មនុស្ស​មួយ​ចំនួន នៅតែ​យល់​ច្រឡំ​លើ​ខ្លួនឯង​ ថា​មាន​លុយ គឺ​ខ្លួន​កំពុង​មាន​ក្ដី​សុខ

​ជាការ​ពិតណាស់ លុយ​ពិតជា​សំខាន់ អ្នកណា​ក៏ត្រូវ​ការ​វា​ដែរ ប៉ុន្តែ​មិនមែន​ឲ្យ​តែ​មាន​លុយ សុទ្ធ​តែមាន​ក្ដី​សុខ​នោះឡើយ តាម​ការពិត​ក្ដី​សុខ​របស់​មនុ​ស្សគឺ​អាស្រ័យ​លើ ការរៀបចំ​អោយ​ខ្លួនឯង​មាន​ស្នាមញញឹម មិន​សំអាង​លើ​លុយ លើ​រូបរាង ភាព​ខ្ពស់​ខ្ពស់​តែមួយ​មុខ​នោះទេ។

​ជាក់ស្ដែង កញ្ញា​ជា សុជាតា ហៅ​សូ​តា បានលើកឡើង​ជា​ទស្សនៈ​ដូច្នេះ​ថា មនុស្ស​មួយចំនួន​នៅតែ​យល់​ច្រ​លំ​លើ​ខ្លួនឯង​ថា​មាន​លុយ គឺ​ខ្លួន​កំពុងមាន​ក្ដី​សុខ សម្រស់​ស្អាត​គឺ​ខ្លួន​មាន​អំនួត ខ្ពស់​ខ្ពស់ គឺ​ខ្ពស់​លើសគេ ល្បីល្បាញ​គឺ​ខ្លួន​អស្ចារ្យ ….​។​

​តារា​ហ្វេ​ស​ប៊ុ​ក​ដ៏​ល្បី​រូបនេះ​បន្តថា ដែល​ការយល់ច្រលំ​បែប​ហ្នឹង ធ្វើអោយ​មនុស្ស​មួយចំនួន​មិន​ធ្លាប់មាន​គ្មាន​ក្ដី​សុខ​ពិតប្រាកដ​សោះឡើយ ដែល​តាម​ការពិត​ក្ដី​សុខ​របស់​មនុ​ស្សគឺ​អាស្រ័យ​លើ ការរៀបចំ​អោយ​ខ្លួនឯង​មាន​ស្នាមញញឹម មិន​សំអាង​លើ​លុយ លើ​រូបរាង ភាព​ខ្ពស់​ខ្ពស់​តែមួយ​មុខ​នោះទេ គ្រប់យ៉ាង​គួបផ្សំ​នឹង​ភាពសាមញ្ញ អត្ត​ច​រឹក នៃ​យើង​ទៅវិញ​ទេ​ក៏​នឹង​ធ្វើអោយ​យើង​ពិតជា​ក្ដី​សុខ​ដោយ​មិនចាំបាច់​រំពឹង​លើ​សំបក​ក្រៅ តែ​ជា​ក្ដី​សុខ​ដោយ​ចិត្តនឹង​បេះដូង​ ?

 

Related posts

Leave a Comment