ទើប​មាន​មាន​អាយុ​២៥​សប្ដាហ៍​​​​​​​ កូន​របស់​សួស វី​ហ្សា ចេះ​លើកទឹកចិត្ត​ឪពុកម្ដាយ

ភ្នំពេញ ៖ កូន​របស់ តារាចម្រៀង​ស្រី​ជ្រក​ក្រោម​ដំបូល​ផលិតកម្ម​ហង្ស​មាស អ្នកនាង សួស វី​ហ្សា ឈ្មោះ​ចេ​ន​នី គិត​ត្រឹម​ល្ងាច​ថ្ងៃទី​១២ ខែកក្កដា ឆ្នាំ​២០២០​នេះ មាន​អាយុ​២៥​សប្ដាហ៍​ហើយ ហើយក៏​ចេះ​លើកទឹកចិត្ត​ឪពុកម្ដាយ​របស់គេ​ទៀតផង។

ការ​លើកទឹកចិត្ត​នេះ ត្រូវបាន​តារាចម្រៀង​សួស វី​ហ្សា បញ្ជាក់ថា ពេល​ទៅ​ឆ្លុះ​អេកូ​លើក​មុន មានមុខមាត់​ដូច​ប៉ា លុះដល់​ពេល​ទៅ​ឆ្លុះ​ម្ដងទៀត បែរ​ជាមាន​ទឹកមុខ​ដូច​ម៉ាក​ទៅវិញ​។ ត្រង់ចំណុច​នេះ ហើយ បានជា​សួស វី​ហ្សា សន្និដ្ឋានថា កូន​របស់ខ្លួន​ចេះ​លើកទឹកចិត្ត ដើម្បី​កុំ​ឲ្យ​ប៉ា​ម៉ាក់​ច្រណែន​គ្នា​។​

តារា​ចម្រៀង​សួស វី​ហ្សា បាន​លើក​ឡើង​នៅ​ល្ងាច​ថ្ងៃ​ទី​១២ ខែ​កក្កដា ដូច្នេះ​ថា «​ថ្ងៃនេះ​ប៉ា​ម៉ាក់​ចេ​ន​នី បានមក​មន្ទីរពេទ្យ​តាំងពី​ម៉ោង​៧​ព្រឹក មកជួប​គ្រូពេទ្យ​តាម​ការ​ណាត់ ដើម្បី​តាមដាន​សុខភាព​ម្តាយ​និង​កូន លទ្ធផល​ឃើញថា ទាំង​ម្តាយ​និង​កូន​មាន​សុខ​ភាព​ល្អ​ណាស់ ហើយ​ថ្ងៃនេះ​អូន​ចេ​ន​នី​នៅក្នុង​ផ្ទៃ​របស់​ម៉ាក់ៗ​មាន​អាយុ ២៥ សប្តាហ៍​ហើយ​អ៊ំ​ពូ​មីង​ចេ​ន​នី មាន​ទម្ងន់ ៩៩៩​ក្រាម ហើយ​គេ​មាន​កម្លាំង​ណាស់​ធាក់​ម៉ាក់ៗ​កាន់តែខ្លាំងៗ​រាល់ថ្ងៃ​​សំខាន់​ចេ​ន​នី​ចេះ​លើកទឹកចិត្ត​ប៉ា​ម៉ាក់​ណាស់ ព្រោះ​អេកូ​ម្តង​ឃើញ​មុខ​ដូច​ប៉ា ដល់ពេល​អេកូ​ម្តងទៀត​ឃើញ​មុខ​ដូច​ម៉ាក់​​ប្រហែល​អូន​ចេ​ន​នី​មិន​ចង់​អោយ​ប៉ា​ម៉ាក់​ច្រណែន​គ្នា​ហើយ មើល​ទៅ​​ចឹ​ង​ចាំ​អ៊ុត​មើល​ពេល​អេកូ​ខែក្រោយ​ទៀត តើ​ចេ​ន​នី​នឹង​ប្តូរ​ទម្រង់​មុខ​យ៉ាង​មិច​ទៀត​??​កូន​មុខ​ដូច​អ្នកណា​មិន​សំខាន់​ទេ សុំ​អោយ​តែ​កូន​សុខភាព​ល្អ តែ​អី​ដែល​សំខាន់​នោះ​គឺ​…​គីឡូ​ម៉ែ​ឡើង​ដូច​គេ​សប់​ចឹ​ង ស្រឺ​តៗ​តែម្តង​កូន​ម្តាយ​..65​គីឡូ callingTommy Real»​។​

គួរ​បញ្ជាក់ដែរថា ក្រោយពី​ស្វែងយល់​ចិត្ត​គ្នា​ជា​ប្រមាណ​ជាង​៤​ឆ្នាំ គូស្នេហ៍​ស្ថិតក្នុង​រង្វង់​សិល្បៈ​ដូចគ្នា អ្នកនាង​សួស វី​ហ្សា និង លោក​ថ​មមី បានសម្រេច​ចិត្ត​រៀប​អាពាហ៍ពិពាហ៍​កាលពី​ថ្ងៃទី​២៩ ខែវិច្ឆិកា​ឆ្នាំ ២០១៩ ក្រោម​វត្តមាន​ភ្ញៀវ​ជាង​១០០០​នាក់ ។

​បន្ទាប់ពី​រៀបការ​រួច គូស្នេហ៍​សិល្បៈ​១​គូ​នេះ បាន​ដឹក​ដៃ​គ្នា​ទៅ​ក្រេបទឹក​ឃ្មុំ​នៅឯ​ក្រៅប្រទេស​រហូតដល់​ទៅ​៨​ប្រទេស​ឯណោះ មាន ប្រទេស​បារាំង ស្វី​ស អេ​ស្ប៉ា​ញ ហុ​ឡង់​ដ៍ អ៊ីតាលី អាល្លឺម៉ង់ ប៉ូឡូញ និង ដា​ណឺ​ម៉ាក ដោយ​ត្រូវ​ចំណាយ ពេល​នៃ​ការដើរ​លេង​នេះ​ខ្ទង់​១​ខែ ហើយក៏​បន្តដំណើរ​ដើរ​លែង​កន្លែង​ផ្សេងៗ​ទៀត​នៅក្នុង​ប្រទេស​ផងដែរ​។

​ក្រោយ​រៀបការ​មិនទាន់បាន​៣​ខែ​ផង ក៏​ស្រាប់តែ​ទួលបាន​ដំណឹង​ល្អ ដោយ​អ្នកនាង​បាន​ពពោះ នូវ​ដំណក់ឈាម​រួមគ្នា​លើកដំបូង​ជាមួយ​លោក​ថម មី​។ ការ​មាន​ផ្ទៃពោះ​នេះ រឹតតែ​ធ្វើ​ឲ្យ​ចំណង​ស្នេហ៍​ពួកគេ​កាន់តែ​មាន​ភាព​ល្ហែម​ល្ហែម​លើស​ដើម ដែល​មើលទៅ​គួរ​ឲ្យ​ច្រណែន​មែនទែន​៕​

 

Related posts

Leave a Comment