ខាត់ សុ​ឃីម​ថា អស់​ពុក​ទៅ នៅ​ម្តាយ​ នាំ​គាត់​មក​លំហែ ស្រាប់តែ​លោកជំទាវ​ហ៊ុន ស៊ី​ណាត ប្រាប់​ថា​…

ភ្នំពេញ ៖ ក្រោយពី​ឪពុក​លាចាក​លោក​កាលពី​ពេល​ថ្មីៗ​កន្លង​ទៅ​នោះ អ្នកនាង​ខាត់ សុ​ឃីម កាលពី​រសៀល​ថ្ងៃទី​៣០ ខែមិថុនា ឆ្នាំ​២០២០​ម្សិលមិញ​នេះ ក៏​នាំ​អ្នក​ម្ដាយ​ខ្លួន​លំហែ​កាយ ហើយ​ពោល​ពាក្យ​ថា «​អស់​ពុក​ទៅ នៅ​ម្តាយ​ នាំ​គាត់​មក​លំហែ »​។​

ពេល​ឃើញ​អ្នកនាង​បង្ហោះ​រូបភាព​ជាមួយ​អ្នក​ម្ដាយ ដោយ​ពោល​ពាក្យ​បែបនេះ លោកជំទាវ ហ៊ុន ស៊ី​ណាត បានធ្វើ​ការណែនាំ​ថា «​នៅ​ជិត​គាត់​ឲ្យ​បាន​ច្រើន​កូន​ពីព្រោះ​ពេលនេះ​គាត់​បែក​ប្ដី​របស់គាត់​ថ្មីៗ​អញ្ចឹង​អារម្មណ៍​គាត់​នឹក​ប្ដី​គាត់​ហើយ»។

ជាការ​ឆ្លើយតប អ្នកនាង ខាត់ សុ​ឃីម លើកឡើងថា «​កូន​សូម​អរគុណ​នូវ​ទឹកចិត្ត​របស់ លោកជំទាវ ម្តាយ​ដែល ផ្តល់​កិត្តិយស ដល់​គ្រួសារ កូន សូម​គោរព​និង​ដឹងគុណ​ណាស់ លោកជំទាវ​ម្តាយ ជូនពរ លោកប៉ា និង លោក​ម្តាយ និង​កូនៗ ចៅៗ អោយមាន​សុខភាព​ល្អ អាយុ​យឺនយូរ​វែង ណា​លោកជំទាវ​ម្តាយ​»​។​

តាមរយៈ​នេះ អ្នកគាំទ្រ​អ្នកនាង​ខាត់ សុ​ឃីម ក៏​ដូច​អ្នក​សិល្បៈ​មួយ​ចំនួន បាន​ចូលរួម​លើកទឹកចិត្ត​អ្នកនាង​ខាត់ សុ​ឃីម និង​គាំទ្រ​ចំពោះ​សកម្មភាព​បែបនេះ ព្រមទាំង​ជូនពរ​ម្ដាយ​អ្នកនាង ឲ្យ​មាន​សុខភាព​ល្អ ព្យាយាម​កាត់ចិត្ត​ចំពោះ​ការបាត់បង់​នេះ​ផងដែរ។

សូម​បញ្ជាក់​ថា ឪពុក​បង្កើត​របស់​តារា​ពហុ​ជំនាញ​អ្នកនាង ខាត់ សុ​ឃីម បានទទួល​មរណភាព​កាលពី​ថ្ងៃ​ទី​២២ ខែ​មិថុនា ឆ្នាំ ២០២០​ក្នុង​វ័យ​៦៧ ឆ្នាំ​ដោយសារ​ជំងឺលើសឈាម ហើយ​ត្រូវ​បាន​រៀបចំ​ធ្វើ​ពិធីបុណ្យ​តាម​ទំនៀមទម្លាប់​ខ្មែរ​នៅ​គេហដ្ឋាន​នៅ​ស្រុកកំណើត​របស់​អ្នកនាង​ខាត់ សុ​ឃីម នៅ​ភូមិ​ពង្រ សង្កាត់​ពញ្ញាពន់ ខណ្ឌ​ព្រែក​ព្នៅ ​ក្រោម​វត្តមាន​តារា​ល្បីៗ​ចូលរួម​ជាច្រើន​ផងដែរ។

ក្នុង​ពេល​នោះ ​ក្រុម​កូន​ៗ​លោក លាវ ខាត់ បាន​ប្រគំ​ចម្រៀង​ប្រពៃណី​ចំនួន​៤ ជា​បទ​ដែល​ឪពុក​នាង​ស្រលាញ់​ពេញចិត្ត​គ្រា​មានជីវិត​ទុកជា​ការ​ដឹងគុណ និង​ធ្លាប់​ដឹកនាំ​កូន​ៗ​ចេញ​ច្រៀង​ទាំង​គ្រួសារ​រកប្រាក់​ចិញ្ចឹមជីវិត​រហូត​បាន​ជោគជ័យ​ដល់​សព្វ​ថ្ងៃ៕

 

Related posts

Leave a Comment