រថយន្ត​តម្លៃ​ជាង​កន្លះ​លាន​ដុល្លារ ​ត្រូវ​ពូ​កង់​៣ ​បើក​ប៉ះ ​ហើយ​​ម្ចាស់​ឡាន​ព្រម​អភ័យ​ទោស ​រួច​យក​រូប​មក​ផុស​ ​ជជែក​គ្នា​បែក​ផ្សែង

ភ្នំពេញ ​៖​ ម្ចាស់​ទំព័រ​ហ្វេ​ស​ប៊ុ​ក​Siv mey Online Shop​ ដ៏​ល្បីល្បាញ​​​ក្នុង​បណ្ដាញ​សង្គម​ហ្វេ​ស​ប៊ុ​ក​លោក​ស្រី​ស៊ីវម៉ី បាន​សម្ដែង​អារម្មណ៍​ហួសចិត្ត និង​សំណូមពរ​ឲ្យ​បងប្អូន​​​អ្នក​បើក​ម៉ូតូ​កង់​៣ ​មានការ​ប្រុងប្រយ័ត្ន ក្រោយពី​រថយន្ត Lamborghini Urus​មានតម្លៃ​ជាង​កន្លះ​លាន​ដុល្លារ​របស់​ខ្លួន​ត្រូវ​ពូ​ម៉ូតូ​កង់​៣​បើក​ប៉ះ​បណ្ដាល​ឲ្យ​ខូចខាត​​​នោះ។

បង្ហោះ​រូបថត​ពូ​ម៉ូតូ​កង់​៣​ចំនួន​២​សន្លឹក ពេល​បើក​ប៉ះ​រថយន្ត​ខ្លួន​នោះ លោក​ស្រី​ស៊ីវ​ម៉ី បាន​សម្ដែង​អារម្មណ៍​បែបនេះ​ថា «​ហ៊ឹម អត់​ដឹង​និយាយថា​ម៉េច​លោកពូ​អើយ​ដឹង​ហើយ​ថា​ផ្លូវ​ស្ទះ ហេតុ​អី​បាន​លោកពូ​រុកចូល​មកទៀត​ ដល់​ប៉ះ​ចឹ​ង​មាន​អ្វី​ក្រៅពី​ពាក្យ​សុំទោស …! សូម​បងប្អូន​ម៉ូតូ​កង់​បី​មួយ​ចំនួន​មេត្តា​បើកបរ អោយមាន​សីលធម៌ និង ដោយ​ប្រុង​ប្រយ័ត្ន​ផង នៅ​ពេល​ដែល​ប៉ះ​គ្នា​វា​គ្មាន​ផល​ចំណេញ​ទេ សូម​លើក​ក្រោយ​លោកពូ​ប្រុង​ប្រយ័ត្ន​ណា បើ​ប៉ះ​អ្នក​ផ្សេង​គេ​មិន​យល់​ពូ ពូ​ធ្ងន់​.ក​ហើយ»។

រថយន្ត​ខាង​លើ​នេះ ម៉ាក Lamborghini Urus ២០២០ ពណ៌​លឿង​មានតម្លៃ​ប្រហែល ៥៨​ម៉ឺន​ដុល្លារ ត្រូវបាន​លោកស្រី​ស៊ីវ ម៉ី ផ្ដល់​ជា​ការ​កាដូ​ថ្ងៃ​ខួប​កំណើត​របស់​កូនប្រុស​របស់ខ្លួន កាលពី​ថ្ងៃទី​០៧ ខែមេសា ឆ្នាំ​២០២០ កន្លងទៅ ហើយ​ពេលនេះ បែរជា​ជួប​រឿង​ស៊យ​បែបនេះ​ទៅវិញ។

ជុំវិញ​បញ្ហា​ព្រម​អភ័យទោស​​​ឲ្យ​ពូ​ម៉ូតូ​កង់​បី ហើយ​យក​រូប​មក​ផុស​អម​ដោយ​សារ​ខាង​លើ​នេះ ក៏​មាន​មតិ​មួយ​ចំនួន​បាន​ធ្វើ​ការរិះគន់​ផង​ដែរ។ ជាក់ស្ដែង​គណនី​ហ្វេ​ស​ប៊ុ​ក​មួយ ​បាន​ធ្វើការ​រិះគន់​ថា «​កង​បី​មិន​ទាំងអស់​ទេ ពេលខ្លះ​ប៉ះ​តិចតួច យើង​យក​រូបគេ​មក​ផុស​វា​ខុស ចុះបើ​ខ្លួន​យើង ជិះ​ប៉ះ​ខឿន​ផ្ទះ​គេ​បន្តិច រួច​គេ​យក​រូប​យើង​មក​ផុស តើ​យើង​គិត​មិច ដូច​គេ​ថា​គិត​មុន​គូរ»។

