បង​ទៅ​ចោល​ពួក​យើង​ហើយ បង​ទៅ​ទាំង​មិនបាន​និយាយ​ពាក្យ​លា​មួយ​ម៉ាត់

​ភ្នំពេញ ៖ បុរស​ម្នាក់​បាន​បង់​បង់ជីវិត ដោយសារ​ គ្រោះ ថ្នាក់ ចរា ចរណ៍ ធ្វើ​ឲ្យ​គ្រួសារ​ស្ដាយស្រណោះ​ជា​ពន់ពេក ហើយក៏​ពោល​ពាក្យ​យ៉ាង​កម្សត់​ថា ​បង​ទៅ​ចោល​ពួក​យើង​ហើយ បង​ទៅ​ទាំង​មិនបាន​និយាយ​ពាក្យ​លា​មួយ​ម៉ាត់​មកកាន់​ម៉ែឪ​ប្រពន្ធ​កូន​ដែល​បង​ស្រឡាញ់​ខ្លាំង​បំផុត។

យោងតាម​គណនី​ហ្វេ​ស​ប៊ុ​ក​ឈ្មោះ​«Pozz Thim TR» ជា​ប្អូន​របស់​ជនរងគ្រោះ បាន​បង្ហោះ​សារ​កាលពី​ម្សិលមិញ​យ៉ាង​ក្ដុកក្ដួល​ដូច្នេះ​ថា «​ជា​ថ្ងៃ​ចុងក្រោយ ដែល​ម៉ែឪ​ប្រពន្ធ​កូន​ប្អូនប្រុស​ប្អូនស្រី​ដែល​បង​ធ្លាប់​ប្រលែង​គ្នា និយាយ​សើច​ដាក់គ្នា លែង​បានឮ​សំឡេង​បងប្រុស​ទៀតហើយ ពេលនេះ​បង​លែង​បាន​និយាយ​លេងសើច​ជាមួយ​ម៉ែឪ​ប្រពន្ធ​កូន​ដែល​បង​ស្រឡាញ់​ខ្លាំង ជា​រៀងរហូត​ហើយ ​បង​ទៅ​ចោល​ពួកយើង​ហើយ បង​ទៅ​ទាំង​មិនបាន​និយាយ​ពាក្យ​លា​មួយ​ម៉ាត់​មកកាន់​ម៉ែឪ​ប្រពន្ធ​កូន​ដែល​បង​ស្រឡាញ់​ខ្លាំង​បំផុត​ប្អូនប្រុស​ប្អូនស្រី​ដែល​បង​ស្រឡាញ់​បង​ទៅ​ទាំង​ស្ដូកស្ដឹង ខ្ញុំ​ហៅ​ក៏​បង​មិន​ឮ​បង​មិន​ឆ្លើយតប​ខ្ញុំ​ចឹ​ង​បង ខ្ញុំ​ទទួលយក​មិន​បានទេ»។

នៅ​ល្ងាច​ថ្ងៃ​ដដែល​នោះ ម្ចាស់​គណនី​ហ្វេ​ស​ប៊ុ​ក​ដដែល បាន​បង្ហោះ​សារ​ទៀត​ថា «​ថ្ងៃ​ដែល​បង​ទៅ​ចោល​គ្រួសារ​យើង​រហូត​ហើយ បុណ្យ​កុសល​ ដែល​ខ្ញុំ​បាន​សាង​ទាំង​ប៉ុន្មាន​សូម​ឧទ្ទិស​ឲ្យ​ដួង​វិញ្ញាណក្ខន្ធ​បង គី​វ ថេត ដែល​ជា​បងប្រុស​របស់​ខ្ញុំ​រួច​ចាក​ផុត​ពី​ទី​ទាប​ សូម​ឲ្យ​បង​ទៅ​កើត​ទី​ដ៏​ខ្ពង់ខ្ពស់ សូម​អហោ​សកម្ម​ទៅកាន់​សុគតិភព​ឲ្យ​បាន​សុខ​ណា​បងប្រុស »៕

Related posts

Leave a Comment