រឿងរ៉ាវ​នារី​ម្នាក់ ត្រូវ​អ្នក​រត់​តាក់ស៊ី ចា ប់ រំ លោភ ៣​ឆ្នាំ​ហើយ ក្រុម​គ្រួសារ​កំពុង​រង់ចាំ​យុត្តិធម៌

ស្វាយរៀង ​៖​ អ្នក​តាមដាន​ព័ត៌មាន​មួយ​ចំនួន​ច្បាស់​ជា​បាន​ជ្រាប និង​នៅ​ចងចាំ​ចំពោះ​រឿងរ៉ាវ​អ្នក​រត់​តាក់ស៊ី ឃើញ​នារី​ស្រស់​ស្អាត​ជិះ​រថយន្ត​ខ្លួន ក៏​រៀប​គម្រោង​ធ្វើ​ស៊ី​បានសម្រេច បន្ទាប់ពី​ដាក់​ម៉ូយ​ជា​បន្តបន្ទាប់​រហូតដល់​អស់ សល់​នៅ​នារី​ម្នាក់​នោះឯង។

ចំពោះ​រឿង​នេះ ដោយសារ​គិត​ត្រឹម​ថ្ងៃនេះ​ មាន​រយៈពេល​៣​ឆ្នាំ​គត់ ​ហើយ​មិន​ទទួល​បាន​យុត្តិធម៌​នៅឡើយ​នោះ ម្ចាស់​គណនី​ហ្វេ​ស​ប៊ុ​ក​ឈ្មោះ​«​បង រី​» បាន​បង្ហោះ​រូបភាព​នារី​នោះ អម​ដោយ​ការ​សរសេរ​រៀបរាប់ថា «​ថ្ងៃនេះ​ថ្ងៃទី 2 ខែ 8 ឆ្នាំ 2020 ថ្ងៃ​គម្រប់​ខួប 3 ឆ្នាំ​របស់​ក្មួយ​ស្រី​ខ្ញុំ ដែល​ត្រូវ​បាន​អ្នក​រត់​តាក់ស៊ី រំ​លោ ភ​ស​ម្លា ប់​យ៉ាង​ព្រៃ ផ្សៃ​នៅ​ខេត្តស្វាយរៀង ថ្ងៃទី 2 ខែ 8 ឆ្នាំ 2017 អស់​រយៈពេល​បី​ឆ្នាំ​ហើយ ដែល​គ្រួសារ​ខ្ញុំ​រង់ចាំ​ទទួល​យុត្តិធម៌ តើ​ពេលណា​ទៅ​ទើប​ផ្ដល់​យុត្តិធម៌​ពិតប្រាកដ​ដល់​គ្រួសារ​ខ្ញុំ គ្រួសារ​ខ្ញុំ​ត្រូវ​ឡើង​តុលាការ​ខេត្ត​ស្វាយរៀង​បី​ដង ក្រោយមកទៀត​ឡើង​សាលាឧទ្ធរណ៍​នៅ​ភ្នំពេញ​ពីរដង​ទៀត ក្រុមគ្រួសារ​ខ្ញុំ​ត្រូវ​ចំណាយលុយ​អស់​ជាច្រើន សម្រាប់ធ្វើ​ដំណើរ​ឡើង​តុលាការ​ជាច្រើន​ដង និង​ខាត​ពេលវេលា​រកស៊ី​ច្រើនណាស់​»​។​

