អ្នក​គាំទ្រ​អស់​មន្ទិល​ ក្រោយ​ឃើញ ពេជ្រ សោភា និង​ឆឹម កក្កដា ផុស​រូប​ជាមួយគ្នា​ឡើង​វិញ

ភ្នំពេញ ៖ គេ​សង្កេត​ឃើញថា អស់​រយៈពេល​ជាច្រើន​ខែ​មក​ហើយ ដែល​តារា​ចម្រៀង​ពេជ្រ សោភា និង​លោក​ឆឹ​ម កក្កដា ខាន​ផុស​រូប​ជា​គ្នា​នោះ ធ្វើ​ឲ្យ​អ្នកគាំទ្រ​របស់​អ្នកនាង កើតជា​ចម្ងល់​ផ្សេងៗ​ជុំវិញ​រឿងនេះ​ផងដែរ។

ការដែល​ធ្វើ​ឲ្យ​អ្នកគាំទ្រ​កើតជា​ចម្ងល់​នេះ ដោយសារ កន្លងមក​គូស្នេហ៍​មួយ​គូ​នេះ តែងតែ​បង្ហាញ​ភាព​ផ្អែមល្ហែម​ជាមួយគ្នា មិនដែល​ដាច់​នោះ​ទេ ហើយក៏​ធ្លាប់​បង្ហើប​ពី​គម្រោង​ចូល​រោងការ​ផងដែរ តែ​ក្រោយមក ក៏​លែង​ឃើញ​ពួកគេ​បង្ហោះ​រូប​ជាមួយគ្នា ឯ​ដំណឹង​ចូល​រោង​ជ័យ​នោះ ក៏​ស្ងាត់​ទៅទៀត​។

ទោះយ៉ាងណា កាលពី​ម្សិលមិញ​នេះ អ្នកនាង​ពេជ្រ សោភា បានធ្វើ​ឲ្យ​អ្នកគាំទ្រ​ខ្លួន មានការ​ភ្ញាក់ផ្អើល និង​សប្បាយចិត្ត​ឡើងវិញ ក្រោយពី​អ្នកនាង និង​លោក​ឆឹ​ម កក្កដា បង្ហោះ​រូប​កៀក​កើយ​ជាមួយគ្នា​ឡើង​វិញ​ ហើយ​ពោល​ពាក្យ​ថា «​មើល​ដៃ​គេ​ផង​»​។​

​ជាក់ស្ដែង​ម្ចាស់​គណនី​ហ្វេ​ស​ប៊ុ​ក​ឈ្មោះ​«Neat September » បាន​ចូលរួម​សម្ដែង​មតិ ជាមួយ​អារម្មណ៍​សប្បាយចិត្ត​បែបនេះ​ថា «​ឃើញ​អាយ​ដល​ស្វី​ត​ខ្ញុំ​ក៏មាន​ក្ដី​សុខ​ព្រោះ​បាត់​មុខ​យូរ​មិនដែល​ឃើញ​អាយ​ដល​ផុស​ជាមួយគ្នា​»​។​ ចំណែក​ម្ចាស់​គណនី​ហ្វេ​ស​ប៊ុ​ក​ឈ្មោះ​«​សែន សី​ណា​» បាន​បញ្ចេញមតិ​ដែ​រ​ថា «​ខ្ញុំ​ចង់ឃើញ​អ្នក​ទាំងពីរ​រៀបកា​រណាស់»៕

 

Related posts

Leave a Comment