ស្រី​អូន និង​ស្វាមី ចាប់​ដៃ​គ្នា​ ​តាំងពី​ជិះ​ម៉ូតូ​កញ្ចាស់ រហូតដល់​មាន​អ្វីៗ​ដូច​សព្វ​ថ្ងៃ​នេះ

ភ្នំពេញ ៖ ជីវិត​គឺជា​ការតស៊ូ ជីវិត​គឺជា​ការរៀនសូត្រ មនុស្ស​ម្នាក់ៗ​មិនមែន​កើតមក​ មាន​ស្រាប់​នោះ​ទេ ហើយក៏​មិនមែន​កើតមក​ចេះ​ស្រាប់​​​នោះដែរ អ្វី​ទាំងអស់​ត្រូវការ ការ​តស៊ូ​​ ការរៀនសូត្រ ដោយ​ចាប់ផ្ដើម​ពី​បាត​ដៃទទេ​ដូចគ្នា។

ជាក់ស្ដែង​ស្រីអូន ដែលជា​ម្ចាស់​ទំព័រ​ហ្វេ​ស​ប៊ុ​ក​«​ស្រីអូន សម្រស់​ធម្មជាតិ Sunnary Nuon» ទម្រាំ​មាន​អ្វីៗ​ដូច​សព្វថ្ងៃនេះ អ្នកនាង និង​ស្វាមី​បាន​ចាប់ដៃគ្នា​រកស៊ី​ពី​បាត​ដៃទទេ តស៊ូ​គ្រប់បែបយ៉ាង ដោយ​ដំបូង​មានតែ​ម៉ូតូ​កញ្ចាស់​មួយ ពេលខ្លះ​រកលុយ​ធ្វើ​ម៉ូតូ​សឹង​ពុំបាន​ផង។

ស្រីអូន បាន​បង្ហោះ​រូបភាព​​ ​គ្រួសារ​ដ៏​តូច​របស់​ខ្លួន​ កាលពី​ម្សិលមិញ ដោយ​សរសេរ​រៀបរាប់​ដូច្នេះ​ថា «​ពេល​កូន​តូចធំ​ឡើង​ខ្ញុំ​នឹង​ប្រាប់​គាត់​ថា ប៉ា​ម៉ាក់​ចាប់ដៃគ្នា​តាំងពី​ជិះ​ម៉ូតូ​ចាស់ ហូបបាយ​ជាមួយ​ឆៃប៉ូវ និង​សៀង ពេលខ្លះ​ម៉ូតូ​ខូច​គ្មាន​លុយ​ធ្វើ​ម៉ូតូ​ផង​ តែ​ប៉ា​ម៉ាក់​មិនដែល​បោះបង់​គ្នា​ទេ ការតស៊ូ ស្រលាញ់​គ្នា​ដោយ​ស្មោះ​ត្រង់ អោយ​តម្លៃ​គ្នា សាមគ្គី​គ្នា ជម្នះ​ឧបសគ្គ​ជាមួយគ្នា​ទើប​ធ្វើ​អោយ​ប៉ា​ម៉ា​ក់​មាន​ថ្ងៃនេះ»។

​ស្ត្រី​ចិត្តធម៌​រូបនេះ បន្តថា «?​ចង់បាន​ជីវិត​មួយ​ដ៏​ល្អ​ប្រសើរ​មាន​គ្រប់យ៉ាង​ហើយ​មានន័យ​គឺ​កូន​ត្រូវ​ប្រឹង​ដោយ​ខ្លួនឯង​ ?​ពីមុន​គេ​សួរ​ខ្ញុំ​ថា​ម៉េច​មិន​យកប្ដី​អ្នកមាន​?​យកប្ដី​ក្រ​ចឹ​ង​ តើ​កាល​មាន​ឡាន​ជិះ​?​ខ្ញុំ​មិន​មាត់​ត​អ្វី​ទាំងអស់ តែ​ពេលនេះ​ខ្ញុំ​បាន​ចម្លើយ​ជូន​គាត់​ហើយ ​, អ្នកក្រ​ឬ​មាន​មិន​សំខាន់​តែ​អ្វីដែល​សំខាន់​គឺ គ្រួសារ​ខ្ញុំ​មាន​សុភមង្គល​មាន​សិរី​សួស្ដី​បូករួម​ជាមួយ​ការ​ប្រឹងប្រែង​រក​ស៊ី​ខ្ញុំ​ក៏មាន​ឡាន​ជិះ​»​។​

Related posts

Leave a Comment