​ប្រភព​បន្តថា « ក្នុង​រយៈពេល​បី​ឆ្នាំនេះ​ការឈឺចាប់​នៅតែ​កើនឡើង​ដោយសារតែ​យុត្តិធម៌​នៅ​មិនទាន់​ទទួលបាន ខ្ញុំ​បាន​បង្ហោះ​សារ​នេះ​តាម​ប្រព័ន្ធ​ហ្វេ​ស​ប៊ុ​ក​ជាច្រើន​ដង តែ​ដូច​គ្មាន​ថ្នាក់ដឹកនាំ​ណា​មើលឃើញ​សោះ នេះ​ហើយ​ដែល​ធ្វើ​ឲ្យ​គ្រួសារ​ខ្ញុំ​មានការ​ឈឺចាប់​កាន់តែខ្លាំង​ទៅៗ សូម​ថ្នាក់ដឹកនាំ និង​ក្រសួងយុត្តិធម៌ ជួយ​រក​យុត្តិធម៌​និង​ផ្ដល់​យុត្តិធម៌​ពិតប្រាកដ​ដល់​គ្រួសារ​ខ្ញុំ​ផង សូម​បងប្អូន​ជួយ ស៊ែរ​ផង សូម​អរគុណ​»​។​

​គួរ​បញ្ជាក់ថា កាលពី​ថ្ងៃទី​២ ខែសីហា ឆ្នាំ​២០១៧ នារី​ស្រស់​ស្អាតម្នាក់ ត្រូវបាន​អ្នករត់​តាក់ស៊ី និង​បក្សពួក​ម្នាក់ទៀត ចា ប់រំ លោភ រួច​សម្លា ប់ចោល ហើយ​ក្រោយមក​ឃា តក​ទាំង​២​នាក់​នោះ ត្រូវបាន​សមត្ថកិច្ច ​​​ធ្វើការ​ចា ប់ខ្លួន​យកមក​សាកសួរ​។​

​នៅក្នុង​ការសាកសួរ​នោះ ពួកគេ បាន​សារភាពថា ធ្លាប់ធ្វើ​សកម្មភាព ចា ប់រំ លោភ​ភ្ញៀវ នារី ជា អ្នកជិះ​តាក់ស៊ី​ពួកគេ ចំនួន​ពី​លើក​រួចមកហើយ​កាលពី​អំឡុង​ខែមេសា ឆ្នាំ​២០១៧ កន្លងទៅ​។​

​ការសារភាព​របស់​ក្រុម​ឃាតករ បានធ្វើ​ឡើង​កាលពី រសៀល​ថ្ងៃទី​១០ ខែសីហា ឆ្នាំ​២០១៧​នៅក្នុង សន្និសីទកាសែត បង្ហាញមុខ​ឃាត ក​ពីរ​នាក់ ដែល​រំលោភ​សម្លាប់​នារី​វ័យ​១៨​ឆ្នាំ បម្រើ​ការងារ​នៅកាស៊ី​ណូ «Good Luck» ក្រុង​បាវិត​កាលពី​ថ្ងៃទី​២ សីហា​កន្លង​មក ហើយ​សព ត្រូវបាន​ប្រជាពលរដ្ឋ​ប្រទះឃើញ​កាលពី​ថ្ងៃទី​៤​សីហា ឆ្នាំ​២០១៧​។​

​ជនសង្ស័យ​ជា​ឃាតក បាន​សារភាព​ថា ខ្លួន​ធ្លាប់​រំ​ លាភ​សម្លាប់​ជនជាតិ​វៀតណាម​ម្នាក់ កាលពី​ថ្ងៃទី​២២ ខែមេសា ឆ្នាំ​២០១៧ ខណៈ​នារី​វៀតណាម​នោះ​ជិះ​រថយន្ត​របស់​ពួកគេ​ចេញពី​ភ្នំពេញ​មក​ស្វាយរៀង ប៉ុន្តែ​កាលនោះ​សមត្ថ កិច្ច រក​ពួកគេ មិនឃើញ​ឡើយ​។​

