គង់ ច័ន្ទ​ស្រីមុំ និង​ស្វាមី នាំគ្នា​ស្វី​ត​នៅ​ជើងភ្នំ​មើល​ថ្ងៃ​រះ ជា​ក្ដី​សុខ ដែល​មនុស្ស​ភាគច្រើន​ប្រាថ្នា

ភ្នំពេញ ៖ អ្នកនាង គង់ ច័ន្ទ​ស្រីមុំ មួយរយៈ​ចុងក្រោយ​នេះ បានបង្ហាញ​ពី​សកម្មភាព​ដើរ​លេង​កម្សាន្ត​លក្ខណៈ​គ្រួសារ​នៅ​ទីតាំង​ផ្សេងៗ​ក្នុងប្រទេស​កម្ពុជា ដែល​មើលទៅ ពិត​ជាមាន​សុភមង្គល​ខ្លាំងណាស់​។​

​ជាក់ស្ដែង នៅ​ព្រឹក​ថ្ងៃទី​២៧ ខែមិថុនា ឆ្នាំ​២០២០​នេះ គង់ ច័ន្ទ​ស្រីមុំ បាន​បង្ហោះ​រូបភាព​ដ៏​ផ្អែមល្ហែម​ជាមួយ​ស្វាមី​នៅ​ជើងភ្នំ ដោយ​សរសេរ​រៀបរាប់ថា «​ឆ្លៀតឱកាស​មក​គេង​ស្វី​ត​នៅ​ជើងភ្នំ​ពីរ​នាក់​ប៉ា​ប៉ា​គេ​មក​មើល sunrise ? ​ទាន់​ម្ចាស់​?​កំពុង​គេង​ ??@seyha_kemហូ​…​ភ្លេច​ប្រាប់ មើល​អោយ​ច្បាស់​ម៉ា​មី​ពាក់​ខោអាវ​ទេ​ណា ខ្លាច​អ្នក​ទំនេរ​គាត់​ចាំ​ចាប់​ហើយ​ទើស​??»​។​

តាមរយៈ​សារ និង​រូបភាព​ដ៏​ផ្អែមល្ហែម ចេញពី​ជើងភ្នំ​មួយនា​ទឹកដី​ខេត្តកំពត​នេះ មាន​អ្នកគាំទ្រ​ជាច្រើន​បាន​ចូលរួម​បញ្ចេញមតិ លើកសរសើរ​ពី​សំណាង​របស់​គង់ ច័ន្ទ​ស្រីមុំ និង​ជូនពរ​ឲ្យ​ពួកគេ​កាន់​តែមាន​សុភមង្គល​ថែម​មួយកម្រិត​ទៀត​នោះ​។ ជាមួយគ្នានេះ ក៏មាន​ការចែករំលែក​បន្ត​ជាច្រើន​ផងដែរ ដើម្បី​ជាការ​បង្ហាញ​ពី​បំណងប្រាថ្នា​របស់​ពួកគេ ចង់​សាង​ភាព​ផ្អែមល្ហែម​បែបនេះ ដូច​ទៅនឹង​គូស្នេហ៍​គំរូ​ខាងលើនេះ។

គួរ​បញ្ជាក់​ថា ​អ្នក​នាង ​គង់ ចាន់ស្រីមុំ ​និង​លោកគឹម សីហា ​ បាន​ចូល​រោងការ ​កាលពី​ថ្ងៃ​ទី​១៤ ខែ​មីនា ឆ្នាំ​២០១៦ ក្រោម​ទឹកមុខ​រំភើប​រីករាយ​គ្មាន​អ្វី​ផ្ទឹម​ជាមួយ​វត្តមាន​ភ្ញៀវកិត្តិយស ដែល​ភាគច្រើន​ជា​អ្នក​សិល្បៈ​នោះ។ ពិធី​មង្គលការ​នេះ មាន​ភ្ញៀវ​ចូលរួម​ប្រមាណ​៥០​តុ​ឯណោះ ដោយបាន​ប្រព្រឹត្តិ​ទៅ នៅឯ​សណ្ឋាគារ​លំដាប់​ផ្កាយ​៥ សូ​ហ្វី​តែ​ល ភោគី​ត្រា ភ្នំពេញ​។​

ក្រោយ​រៀបការ តារា​ស្រី​រូប​ស្រស់ អ្នកនាង​គង់ ចាន់​ស្រីមុំ ក៏​ទទួលបាន​ចំណងដៃ​កូនស្រី​ម្នាក់ និង បានធ្វើការ​វះកាត់​សម្រាល​ដោយ​ជោគជ័យ កាលពី​ព្រឹក​ថ្ងៃទី​០៧ ខែកក្កដា ឆ្នាំ​២០១៨ ដោយ​ដាក់ឈ្មោះថា គឹម សីហ៍​មរកត ហៅថា «​ម៉ូ​ម៉ូ​»​។​

ងាក​មក​មើល​អាជីព​សិល្បៈ បើ​ទោះ អ្នកនាង គង់ ចាន់​ស្រីមុំ ពុំ​សូវ​លេចមុខ​ចេញ​សម្ដែង ដូច​កាលពីមុន​យ៉ាងណាក្ដី​ក៏​មហាជន គ្រប់គ្នា​នៅតែ​ចាប់អារម្មណ៍​អ្នកនាង ពិសេស​នោះ គឺ​តាមរយៈ​សកម្មភាព​រស់​នៅ​ប្រចាំថ្ងៃ របស់​អ្នកនាង​ផ្ទាល់ និង​ស្វាមី​របស់​នាង លោក គឹម សីហា>

Related posts

Leave a Comment