ក្រោយ​អតីត​សង្សារ​បាត់បង់​ជីវិត សូ​តា បន្ត ពោល​ពាក្យ​យ៉ាង​កម្សត់ ​តែ​មិន​ទន់ជ្រាយ

ភ្នំពេញ​ ៖​ ប្រិយមិត្ត​មួយ​ចំនួន​បាន​ដឹង​រួច​មក​ហើយ​ថា កាលពី​ពាក់​កណ្ដាល​ខែ​នេះ​​ អតីត​សង្សារ​របស់​តារា​ហ្វេ​ស​ប៊ុ​ក និង​អ៊ី​ន​ស្ដា​ក្រាម​ដ៏​ល្បីឈ្មោះ​កញ្ញា​ជា សុជាតា ហៅ​សូ​តា បាន​បង់​បង់ជីវិត ហើយ​ភ្លាមៗ​នោះ ​កញ្ញា​ក៏បាន​សម្ដែង​អារម្មណ៍​សោកស្ដាយ​ជា​ពន់ពេក​ផង​ដែរ បើ​ទោះ​មិន​មែន​ជា​សង្សារ​គ្នា​ទៀត​ក៏ដោយ។

ជាក់ស្ដែង ​បន្ថែម​លើ​សារ​​យ៉ាង​កម្សត់​​នា​ពេល​កន្លង​មក​នោះ ​កាលពី​៣​ថ្ងៃ​មុន​នេះ ​កញ្ញា​សូ​តា ក៏បាន​ពោល​ពាក្យ​យ៉ាង​ចាក់​ដោត​បែបនេះ​ថា «​ពេលខ្លះ​យើង​ក៏​មកដល់​ចំណុច​មួយ​ដែល​អ្នកខ្លះ​មិនទាន់​ធ្លាប់​ជួប​អារម្មណ៍​ដូច​យើង អារម្មណ៍​ដែល​មិនមែន​ជាការ​ទន់ជ្រាយ ប៉ុន្តែ​ជា​អារម្មណ៍​ដែល​ចេញពី​មនោសញ្ចេតនា ដែល​ពិបាក​ខ្លាំង ពេលដែល​វា​មកដល់​ភ្លាមៗ​ដោយ​មិនបាន​ព្រាងទុក នឹងមិន​ធ្លាប់​គិតដល់​…»។

កញ្ញា​បន្តថា «​ភាពរឹងមាំ​របស់​មនុស្ស មិន​បញ្ជាក់​ថា​មនុស្ស​នោះ​គ្មាន​អារម្មណ៍ គ្មាន​ការ​ខូចចិត្ត គ្មាន​ការឈឺចាប់​នោះ​ទេ នៅពេល​បាត់បង់​អ្វីមួយ​មិន​ថា​មិត្តភាព ឬស្នេហា​..​។ ​អ្វី​ក៏ដោយ​បើ​យើង​ធ្លាប់​ស្រលាញ់ គឺ​ពិត​ណាស់​យើង​ក៏​ប៉ះពាល់​ផ្លូវចិត្ត ប៉ុន្តែ​យើង​ក៏បាន​ធូរ​ខ្លះ ធូរ​បន្តិច​ម្ដងៗ នៅពេលដែល​យើង​អាច​ទទួលយក​រឿងរ៉ាវ​ដែល​កើតឡើង​នោះ​បាន​ហើយ​ព្រម​ប្រាប់​ខ្លួនឯង​ថា​វា​ជា​ការពិត​…»។

តាមរយៈ​នេះ ​មាន​អ្នកគាំទ្រ​កញ្ញា​សូ​តា​ជាច្រើន​ ចូលរួម​លើកទឹកចិត្ត​ជាច្រើន​ផងដែរ ឲ្យ​កញ្ញា​រឹងមាំ​ឡើង ហើយ​ជា​ការ​ឆ្លើយតប សូ​តា បញ្ជាក់​ថា ខ្លួន​បាន​ធូរ​ស្បើយ​ខ្លះ​ហើយ មិន​អី​នោះទេ ខ្លួន​មិន​ទន់​ជ្រោយ​នោះ​ទេ គ្រាន់តែ​ជា​ការ​បង្ហាញ​ពី​មនោសញ្ចេតនា​ប៉ុណ្ណោះ។

