នាយ ចឺម គ្រោង​ចាយ​លុយ​រាប់​សែន​ដុល្លារ ​សង់​វិឡារ​ថ្មី​មិន​ខ្វល់​ពី​សម័យ​កូ​វីដ​-១៩

ភ្នំពេញ ​៖​ តារា​ចម្រៀង​នាយ ចឺម ទោះបីជា​អា​ជី​ព​សិល្បៈ​បច្ចុប្បន្ន​ហាក់​មានការ​ស្ងប់ស្ងាត់​នា​អំឡុង​ពេល​រាតត្បាត​នៃ​ជំងឺ​កូ​វីដ​-១៩​រហូត​ធ្វើ​ឲ្យ​ឱកាស​ចេញទៅ​កើប​លុយ​លើ​ទឹកដី​ប្រទេស​មហាអំណាច​សហរដ្ឋអាមេរិក​ត្រូវ​បាន​អាក់ខាន​ផង​នោះ ​ថ្មីៗ​នេះ​ស្រាប់​តែ​មាន​ដំណឹង​ថា​នាយ ចឺម គ្រោង​ចំណាយ​លុយ​ខ្ទង់​រាប់​សែន​ដុល្លារ​ដើម្បី​សង​វិឡារ​ថ្មី​បន្ថែម​១​ទៀត។

ប្រភពពី​អ្នក​សិល្បៈ​រួម​អាជីព​ បាន​បង្ហើប​ថា​ នាយ ចឺម ថ្វីត្បិតតែ​ត្រូវ​បាន​បាត់បង់​ចំណូល​ពី​អាជីព​សិល្បៈ​ស្ទើរ​ទាំងស្រុង​នា​អំឡុង​ពេល​ជំងឺ​កូ​វីដ​-១៩​កំពុង​ផ្ទុះឡើង​ក៏​ពិត​មែន ​តែ​តារា​រូប​នេះ ​ហាក់​មិន​មាន​អ្វី​ខ្វាយខ្វល់​ក្នុង​ចិត្ត​នោះ​ទេ​ ខណៈ​ដែល​បច្ចុប្បន្ន​នាយ ចឺម កំពុង​សម្លឹង​រក​ទីតាំង​ដើម្បី​សង់​ផ្ទះ​វិឡារ​ថ្មី​មួយ​ទៀត​ផង​នោះ។

​ប្រភព​ បាន​បន្តថា​ កាលពី​មិនទាន់​កើតមាន​ជំងឺ​កូ​វីដ​-១៩​ អតីត​តារា​កំប្លែង​ និង​ចម្រៀង​វ័យក្មេង​នាយ ចឺម អាច​រក​ចំណូល​បាន​ មិន​ក្រោម​រាប់​ម៉ឺន​ដុល្លារ​នោះ​ទេ ​សម្រាប់​ការ​ចេញ​ច្រៀង​ក្នុង​១​ខែៗ​ ដូច្នេះ​ទើប​តារា​ប្រុស​ ដែល​មាន​ដើមកំណើត​មកពី​ទឹកដី​ខេត្តកំពង់ស្ពឺ​នាយ ចឺម អាច​មាន​ដុល្លារ​ច្រើន​តម្កល់ទុក​ក្នុង​ខ្លួន​សម្រាប់​ការ​ចំណាយ​ផ្សេងៗ​ដោយ​មិន​បារម្ភ។

នៅ​រសៀល​ថ្ងៃទី​០២ ខែសីហា ឆ្នាំ​២០២០​នេះ​ ក្រុមការងារ​សារព័ត៌មាន Darareport មិនអាច​ធ្វើការ​ទាក់ទង​ដើម្បី​សុំ​ការបកស្រាយ​ពី​សំណាក់​តារា​វ័យក្មេង​នាយ ចឺម ជុំវិញ​ព័ត៌មាន​ថ្មី​នៃ​ការ​សង់​វិឡារ​បន្ថែម​មួយទៀត​នេះ​បាន​នៅឡើយ​ទេ​៕​

Related posts

Leave a Comment