គង់ ចាន់​ស្រីមុំ មិន​ខ្វល់​អ្នក​រិះគន់ ហើយ​ទទួលយក​ដោយ​ចិត្ត​ត្រជាក់

ភ្នំពេញ ៖ គេ​សង្កេត​ឃើញថា មួយរយៈ​ចុងក្រោយ​នេះ គង់ ចាន់​ស្រីមុំ និង​ក្រុមគ្រួសារ បានធ្វើ​ដំណើរ​កម្សាន្ត​នៅ​ទីកន្លែង​ជាច្រើន​ក្នុង​ប្រទេស​កម្ពុជា ហើយ​ក្នុងពេលនោះ អ្នកនាង​ក៏​តែងតែ បង្ហោះ​រូបភាព​ផ្អែម ក៏​ដូច​រូបភាព​ខ្លួន​ស្ថិតក្នុង​ភាព​ស៊ិ​ ច​ ស៊ី ធ្វើ​ឲ្យ​មានការ​រិះគន់​មួយចំនួន​ផងដែរ។

បើ​ទោះ​មានការ​រិះគន់​បែបនេះ ក៏ពិតមែន តែ​អ្នកនាង​តាំងចិត្ត​រួចហើយ មិន​ធ្វើ​ការតបត ហើយ​រក្សា​ភាព​ស្ងៀមស្ងាត់​ដើម្បី​ឈ្នះ​បញ្ហា​។ លើសពីនេះ អ្នកនាង​ក៏បាន​ទទួលយក​ការរិះគន់​ទាំងនោះ ដោយ​ចិត្ត​ត្រជាក់​ផងដែរ ដែល​អ្នកនាង​ថា ការ​ធ្វើ​បែបនេះ នឹងធ្វើ​ឲ្យ​ខ្លួន​ក្លាយជា​បុគ្គល​ក្លាហាន និង​រឹងមាំ។

ជាក់ស្ដែង កាលពី​ម្សិលមិញ ស្ថិតក្នុង​សម្លៀកបំពាក់​បែប​ស៊ិ​ច​ស៊ី គង់ ចាន់​ស្រីមុំ បាន​បង្ហោះ​សារ​បែបនេះ​ថា «​ប្រសិនបើ​អ្នក​នៅ​តែងតែ​ព្យាយាម​ធ្វើ​ដូចជា​ធម្មតា មិនដឹងមិនលឺ នោះគេ​និង​ព្យាយាម​តាម​យាយី ដុ ត​អ្នក​រហូត​ទាល់តែ​ឆេះ​​ ប៉ុន្តែ​ការ​នៅ​ស្ងៀម​និង​រក្សា​​ភាព​ធម្មតា​របស់​យើង​គឺជា​ជម្រើស​ដ៏​ល្អ​បំផុត ហើយ​អ្នក​នឹង​បានឈ្នះ​ពពួកមនុស្ស​ទាំងនោះ​ដោយ​ភាព​ថ្លៃថ្នូរ​»​។​

បន្ថែម​លើ​នេះ នៅ​ព្រឹក​ថ្ងៃទី​១ ខែកក្កដា ឆ្នាំ​២០២០ អ្នកនាង បាន​បង្ហោះ​សារ​អមដោយ​រូបភាព​ដ៏​ទាក់ទាញ ស្អាត​ប្លែក របស់​ខ្លួន​នៅលើ​ទំព័រ​ហ្វេ​ស​ប៊ុ​ក​ទៀតថា «​ប្រសិនបើ​មាន​នរណាម្នាក់​ហុច​ភ្លើ ង​អោយ​អ្នក ហើយ​អ្នក​ទទួលយក​វា​ដោយ​ភាព​ត្រជាក់ នោះ​អ្នក​នឹង​ក្លាយ​ខ្លួន​ទៅជា​បុគ្គល​ដែល​ក្លាហាន​និង​រឹងមាំ​»៕

 

Related posts

Leave a Comment