អ៊ឹម ជីវ៉ា ក្តាប់​បាន​តំណែង​ធំ​ ក្លាយ​ជា​ទូត​សុឆន្ទៈ​ក្រុមហ៊ុន​ផលិ តផល​មួយ

ភ្នំពេញ​ ៖ ​តារា​សម្តែង​ប្រុស​មាន​ប្រជាប្រិយភាព​ លោក អ៊ឹម ជីវ៉ា ថ្មីៗ​នេះ​ បាន​ទទួល​តំណែង​ថ្មី​ក្លាយជា​ទូត​សុឆន្ទៈ​របស់​ក្រុមហ៊ុន​ផលិ តផល​យូ​និក ខូ​សមេ​ទិ​ក ត្រេ​ឌី​ង ខូ​អិ​ល​ធី​ឌី​ដែលជា​ក្រុ ម​ហ៊ុន​ផ្គត់ផ្គង់​ផលិតផល​ទឹក​ត្រចៀកកាំ​ដ៏​ធំ​នៅ​ប្រទេស​កម្ពុជា។

លោក អ៊ឹម​ជីវ៉ា បាន​បញ្ជាក់ថា ខ្ញុំបាទ អ៊ឹម ជីវ៉ា គឺជា ទូត​សុ​ឆន្ទៈ​របស់​ក្រុមហ៊ុន យូ​និក ខូ​សមេ​ទិ​ក ត្រេ​ឌី​ង ខូ​អិ​ល​ធី​ឌី សូម​ធ្វើ​ការណែនាំ​ផលិតផល​ជាច្រើន​ដូចជា ផលិតផល​ទឹក​ត្រចៀកកាំ​ហ្គោល​ដេ​ន​បឺត GOLDEN BIRD , សាប៊ូកក់សក់​ABCOS និង​ដំណាប់​សម្រក​គឺ​ឡូ QC SLIM MING PLUM​ដែល​ជា​ផលិតផល​នាំចូល​មកពី​ប្រទេស ឥណ្ឌូណេស៊ី​ប្រទេស​កូរ៉េ និង​ប្រទេស​អី​តា​លី​។ នាំចូល​ផ្តាច់មុខ​ដោយ​ក្រុមហ៊ុន ក្រុមហ៊ុន យូ​និក ខូ​សមេ​ទិ​ក ត្រេ​ឌី​ង ខូ​អិ​ល​ធី​ឌី។

លោក អ៊ឹម ជីវ៉ា បានបញ្ជាក់​បន្ថែមថា ​តាមពិត​ លោក​បាន​ក្លាយជា​ទូត​សុ​ឆន្ទៈ​របស់​ក្រុមហ៊ុន​ខា ង​លើ​មាន​រយៈពេល​ជាច្រើន​ខែ​មកហើយ​ ប៉ុន្តែ​លោក​មិនដែល​ទម្លាយ​ប្រាប់​ឲ្យ​នរ​ណា​ម្នាក់​បានដឹង​នោះឡើយ ​ទើបតែ​ពេលនេះ​ដាច់ចិត្ត​បង្ហាញ​ឲ្យ​ទស្សនិកជន​បានដឹង​ជា​សាធារណៈ ​ក្រោយពេល​ក្លាយជា​ទូត​សុ​ឆន្ទៈ​របស់​ក្រុមហ៊ុន​លក់​ផលិ តផល​មួយ​នេះ​៕​

Related posts

Leave a Comment