរួម​រំលែក​ទុក្ខ​ពេញ​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​ក​។​

ពួកគេ​បាន​សម្តែង​ក្តី​សោកស្តាយ​ស្ទើរ​ទទួលយក​មិនបាន​ក្នុងពេលដែល​ម្តាយ​របស់ ទឹម រដ្ឋា បានទទួល​មរណភាព​ទាំង​មិនដែល​ឮថា​មាន​ជំងឺ​អ្វី​ធ្ងន់ធ្ងរ​ផង​នោះ​។​

ទាំង ទឹម រដ្ឋា និង​គ្រួសារ​របស់​នាង​បាន​សម្តែង​ក្តី​ក្តុកក្តួល និង​អាឡោះអាល័យ​ម្តាយ​របស់ខ្លួន​ដែល​បាន​ចែក​ឋាន​ទាំង​ស្រស់​បែបនេះ​។​

​អ្វីដែល​ធ្វើអោយ​អ្នក​សិ​ល្បៈកាន់តែ​ក្តុកក្តួល​ថែមទៀត​នោះ នៅពេលដែល​គេ​ឃើញ​ទឹម​រដ្ឋា ទើបតែ​បង្ហោះ​វីដេអូ​ម្តាយ​របស់ខ្លួន​ដែល​ទើបតែ​ចូលទៅ​ញាំ​អាហារ​នៅ​ហាង​មួយ​នៅ​ភ្នំពេញ មុនពេល​ម្តាយ​របស់​នាង​ទទួល​មរ​ណភាព​នាពេលនេះ​។​

ម្តាយ​របស់​នាង ទឹម រដ្ឋា ត្រូវបាន​គេ​ដឹងថា អ្នកស្រី​ជា​មនុស្ស​រាក់ទាក់ និង​មាន​សម្តីសំដៅ​ពីរោះ​ដាក់​អ្នក​សិ​ល្បៈ​ទាំងអស់​នៅពេលដែល​អ្នកស្រី​បាន​ចូលរួម​កម្មវិធី​អ្នក​សិ​ល្បះ​ផ្សេងៗ​ជាមួយ​ទឹម រដ្ឋា ។​

​សកម្មភាព​ទាំងអស់​នេះហើយ ជាហេតុ​ធ្វើអោយ​សិ​ល្បៈជាច្រើន​បាននាំគ្នា​បង្ហោះ​សារ​សម្តែង​ការសោកស្តាយ​ពី​មរ​ណះ​ភាព​របស់​អ្នកស្រី​នាពេលនេះ​។​

​គេ​រំពឹងថា ពិធី​បុណ្យសព​ម្តាយ ទឹម រដ្ឋា នឹងមាន​អ្នក​សិ​ល្បៈ​ចូលរួម​ច្រើន​ជាក់​ជាមិនខាន​ឡើយ​៕​

 

Related posts

Leave a Comment