ពេជ្រ ចរណៃ អំពាវនាវ​ឲ្យ​យុវជន​ចូលរួម​ហាត់​ល្ខោន​ខោល ដោយ​ឥតគិតថ្លៃ

ភ្នំពេញ​ ៖​ តារា​សម្ដែង និង​ជា​អ្នក​ស្នង​តំណែង​វិស័យ​ក្បាច់គុន​បុរាណ​ខ្មែរ​ល្បុក្កតោ កញ្ញា ពេជ្រ ចរណៃ នៅ​ថ្ងៃ​ទី​៨ ខែ​ឧសភា ឆ្នាំ​២០២០​ម្សិលមិញ​នេះ បាន​ធ្វើការ​អំពាវនាវ​ឲ្យ​យុវជន​ខ្មែរ ចូលរួម​ហាត់​ល្ខោន​ខោល ដោយ​ការ​ចុះឈ្មោះ​ហាត់រៀន មិន​មាន​ការបង់ប្រាក់​នោះទេ។

ក្នុងការ​ចែករំលែក​កំណាព្យ​ពាក់ព័ន្ធ​នឹង​ល្ខោនខោល​នោះ តារា​សម្ដែង​ពេជ្រ ចរណៃ បាន​អំពាវនាវ​ដូច្នេះ​ថា «​ជួយ​ស៊ែរ អោយ​យុវជន​ខ្មែរ ទាំងអស់​ចូលរួម ហាត់​ល្ខោនខោល​🇰🇭ចុះឈ្មោះ​ហាត់រៀន មិនមាន​ការបង់ប្រាក់​ទេ​..ទីតាំងនៅ​ក្នុង​ស្តា​ត​ចាស់ នៅ​ជិត​រង្វង់​មូល​ស្ពាន​ជ្រោយចង្វារ រាជធានី​ភ្នំពេញ​..096 926 7777»​។​

ចំពោះ​កំណាព្យ «​តេជះ ល្ខោនខោល​» ដែល​កញ្ញា​ពេជ្រ ចរណៃ ធ្វើការ​ចែករំលែក​នោះ មាន​អត្ថន័យ​ថា ៖🇭 ល្ខោនខោល​ចោល​ជះ ពន្លឺ​ល្អ​ណាស់ ចាំង​ច្បាស់​រង្សី ឈុត​ឆាក​ក្រុង​រាព ម​ហិ​ឫទ្ធិ​ខ្លាំង​ក្រៃ ក្រុង​អាសូ​រិ​យ នៃ​ជនជាតិខ្មែរ​។​

​ឈុត​ហនុមាន ពល​រាជ​ក្លាហាន បង្កើន​ឫទ្ធិ​ទ្វេ រៀប​ក្បួន​យុទ្ធសាស្ត្រ គុន​ល្បុក្កតោ​ខ្មែរ ចែងចាំង​លើសគេ ពល​រេ​ហ៍​រាជា ។​

​ក្លាហាន​ឥតបី លិចវាលចូលព្រៃ សំដៅ​លង្ការ រាម​កេរ​បុរាណ តម្លៃ​មហិមា បែប​ពុទ្ធសាសនា ដូនតា​ទុក​ឲ្យ​។​

​ល្ខោនខោល​តំណាង ដូនតា​បាន​សាង សូមកុំ​បណ្តោយ ឲ្យ​ជាតិ​ដទៃ មក​ឆក់យក​ឡើយ នោះ​ទើប​ថ្ងៃក្រោយ ខ្មែរ​មិន​សោកស្ដាយ ។​

​ជួយ​លើកតម្កើង ឲ្យ​បាន​ខ្ពស់​ឡើង កូន​ខ្មែរ​ទាំងឡាយ ឧបត្ថម្ភ​ទស្សនា បង្កើន​ផ្សព្វផ្សាយ ច្រើន​មធ្យោបាយ​ចំណាយ​ទ្រព្យធន​។​

​ធ្វើ​ល្អ​បានល្អ ទឹកចិត្ត​ស្មោះស ខ្មែរ​ល្អ​ពេកពន់ ក្រុង​រាព​ចុះចាញ់ ប្រែ​ខ្សោយ​ជាង​មុន ព្រោះ​រាព​លោភលន់ ចង់​នាង​សេ​ដា ។​

​បើ​ស្តាប់​ឥ​ទ្ទ​ជិត នោះ​រាព​គង់​ពិត មិន​ក្ស័យ​ជីវ៉ា ដឹង​ខុស​ចេះ​កែ គង់​ប្រែ​វាសនា សិរី​ចេស្តារ ភ្លឺ​ថ្លា​ដូច​រាម​។​

​សកម្មភាព​ហាត់រៀន ល្ខោនខោល​🇰🇭 ត្រៀម​សម្ដែង​នៅក្នុង ព្រឹត្តិការណ៍​សម្ដែង​ល្ខោនខោល​ខ្នាត​ធំ ឆ្នាំ​2020..​ដែលមាន​សិល្បករ​ចំនួន​200​អ្នកចូលរួម​សម្ដែង​! តែ​ពេលនេះ​យើង​កំពង់​ខ្វះ ធនធាន អ្នកចូលរួម​សម្ដែង​..​ជា​ឱកាស្សល្អ សម្រាប់ យុវជន ដែលមាន​បំណង​ចង់​ហាត់រៀន ល្ខោនខោល អាចមក​ចុះឈ្មោះ​ហាត់​បាន​..

​បញ្ជាក់​៖ ចុះឈ្មោះ​ហាត់រៀន​ល្ខោនខោល មិន​អស់​លុយ​ទេ​. ទីតាំង​ហាត់ នៅក្នុង​ស្តា​ត​ចាស់ នៅ​ជិត​រង្វង់​មូល​ស្ពាន​ជ្រោយចង្វារ រាជធានី​ភ្នំពេញ​..! ហាត់​ថ្ងៃ​សៅរ៍​និង​ថ្ងៃអាទិត្យ ល្ងាច​ម៉ោង 4​ដល់​6096 926 7777៕​

Related posts

Leave a Comment