អាណិត​ណាស់​! អេ ភូ​ថង ​ចង់​ធ្វើបុណ្យ​៧​ថ្ងៃ​ម្តាយ តែ​គ្មាន​លុយ

ភ្នំពេញ ៖ ប្រជាប្រិយ​បាន​ជ្រាប​រួចមកហើយ​ថា ក្នុង​រយៈពេល​ប៉ុន្មាន​ថ្ងៃ​ជាប់ៗ​គ្នា​មាន​ឪពុកម្ដាយ​របស់​តារា​ចម្រៀង សម្ដែង ប្រដាល់​ខ្មែរ​រហូត​ទៅ​ដល់​៣​នាក់ បាន​បាត់​បាត់​ជីវិត ក្នុង​នោះ​មាន​ឪពុក​អ្នកនាង​ខាត់ សុ​ឃីម​, ម្ដាយ​តារា​ជើងចាស់ អ្នកស្រី សក្ក​ណា និង​ម្ដាយ​របស់​កីឡាករ​ប្រដាល់​ល្បីឈ្មោះ​អេ ភូ​ថង។

ក្នុងចំណោម​ពួកគេ​ទាំង​៣​នាក់​នេះ មាន ម្ដាយ​តារា​ជើងចាស់ អ្នកស្រី សក្ក​ណា និង​ម្ដាយ​របស់​កីឡាករ​ប្រដាល់​ល្បីឈ្មោះ​អេ ភូ​ថង ដែល​ជួប​ការលំបាក​ក្នុង​ជីវភាព ពុំមាន​លទ្ធភាព​ធ្វើ​បុណ្យសព​អ្នកមានគុណ​នោះ តែ​ក៏មាន​ការ​អាណិតអាសូរ​ពី​មហាជន ជាពិសេស​ពី​លោកជំទាវ​ហ៊ុន ស៊ី​ណាត និង​កូន​របស់​លោកជំទាវ ដែល​ផ្ញើ​បច្ច័យ​ទៅ​ចូលរួម​ពិធីបុណ្យ ធ្វើ​ឲ្យ​ពួកគេ​អាច​ធូរស្រាល​លើ​ការ​ចំណាយ​បាន​ខ្លះ​ដែរ។

ជាក់ស្ដែង តារា​សម្ដែង​អ៊ឹម ជីវ៉ា កាលពី​ម្សិលមិញ បានបញ្ជាក់​លើ​គណនី​ហ្វេ​ស​ប៊ុ​ក​របស់ខ្លួន​ដូច្នេះ​ថា «​ហ៊ឺ​.. អាណិត​កីឡាករ​ប្រដាល់ លោក​អេ ភូ​ថង ណាស់ ​ចង់​ធ្វើបុណ្យ​៧​ថ្ងៃ​ម្តាយ តែ​គ្មាន​លុយ​ ហើយ​ត្រូវ​ជំពាក់​លុយ​គេ​ជិត​3000$​ទៀត ដោយសារ​ចំណាយ​លើ​ពិធី​បុណ្យសព​ម្តាយ​របស់ខ្លួន។ ថ្ងៃនេះ​ខ្ញុំបាទ អ៊ឹម ជីវ៉ា បាន​នាំយក​ថវិកា​ចំនួន 1000000( ១​លាន​រៀល​) ដែលជា​ថវិការ​ផ្ទាល់​របស់ លោកស្រី នឹម វណ្ណៈ កូនបង្កើត លោកជំទាវ ហ៊ុន ស៊ី​ណាត និង​ជាទី​ប្រឹក្សា​នៃ​ក្រុម​មេធាវី HNS អេ​ជ អេ​ន អេស និង លោក​វេជ្ជបណ្ឌិត ម៉ម សុខ​វិសាល ចូលរួម​ពិធី​បុណ្យសព​ម្តាយ លោក អេ​ភូ​ថង ដែល​ទួល​មរណៈ​ដោយសារ​ជំងឺ មហារីក​»​។​

លោក​បន្តថា «​ក្នុងនោះដែរ លោកស្រី នឹម វណ្ណៈ កូនបង្កើត លោកជំទាវ ហ៊ុន ស៊ី​ណាត និង​ស្វាមី​និង​ក្រុមការងារ បាន​ផ្តាំផ្ញើ​ចូលរួម​រំលែក​ទុក្ខ​ដ៏​សែន​ក្រៀមក្រំ​ចំពោះ​ក្រុមគ្រួសារ​នៃ​សព​ផងដែរ​។សូមបញ្ជាក់​ពិធីបុណ្យ​សព​គឺ​ត្រូវ​បូជា នៅ​វត្ត​ឬ​ស្សី​សាញ់​វេលារ​ម៉ោង​មួយ​រសៀល ថ្ងៃទី 24 ខែ មិន​ថុ​នា ឆ្នាំ​2020»។

គួរបញ្ជាក់ថា ម្តាយរបស់លោក អេ ភូថង អ្នកស្រី អ៊ុត អន វ័យ៥៨ឆ្នាំ ​ មានជំងឺមហារីកដំណាក់កាលចុងក្រោយ និងទទួលបានការលើកលែងទោសពីព្រះមហាក្សត្រ កាលថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២០កន្លងទៅ។ អ្នកស្រី ជាប់ឃុំនៅថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០១២ ក្រោមបទចោទ “លក់ មនុស្សសម្រាប់ឆ្លងដែន” ដោយត្រូវកាត់ទោសឱ្យជាប់ពន្ធនាគារ ៨ឆ្នាំ។ ក្រោយមក អ្នកស្រីក៏ទទួលមរណភាពកាលពីទី២៣ ខែមិថុនា ឆ្នាំ២០២០ថ្មីៗកន្លងទៅនេះ៕

Related posts

Leave a Comment