​ជនសង្ស័យ​ក៏​ឆ្លើយ​សារភាព​បន្តថា លុះ​ក្រោយមក នៅ ថ្ងៃទី​២ សីហា ខ្លួន​និង​គូកន​ម្នាក់ទៀត​ឈ្មោះ ផ្លេក មុន្នី ភេទ​ប្រុស អាយុ​២៨​ឆ្នាំ ជា​អ្នករត់​តាក់ស៊ី រស់​ភូមិ​-​ឃុំ​ជាមួយគ្នា បាន​ដឹក​នារី​រ ងគ្រោះ​ពី​ភ្នំពេញ​ទៅ​បាវិត ហើយ​ជិត​ដល់ ក្រុង​បាវិត​ពួកគេ​ទាំងពីរ​នាក់​បាន រួមដៃគ្នា​ប្រព្រឹត្តិ​អំ ពើ​រំ លោភ​ទៅលើ​នារី​រងគ្រោះ អាយុ​១៨​ឆ្នាំ ឈ្មោះ សុវណ្ណ សុ​ម៉ា​លីន នៅក្នុង​រថយន្ត រួច​រឹ ត​.​ក​ សម្លា ប់ ថែមទាំង​យកទៅ​បោះចោល​នៅ​ចំណុច​ផ្លូវលំ​ក្នុងភូមិ​តា​ពៅ សង្កាត់​បាវិត ក្រុង​បាវិត​ប្រាកដ​មែន ហើយ​រហូតមកដល់​វេលា​ម៉ោង​៣​និង​២០​នាទី​ថ្ងៃទី​៨ កន្លងទៅនេះ សមត្ថ កិច្ច​ក៏​ឃាត់ខ្លួន​ជន សង្ស័យ​ឈ្មោះ ផ្លេក មុន្នី ម្នាក់ទៀត​នៅ​រាជធានី​ភ្នំពេញ​ផងដែរ ។​

​លោកស្នងការ​នគរបាល​ខេត្តស្វាយរៀង ឧ​ត្ត​ម​សេនីយ៍​ទោ កឹង ឃ​ន នាពេលនោះ បាន​ឲ្យ​ដឹងថា ក្រោយពី​ប្រជាពលរដ្ឋ​ប្រទះឃើញ​សាកសព នារី​ម្នាក់ អាក្រា តកាយ នៅ ក្នុង​ទឹកស្រះ​មួយ កន្លែង​កាលពី​ថ្ងៃ ទី ៤ សីហា កម្លាំង​ស្នងការដ្ឋាន​នគ​របាល​ខេត្ត បាន បើក​ការស្រាវជ្រាវ កំណត់​មុខ សញ្ញា អ្នករត់​ឡាន​តាក់ស៊ី​ភ្នំពេញ បាវិត រហូតដល់​វេលា​ម៉ោង​៨​ព្រឹក​ថ្ងៃទី​៨ សីហា សមត្ថកិច្ច​ក៏​ធ្វើការ​ស្រាវជ្រាវ និង​ឃាត់ខ្លួន​ជនស ង្ស័យ​ម្នាក់ ឈ្មោះ ឆើយ សុជាតិ ភេទ​ប្រុស អាយុ​៣៥​ឆ្នាំ ជា​អ្នករត់​តាក់ស៊ី រស់នៅ​ភូមិ​ព្រៃ​តា​ញ៉យ ឃុំ​ខ្សែ​ត្រ ស្រុក​កំពង់​រោទ៍ ដែល​ជាប់​ទាក់ទិន​ក្នុងករណី​ឃាតកម្ម​កាលពី​ថ្ងៃទី​២ សីហា នៅ​ក្រុង​បាវិត។ នៅពេល​ឃាត់ខ្លួន​សមត្ថកិច្ច​ឆែកឆេរ​លើ​ខ្លួន រកឃើញ​ខ្សែក​១​ខ្សែ និង​ចិញ្ចៀន​មួយ​វង់។

