ឡាយ លក្ខិណា វ័យ​ជ្រេ​​ហើយ​ពិត​មែន​​​ តែ​តែងខ្លួន​សិ ច​ស៊ី​មិន​ចាញ់​ក្រមុំ

ភ្នំពេញ ​៖​ តារា​ស្រី ឡាយ លក្ខិណា ទោះបីជា​បច្ចុប្បន្ន​នាង​មាន​វ័យ​រាង​ជ្រេ​ហើយក៏​ពិតមែន តែ​តារា​ស្រី​រូប​នេះ​នៅតែ​តែងខ្លួន​សិ ច​ស៊ី​មិន​ចាញ់​ក្រមុំ​នោះទេ ​ខណៈដែល​ថ្មីៗ​នេះ ​បាន​ទម្លាយ​រូប​ជាច្រើន​សន្លឹក​ពី​ទឹកដី​ប្រទេស​អូស្ត្រាលី​យ៉ាង​ស្រស់ស្អាត​បញ្ចេញ​សាច់​គល់ភ្លៅ​ និង​គល់​សុ ដន់​ផងដែរ​។​

រូបភាព​ជាច្រើន​សន្លឹក​របស់​តារា​សម្តែង​កញ្ញា ឡាយ លក្ខិណា ដែល​បាន​ចែករំលែក​នៅ​លើ​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​ក បាន​និង​កំពុង​ធ្វើ​ឲ្យ​មហាជន​មានការ​ចាប់​អារម្មណ៍​ខ្លាំង​ជាមួយ​ការ​ចូល​Comment​ជាច្រើន​ដោយមាន​ខ្លះ​លើក​សរសើរ​ថា ​រូប​សម្ផស្ស​តារា​ស្រី​រូបនេះ​នៅតែ​ស្រស់ស្អាត​មិន​ចាញ់​តារា​ស្រី​ជំនាន់​ក្រោយ​នោះទេ។

បើតាម​ការបញ្ជាក់​ពី​ប្រភព​មួយចំនួន​តារា​ស្រី ឡាយ លក្ខិណា គឺ​ត្រូវ​ត្រឡប់​ពី​ទឹកដី​អូស្ត្រាលី​មក​ប្រទេស​កំណើត​(​កម្ពុជា​)​វិញ​នៅ​ចុងឆ្នាំ ២០១៩ ​ប៉ុន្តែ​ការដែល​នាង​បន្ត​ស្នាក់នៅ​នេះ នាំ​ឲ្យ​មាន​ចចាមអារ៉ាម​ថា នាង​ទំនង​បាន និង​កំពុង​ស្វែងរក​សិទ្ធិ​ជ្រកកោន និង​រស់នៅ​ទីនោះ​លែង​ត្រឡប់​ហើយ ក្រោម​ការជួយជ្រោមជ្រែង​ពី​មនុស្ស​សំខាន់​ណាមួយ។

លើសពីនេះ​ ក៏មាន​ពាក្យ​ចចាមអារ៉ាម​ទៀត​ថា អ្នក​មេម៉ាយ​រូប​ស្រស់ ឡាយ លក្ខិណា គឺមាន​ទំនាក់ទំនង​ខុស​ប្រក្រតី​(​ស្រឡាញ់​ភេទ​ដូចគ្នា​)​ជាមួយ​អ្នក​ស្ពន​ស័​រ​របស់​នាង​គឺ​អ្នកនាង ចៅ សណ្ដាប់ ហើយ​ថា អ្នក​ឧបត្ថម្ភ​រូបនេះ ទំនងជា​មនុស្សម្នា​ក់នៅ​ពីក្រោយ រឿង​ដែល លក្ខិណា មិនទាន់​ត្រឡប់មក​ស្រុក​វិញ​នេះ។

ទោះ​យ៉ាងណា ​ជុំវិញ​ពាក្យ​ចចាមអារ៉ាម ​ខាងលើ​នេះ ​ ​​ធ្លាប់​មាន​ប្រភព​មួយ ​​បាន​បញ្ជាក់​ប្រាប់​គេហទំព័រ​យើង​ថា ​​​ ​ការ​ដែល​នាង​ ​មិន​ទាន់​ត្រឡប់​មក​ខ្មែរ​វិញ​នេះ ​ដោយសារ​នាង​នៅ​មាន​ការងារ​ច្រើន​ពុំ​ទាន់​បញ្ចប់​នៅ​ឡើយនោះ៕

Related posts

Leave a Comment