នាយ​ចឺម ជួប​ឧ បសគ្គ​គួរ​ឲ្យ​ខ្លា ច ក្នុង​ដំណើរ​កម្សាន្ត​បោះតង់​លក្ខណៈ​គ្រួសារ

កំពង់ស្ពឺ ៖ ក្នុង​ដំណើរ​កម្សាន្ត​បោះតង់​នៅ​គិរីរម្យ​លក្ខណៈ​គ្រួសារ​កាលពី​ពេល​ថ្មីៗ​កន្លង​ទៅ​នេះ​ នាយ​ចឺម តារា​ចម្រៀង​ប្រុស​ប្រចាំ​ផលិតកម្ម​សាន់​ដេ បាន​ជួប​នូវ​ឧ បសគ្គ​គួរ​ឲ្យ​ខ្លា ច ហើយ​ត្រូវ​នាយ​ក្រូច ដែលជា​ពូ​របស់​លោក​ បង្ហោះ​វីដេអូ​ពី​ឧ បសគ្គ​នេះ​ឲ្យ​អ្នកគាំទ្រ​លោក​បាន​ទស្សនា​ផង​ដែរ។

​តាមរយៈ​វីដេអូ​មាន​រយៈពេល​ប្រមាណ​១០​នាទី​នោះ គេ​សង្កេតឃើញថា ស្ថានភាព​ផ្លូវ​នៅ​តំបន់​នោះ មាន​សភាព​រអិល ផ្លូវ​ចោទ ពោរពេញ​ទៅ​ដោយ​ភក់ជ្រាំ ដោយសារតែ​មេឃ​ភ្លៀង ជាហេតុ​ធ្វើ​ឲ្យ​រថយន្ត​ជាច្រើន​ត្រូវ​ជួប​បញ្ហា ពិបាក​ក្នុង​ការ​បើកបរ​ឆ្លងកា ត់។

តែ​ក្នុងចំណោម​រថយន្ត​ទាំងនោះ ឃើញថា រថយន្ត ដែល​​​ចម្រៀង​នាយ​ចឺម​កំពុង​បើកបរ​នោះ ស្រាប់តែ​មានការ​ជាប់​ផុង ធ្វើ​ឲ្យ​អ្នក​ឃើញ​ហេតុការណ៍​នេះ នាំគ្នា​ស្លុ ត​មួយ​ភ្លែត​ផង​ដែរ រួច​ក៏​នាំគ្នា​យក​រថយន្ត​ផ្សេង​មក​អូស រួម​នឹង​ការ​ជំនួយ​ពី​កម្លាំង​មនុស្ស​ផង​នោះ រថយន្ត​ក៏បាន​រួច​ផុត​ពី​ការ​ជាប់​ផុង​នេះ​ដោយ​សុវត្ថិភាព។

ត្រឡប់​មក​មើល​សភាព ពេល​កំពុង​ជាប់​ផុង​​នោះ​វិញ ​អ្វី​ដែល​កត់​សម្គាល់​​មួយ​ទៀត​នោះ ​​​ឃើញ​នាយ​តាក់ស៊ី ​មាន​ការ​​ដើរ​ដួ ល​នៅ​មុខ​ឡាន​កំពុង​ជាប់​ផង​នោះ​ ​ហើយ​ត្រូវ​បាន​គេ​ជួយ​លើក ​និង​​ជួយ​យក​ចេញ​ទៅ​ទី​សុវត្ថិភាព​ផង​ដែរ។

​គួរ​បញ្ជាក់ថា វីដេអូ​ដំណើរ​កម្សាន្ត​បោះតង់​លក្ខណៈ​គ្រួសារ​នេះ ត្រូវបាន​នាយ​ក្រូច​ធ្វើការ​បង្ហោះ​៣​ភាគ​បន្តបន្ទាប់​គ្នា ដោយ​ភាគ​ទី​១ ឃើញថា ដំណើរ​កម្សាន្ត​នេះ​មាន​ភាពរលូន ប្រកបដោយ​ការសប្បាយរីករាយ ភាគ​ទី​២ ជួប​បញ្ហា​ភ្លៀង តែ​នៅតែមាន​ភាពសប្បាយ​ដដែល​។ រីឯ​ភាគ​ទី​៣ ភាគ​ព្រឺ​ព្រួយ​បះសក់​ក៏បាន​កើតឡើង ដោយសារ​រថយន្ត​នាយ​ចឺម ជាប់​ផុង ដោយសារ​ភ្លៀង​នោះឯង​៕

Related posts

Leave a Comment