លោក​ឱក បូ​នី ថា ម្ដាយ​ឱក សុគន្ធ​កញ្ញា ដាក់​មនោគមន៍​ឱ្យ​កូនស្រី ផ្ដាច់ទំនាក់ទំនង​ជាមួយ​ខ្លួន​

ភ្នំពេញ ៖ ប្រិយមិត្ត​បានដឹង​រួចមកហើយ​ថា ក្នុង​រយៈពេល​ប៉ុន្មាន​ថ្ងៃ​មកនេះ មានការ​ផ្ទុះ​ដំណឹង​កក្រើក​ជុំវិញ​ពិភព​សិល្បៈ ក្រោយពី​លោក​ឱក បូ​នី ឪពុក​កំពូល​តារាចម្រៀង​ឱក សុគន្ធ​កញ្ញា បានបង្ហាញ​សារ​យ៉ាង​ភ្ញាក់ផ្អើល​ថា សុគន្ធ​កញ្ញា មិន​ទទួលស្គាល់​ខ្លួន​ជា​ឪពុក​នោះទេ​។​

លោក​ឱក បូ​នី បាន​បង្ហោះ​រូបថត​៣​សន្លឹក រៀបរាប់ថា «​ទោះជា​កូន​មិន​ស្គាល់​ឪ ក៏​ឪ​នៅតែ​ចាំ​ឈ្មោះ​កូន​ដែរ ព្រោះ​ឪ​អ្នក​ដាក់អោយ​»​។ «​ឪ​មិនដែល​ចង់បាន​អ្វី​ពី​កូន​ទេ តែ​កូន​មិនដែល​តេ​សួរសុខទុក្ខ​ឪ​ថា​ឪ​នៅ​ណា​?​សុខទុក្ខ​យ៉ាងណា​?​ឈឺ​ឬ​ជា​?»​។​

ជុំវិញ​រឿងនេះ លោក​ឱក បូ​នី បាន​ប្រាប់​គេហទំព័រ​ក្នុងស្រុក​មួយ(នគរធំ)​ កាលពី​រសៀល​ថ្ងៃទី​២៥ ខែមិថុនា ឆ្នាំ​២០២០​ថា លោក​និង​ម្តាយ​សុគន្ធ​កញ្ញា អ្នកស្រី​អ៊ិន ថាច បាន​បែកបាក់​គ្នា​តាំងពី​ឆ្នាំ​២០០០​ម្ល៉េះ ដែល​កាល នោះ សុគន្ធ​កញ្ញា ទើប​មាន​អាយុ ១២​ឆ្នាំ។

លោក​ថា ក្រោយពេល​ចាប់ដៃ​ជាមួយ​អ្នកស្រី​អ៊ិន ថាច លោក​មាន​កូនស្រី​២​នាក់ គឺ​ទី​១-​សុគន្ធ​កញ្ញា និង​កូនស្រី​ទី​២-​ឈ្មោះ​ស្រី​ណា ហើយ ការដែល​កូនស្រី​ផ្តាច់ទំនាក់ទំនង​ពី​គាត់​ជា​ឪពុក​បែបនេះ អាច មកពី​ម្តាយ​របស់គេ (​អ្នកស្រី​ថាច​) ដាក់​មនោគមន៍​ឱ្យ​កូនស្រី​ធ្វើ​អ៊ីចឹង​។​

ទោះជា​យ៉ាងណា លោកបូ​នី អះអាងថា លោក​សប្បាយចិត្ត​ដែល​ពេលនេះ​ឃើញ​កូនស្រី​ជោគជ័យ​ក្នុង​អាជីព​សិល្បៈ និង​រស់នៅ​ដោយមាន​សុភមង្គល​ជាមួយ​ប្តី​។ លោក បាន​បញ្ជាក់ថា ពេលនេះ​លោក​មាន​វ័យ​៥៧​ឆ្នាំ​ទៅហើយ និង​មាន​គ្រូ​សារ​ក្រោយ មាន​កូនស្រី​ម្នាក់ទៀត​ដែរ​… តែ​លោក​មិន​អស់​ចិត្តនឹង​កូនស្រី​ឱក សុគន្ធ​កញ្ញា​!…។

គួរបញ្ជាក់ថា ស្របពេលដំណឹងនេះ កំពុងផ្ទុះក្រោមពេញពិភពសិល្បៈនោះ កាលពីថ្ងៃទី ២៥ មិថុនា ២០២០ ជាថ្ងៃប្រឡងវគ្គផ្ដាច់ព្រ័ត្រនៃកម្មវិធី «វង់តន្ត្រីខ្មែរ» រដូវកាលទី ១ ហើយឪពុកបង្កើតកំពូលតារាចម្រៀងស្រី ឱក សុគន្ធកញ្ញា ឈ្មោះ ឱក បូនី គឺជាបេក្ខជនដែលជាប់មកដល់វគ្គផ្ដាច់ព្រ័ត្រនេះផងដែរ៕


 

 

 

Related posts

Leave a Comment