ជាការ​ឆ្លើយតប​លោកស្រី​ស៊ីវ​ម៉ី បាន​លើកឡើងថា «​អូន​ឯង មិនគួរ​មាន​តម្លៃ​មក​បញ្ចេញមតិ​ដ៏​ល្ងង់ខ្លៅ​នៅទីនេះ​ទេ​…! ខាង​ខ្ញុំ​មិន​រករឿង​ចាត់ទុកថា​សំណាង​ណាស់​ទៅ​ហើយ​ប្អូន​.. កុំមក​ប្រៀបធៀប​របៀប​ទាំង​មិន​យល់​រាក់​ជ្រៅ​បែបនេះ​។ ហើយ​ប្អូន​ថា​តិចតួច​នឹង ឡាន​តម្លៃ​ជាង​៥០​ម៉ឺន មិន​អោយ​គេ​ខឹង​គេ​ស្តាយ​ទេ​ឬ​? មានន័យថា ប្អូនឯង​បែប​មាន​ទម្លាប់ ចរិត​ជិះ​បើកបរ​ចឹ​ង​ហើយ​មើលទៅ​បានមក​កាន់ជើង​មនុស្ស​ខុស​ចឹ​ង …! គិត​ម្តងទៀត​ណា​ប្អូន មុននឹង​មក​បញ្ចេញមតិ»។

នៅ​មិន​អស់ចិត្ត​ម្ចាស់​គណនី​ហ្វេ​ស​ប៊ុ​កមួយ​នោះ បាន​តប​វិញ​ថា «​ឡាន​របស់ខ្ញុំ​ជិះ​មិន​ថ្លៃ​ទេ តែ​បើ​មាន​កង​បី​ ឬ​ម៉ូតូ​បុក ខ្ញុំ​មើល​ថា​គាត់​ចាស់​រឺឬក្មេង ហើយ​គាត់​មានបំណង​ ដែល​ឬអត់ ហើយ​មើលទៅ​ចរិត​អ្នកបើក​នឹង​វា​ឈ្លើយ អត់ ​តែបើ​គាត់​គ្មាន​បំណង​ទេ​ហើយ​គាត់​លើកដៃ​សុំទោស ​គឺ​ខ្ញុំ​លើក​លែង​អោយ​គាត់​ហើយ ​ខ្ញុំ​អត់​យក​រូបគេ​មក​ផុស​ទេ ព្រោះ​សម្ដេច​បាន​និយាយថា ហាម​ផុស​រូបគេ​ដោយ​គ្មាន​ការអនុញ្ញាត បើ​គេ​គ្មាន​ទោស​អ្វី​ធំដុំ ចូល​មើល​ផេ​កស​ម្តេចទៅ សូមទោស​បើ​និយាយ​ខុស ហើយក៏​មិន​ចង់​វែកញែក​អី​ដែរ»។

ជាមួយនឹង​ការ​បញ្ចេញមតិ​របស់​ម្ចាស់​គណនី​ហ្វេ​ស​ប៊ុ​ក​ខាង​លើ​នេះ មាន​បងប្អូន​អ្នកលេង​បណ្ដាញ​សង្គម​ជាច្រើន​នាក់ បាន​ជួយ​ឆ្លើយតប​ជំនួស​លោកស្រី​ស៊ីវ ម៉ី ដែល​ត្រូវគេ​រិះគន់​រឿង​យក​រូបគេ​មក​ផុស​នោះ​ផង​ដែរ៕ សូម​ទស្សនា​ខ្លឹម​សារ​ឆ្លើយ​ឆ្លង​​ រូប​ភាព​មួយ​ចំនួន​ដូច​ខាង​ក្រោម​ទាំង​អស់​គ្នា៖


Related posts

Leave a Comment