អ្នកណា​ទប់ទឹក​ភ្នែក​បាន​! ទើប​រៀបការ​បាន​១​ថ្ងៃ ប្ដី​បាត់​បង់ជីវិត ប្រពន្ធ​​ពោល​ពាក្យ​យ៉ាង​កម្សត់​ថា..

​តាកែវ ៖ បុរស​ម្នាក់ ទើប​រៀបការ​បាន​១​ថ្ងៃ ស្រាប់តែ​បាត់បង់​ជីវិត ធ្វើ​ឲ្យ​ប្រពន្ធ​សោកសង្រេង​ជាខ្លាំង និង​ពោល​ពាក្យ​យ៉ាង​កម្សត់​ថា បើ​យើង​មានកូន អូន​នឹង​ថែរក្សា​កូន​យើង​ឲ្យ​បានល្អ​បំផុត កុំ​បារម្ភ​អី​បង​សម្លាញ់​។​

ម្ចាស់​គណនី​ហ្វេ​ស​ប៊ុ​ក​ឈ្មោះ​«Nhet Sreyleap» នៅ​ថ្ងៃទី​២៧ ខែមិថុនា ឆ្នាំ​២០២០​នេះ បាន​បង្ហោះ​សារ​ភ្ជាប់​ជាមួយ​រូបភាព​រៀប​មង្គល​ការ និង​រូបភាព​ប្ដី​បាត់​បង់ជីវិត​ថា «​បង​ចាកចេញ​លឿន​ពេក​ហើយ សូម​វិញ្ញាណ​ខ័ន​បង​ទៅកាន់​សុគតិភព ប្រាថ្នា​ជួប​បង​គ្រប់ៗ​ជាតិ​ជា​ប្តី​ប្រពន្ធ​នឹង​គ្នា​ទៀត អរគុណ​សម្រាប់​ក្តី​ស្រលាញ់​គ្រប់យ៉ាង អូន​ដឹងថា​បង​ស្រលាញ់​អូន​ខ្លាំងណាស់ ហើយ​អូន​ក៏​ស្រលាញ់​បង​ខ្លាំង​ដែរ​បើ​យើង​មានកូន អូន​នឹង​ថែរក្សា​កូន​យើង​ឲ្យ​បានល្អ​បំផុត កុំ​បារម្ភ​អី​បង​សម្លាញ់ គាត់​ឆក់​ខ្សែភ្លើង 11am 27.6.2020​»​។​

ជុំវិញ​រឿងនេះ មាន​មហាជន​ជាច្រើន បាន​សម្ដែង​ក្ដី​អាណិតអាសូរ​ជា​ពន់ពេក ជាមួយនឹង​ការចូលរួម​រំលែក​ទុក្ខ​ផងដែរ​។ ក្នុងនោះ មានការ​លើកឡើងថា ជនរងគ្រោះ​ទើប​រៀបការ​បាន​១​ថ្ងៃ​ប៉ុណ្ណោះ(រៀបការថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២០) លុះ​ព្រឹក​ឡើង​ក៏​បាត់​បង់ជីវិត ដោយសារ​ឆក់​ខ្សែភ្លើង​តែម្ដង​។​

ជាក់ស្ដែង​ម្ចាស់​គណនី​ហ្វេ​ស​ប៊ុ​ក​ឈ្មោះ «Chan Sa Vuth»​បាន​បញ្ជាក់ថា «​មិនគួរ​ឲ្យ​ជឿ អាពាហ៍ពិពាហ៍​របស់គាត់ ចប់​បាន​មួយ​យប់ ព្រលឹម​ឡើង គាត់​ត្រូវ​ខ្សែភ្លើង​ឆក់​ស្លា ប់ ចោល​ភរិយា ខេត្តតាកែវ ស្រុក​ត្រំក​ក់ គាត់​ជា​បុគ្គលិក អគ្គិសនី សាខា​ចាក់អង្រែ​ក្រោម​»៕

Related posts

Leave a Comment