មហាជន​លាន់​មាត់! លើក​ទី​១ បាន​ឃើញ​តារា​​ចម្រៀង​ព្រាប សុវត្ថិ ច្រៀង​ឆ្លើយ​ឆ្លង​ជាមួយ​សុខ​ពិសី

ភ្នំពេញ​ ៖​ អ្នកគាំទ្រ​ជាច្រើន​ បាន​លើក​ឡើង​ថា នេះ​ជា​លើក​ទី​១​ហើយ ដែល​ពួកគេ​បាន​ឃើញ​តារា​ចម្រៀង​ស្ថិត​ក្នុង​ទ្រនំ​ផ្សេងគ្នា គឺ​កំពូល​តារា​ចម្រៀង​ព្រាប សុវត្ថិ ច្រៀង​ឆ្លើយឆ្លង​ជាមួយ​តារា​ចម្រៀង​ស្រី​ល្បីឈ្មោះ​កញ្ញា​សុខ ពិសី។

តារាចម្រៀង​ប្រចាំ​ផលិតកម្ម​ហង្ស​មាស និង​សាន់​ដេ ទាំង​២​នាក់​នេះ បាន​ច្រៀង​ឆ្លើយឆ្លង​គ្នា​នូវ​បទ​«​ប្រាថ្នា​៤​ខ​» នៅក្នុង​ការប្រគំ​តន្ត្រី​មួយ រៀបចំ​ដោយ​ស្ថានីយ​ទូរទស្សន៍​ហង្ស​មាស ក្រោម​ការឧបត្ថម្ភ​ដោយ​ទូរសព្ទ​VIVO V19 ហើយ​ត្រូវបាន​បង្ហោះ​នៅតាម​បណ្ដាញ​សង្គម​យូ​ធូប​កាលពី​ថ្ងៃទី​០៤ ខែឧសភា ឆ្នាំ​២០២០​កន្លងទៅនេះ ដោយ​គិត​មក​ទល់​នឹង​​ថ្ងៃទី១០ ខែ​ឧសភា​នេះ ​មាន​អ្នក​ចុច​ទស្សនា​កន្លះ​លាន​ដង។

ជាមួយ​នឹង​ការ​ច្រៀង​ប្រកបដោយ​សំឡេង​ក្រអួន​ក្រអៅ​ស្រទន់​របស់​កញ្ញា​សុខ ពិសី រួម​នឹង​សំឡេង​យ៉ាង​ពីរោះ អម​ដោយ​ភាព​ប៉ិនប្រសព្វ​របស់​លោក​ព្រាប សុវត្ថិ ផង​នោះ បាន​ធ្វើ​ឲ្យ​អ្នកគាំទ្រ​ជាច្រើន បាន​បង្កើត​ការ​សរសើរ​ចំពោះ​ពួកគេ​ទាំង​២​នាក់។

ជាងនេះទៅទៀត​នោះ អ្នកគាំទ្រ​ពួកគេ​ជាច្រើន​ បានលើកឡើង​ថា តាំងពី​កើតមក ទើបតែ​ឃើញ​ពួកគេ​ច្រើន​លើក​ទី​១​ប៉ុណ្ណោះ​។ ជាក់ស្ដែង​មតិ​ទាំងនោះ ​បាន​លើកឡើង​ដូច្នេះ​ថា «​ស្រលាញ់​ម៉​ង​បង​ទាំង​2​លើក​ទី​1​ហើយ​តាំងពី​តូច​មក​ទើបតែ​ឃើញ​បង​ច្រៀង​រួមគ្នា​ទេ​»​។ «​ពីរោះ​ម៉េ​ស​អាយ​ដល​ទាំងពីរ​លើកដំបូង​ហើយ​ដែល​ខ្ញុំ​បានឃើញ​ពួកគាត់​ច្រៀង​ជាមួយគ្នា​»​។ «​លើកដំបូង​ដែល​ឃើញ​ពួកគាត់​ច្រៀង​ជាមួយគ្នា​ពិតជា​ពីរោះ​ណាស់​ចង់​ឲ្យ​គាត់​ច្រៀង​ជាមួយគ្នា​លើក​បន្ទាប់​»​។ «​ជា​លើកដំបូង​របសខ្ញុំ​ដែល​ឃើញ​ពូ​សុវត្ថិ​ច្រៀង​ជាមួយ​បង​ពិសី​ពិតជា​ត្រេកអរ​ណាស់ »​។

ងាក​មក​មើល​តារា​ចម្រៀង​ស្រី​ល្បីឈ្មោះ​កញ្ញា​សុខ ពិសី​វិញ ​ក៏​បាន​បញ្ជាក់​ផង​ដែរ​ថា «ជា​លើកទីមួយ​ ដែល​នាង​ខ្ញុំ​បកស្រាយ​បទ​ប្រស្នា​បួ​នខ សំខាន់​អត់​ចេះ​ទាំង​បា​រ៉ូ​ល អត់​ចេះ​ទាំង​ធ្វើ​មេ​ឡូ​ឌី តែ​ត្រូវ​តម្រូវអោយ​សមនិង​ច្រៀង​ភ្លាមៗ​ទាំង​មិនបាន​ហាត់​សោះ  ​មិន​ហ៊ាន​ប្រកែក​ព្រោះ​កម្មវិធី​តម្រូវ អោយ​បកស្រាយ​បទ​នេះ ម្យ៉ាង​មិន​ចង់អោយ​បងៗ​លំបាក​អារម្មណ៍​ពេលនោះ​គឺថា​ច្រៀង​ផង​នឹក​បា​រ៉ូ​ល​ផង បើសិន​ខុសឆ្គង​សូម​ខន្តី​អភ័យទោស​ផង​ចាស​ ​គិត​ទៅ​កម្លាំងចិត្ត​របស់ vivo team ធ្វើអោយ​នាង​ខ្ញុំ​ហ៊ាន​បកស្រាយ​បទ​ដែល​មិនចេះ​សោះ​លើ​វេទិកា ជាពិសេស​បានទទួល​ការលើកទឹកចិត្ត​របស់ my handsome idol បង​សុវត្ថិ​ថា​មិន​អី​ទេ អូន​អាច​ច្រៀង​បាន  ដូច​ច្នេះ​ខុស​ខ្លះ អី​ខ្លះ ហើយ​បងប្អូន​អើយ សូមកុំ​ប្រកាន់​អី​ណា»។ តោះ​ដើម្បី​កុំ​ឲ្យ​រង់ចាំ​យូរ​សូម​ទស្សនា​រូបភាព និង​វីដេអូ​នៅ​ខាងក្រោម​នេះ​ទាំងអស់គ្នា​៖

Related posts

Leave a Comment