ដោយឡែក​កាលពី​ម្សិលមិញ​នេះ ជា សូ​ជាតា ក៏បាន​បង្ហោះ​សារ​មួយទៀត បង្ហាញ​ពី​ភាព​រឹងមាំ​ជា​ជម្រើស​តែមួយគត់ ដែល​ខ្លួន​តែង​ជ្រើសរើស ដូច្នេះ​ថា «​មួយ​ជីវិត​នេះ​គេច​បំផុត ភាព​ក្លែងក្លាយ​មួយជីវិត​នេះ​ខ្លាច​បំផុត ការបាត់បង់​ មួយជីវិត​នេះ​មិន​ចូលចិត្ត​បំផុត ការនិយាយ​ពន្លើស​ មួយជីវិត​នេះ​ស្អប់​បំផុត​ការ កុហក បោកប្រាស់​ មួយជីវិត​នេះ​ស្រលាញ់​បំផុត ភាពស្មោះត្រង់​ ប្រើពេល​កន្លងមករ​ហូ​ត​មួយជីវិត​នេះ​ក៏​តែង​រឹងមាំ​បំផុត ចំពោះ​គ្រប់យ៉ាង​ដែល​ធ្លាប់​ជួប ក៏​ដឹង​ថា​ខ្លួន​កាន់តែ​រឹងមាំ​នៅពេលដែល​រឹងមាំ​គឺជា​ជម្រើស​តែមួយ​ដែល​អាច​ធ្វើ​បាន យ៉ាងណា​ក៏​អរគុណ​ខ្លួនឯង​ដែល​គ្រាន់តែ​សម្រាក​ពេលដែល​ហត់ ប៉ុន្តែ​មិនដែល​ឈប់​ក្នុងការ​តតាំង​ជាមួយ​ភាព​ទន់ជ្រាយ​ម្ដងណា​នោះទេ»។

គួរ​បញ្ជាក់ថា ក្មួយប្រុស​បង្កើត​របស់​អ្នកនាង ច​ន ច័ន្ទ​លក្ខិណា​ឈ្មោះ​ឈិន បូរី អាយុ​២៩​ឆ្នាំ ជា​ម្ចាស់​លក់​គ្រឿងសំណង់​ឈិន បូរី ស្នាក់​នៅផ្ទះ​លេខ​១៥១ ផ្លូវ​លេខ​៥៣BT ក្រុមទី​២ ភូមិ​ក្បាល​ទំនប់​៣ សង្កាត់​បឹងទំពុន​ទី​២ ខណ្ឌមានជ័យ បាន​អង្គុយ​ផឹកស៊ី​ជួបជុំគ្នា​ជាមួយ​មិត្តភក្តិ ស្រាប់តែ​ដួល​សន្ល ប់​បាត់បង់​ស្មារតី ដោយសារ​ជំងឺ​គាំងបេះដូង​។ ក្រោយមក ក៏ត្រូវ​បាន​គេ​បញ្ជូន​ទៅកាន់​មន្ទីរពេទ្យ តែ​ជា​អកុសល ពេទ្យ​មិនអាច​ជួយ​បាន ក៏​បាត់​បង់ជីវិត កាលពី​វេលា​ម៉ោង​០៥ និង​៤៥​នាទី​ទៀបភ្លឺ ថ្ងៃទី​១៧ ខែមិថុនា ឆ្នាំ​២០២០ នៅក្នុង​សង្កាត់​បឹងទំពន់​ទី​២ ខណ្ឌមានជ័យ​។

​យោងតាម​តាម​ការត្រួតពិនិត្យ​កោសល្យវិច័យ​របស់​ឧកញ៉ា​វេជ្ជបណ្ឌិត នង សុវណ្ណ​រ័ត្ន ជា​គ្រូពេទ្យ​កោសល្យវិច័យ រាជធានី​ភ្នំពេញ បញ្ជាក់ថា ជនរងគ្រោះ បាន​ប្រើប្រាស់​ថ្នាំ ញៀ ន (​ប្រភេទ​មេ​តំ​ហ្វេ​តា​មីន​) ទើប​បណ្ដាលឱ្យ​គាំងបេះដូង​ស្លា ប់៕

 

Related posts

Leave a Comment