លោក​បន្តទៀតថា ឆ្លងតាម​ការសាកសួរ​រហូតដល់​ម៉ោង​២​រសៀល ជនសង្ស័យ​ក៏​ឆ្លើយ​សារភាព ថា កាលពី​ថ្ងៃទី​២ សីហា ខ្លួន​និង​គូកន​ម្នាក់ទៀត​ឈ្មោះ ផ្លេក មុន្នី ភេទ​ប្រុស អាយុ​២៨​ឆ្នាំ ជា​អ្នករត់​តាក់ស៊ី រស់​ភូមិ​-​ឃុំ​ជាមួយគ្នា ពិតជា​បាន​រួមដៃគ្នា​ប្រព្រឹត្តិ​អំពើ​រំ លោភ​ទៅលើ​នារី​រងគ្រោះ អាយុ​១៨​ឆ្នាំ ឈ្មោះ សុវណ្ណ សុ​ម៉ា​លីន នៅក្នុង​រថយន្ត រួច​រឹ ត​.​ក​ សម្លា ប់ ថែមទាំង​យកទៅ​បោះចោល​នៅ​ចំណុច​ផ្លូវលំ​ក្នុងភូមិ​តា​ពៅ សង្កាត់​បាវិត ក្រុង​បាវិត​ប្រាកដ​មែន​។ ហើយ​រហូតមកដល់​វេលា​ម៉ោង​៣​និង​២០​នាទី​ថ្ងៃទី​៨ កន្លងទៅនេះ សមត្ថ កិច្ច​ក៏​ឃាត់ខ្លួន​ជនសង្ស័យ​ឈ្មោះ ផ្លេក មុន្នី ម្នាក់ទៀត​នៅ​រាជធានី​ភ្នំពេញ​ផងដែរ។​

​លោកស្នងការ បាន​បន្តទៀតថា ជនសង្ស័យ​ទាំងពីរ​នាក់​នេះ គឺ​ធ្លាប់បាន​រំ​លា ភ​សម្លាប់​នារី​ជនជាតិ​វៀតណាម​ម្នាក់ កាលពី​ថ្ងៃទី​២២ ខែមេសា ឆ្នាំ​២០១៧ នៅ​ក្រុង​បាវិត ខណៈ​នារី​រងគ្រោះ​ជិះ​រថយន្ត​តាក់ស៊ី​របស់​ជនសង្ស័យ​ពី​ភ្នំពេញ​ទៅ​បាវិត ពេលមកដល់​ចំណុច​ផ្លូវ​តា​ប្រិ​ម​ប្រហែល​ម៉ោង​៨​យប់ ឈ្មោះ ផ្លេក មុន្នី បាន​ឲ្យ ឈ្មោះ ឆើយ សុជាតិ បត់​ចូល​បាន​ប្រហែល​មួយ​គីឡូម៉ែត្រ​ស្ថិតនៅ​ក្នុងភូមិ​ថ្នា​ញ សង្កាត់​បាទី ក្រុង​បាវិត ក៏​ឈប់​ទ្បាន ពេលនោះ​ឈ្មោះ ផ្លេក មុន្នី ក៏បាន​ចាប់​រំ​ លាភ​នារី​ជនជាតិ​វៀតណាម​នៅក្បែរ​ប្រ​ទ្បា​យ​តាម​បណ្តោយ​ផ្លូវ​តា​ប្រិ​ម តែ​ដោយ​នារី​រងគ្រោះ​ស្រែក ឈ្មោះ ផ្លេក មុន្នី ក៏​ច្របា ច់ ក​​នារី​វៀតណាម​រហូត​សន្ល ប់​ហើយ​រំ លោភ ទាល់តែ​បានសម្រេច ទើប​ឈ្មោះ ឆើយ សុជាតិ ចូលទៅ​រំលា​ ភ​ម្តង ពេលនោះ ឆើយ សុជាតិ មិនមាន​អារម្មណ៍ ឈ្មោះ ផ្លេក មុន្នី ក៏​អូស​នារី​ជនជាតិ​វៀតណាម​មក​ទម្លាក់ ចោល​ក្នុង​ប្រ​ទ្បា​យ​ទឹក​ ហើយ​យក​គល់​អូស​សង្កត់ពីលើ​រួច​ក៏បាន​ចេញ​ឡាន​មក​ផ្សារ​ជី​ភូ​វិញ៕

 

 

 

Related posts

Leave a Comment