តំណាងរាស្ត្រ​ហុងកុង​វា យ​គ្នា​ពេញ​សភា​ ដោយសារ​នីតិ​វិធី​តែងតាំង​ថ្នាក់ដឹកនាំ

ការ​វា យតប់​គ្នា​បាន​កើតឡើង​នៅ​ថ្ងៃ​ចន្ទ​នេះ​រវាង​តំណាងរាស្ត្រ​គាំទ្រ​លទ្ធិប្រជាធិបតេយ្យ​និង​តំណាងរាស្ត្រ​គាំទ្រ​រដ្ឋាភិបាល​ក្នុង​ទីក្រុង​ហុងកុង​។ វា​ជា​ជម្លោះ​ទាក់ទង​នឹង​នីតិវិធី​នៃ​ការតែងតាំង​ថ្នាក់ដឹកនាំ​របស់​គណៈកម្មាធិកា​រ​ដ៏​សំខាន់​មួយ​ដែល​អាច​ត្រួស​ត្រាយផ្លូវ​សម្រាប់​ការជជែក​វែកញែក​លើ​សេចក្តីព្រាងច្បាប់​ដ៏​ចម្រូងចម្រាស​អំពី​ភ្លេងជាតិ​របស់​ចិន។

នៅក្នុង​ឈុត​ឆាក​ដ៏​វឹកវរ សមាជិកសភា​គាំទ្រ​លទ្ធិប្រជាធិបតេយ្យ​បាន​វាយ​ក្រុម​សន្តិសុខ​នៅ​ជុំវិញ​តំណាងរាស្ត្រ​គាំទ្រ​រដ្ឋាភិបាល​លោក Chan Kin-Por ដែល​ចូលទៅ​អង្គុយ​កៅអី​ប្រធាន​ក្នុង​កិច្ចប្រជុំ​ដែល​ជំទាស់​ដោយ​ក្រុមប្រឆាំង។

សន្តិសុខ​បាន​ទាញ​សមាជិកសភា​ជាច្រើន​នាក់​ចេញពី​អង្គជំនុំជម្រះ​ដោយ​អ្នកខ្លះ​បាន​ទាត់​និង​ស្រែក​។ អ្នកខ្លះ​ព្យាយាម​លោត​លើ​សន្តិសុខ​ពី​កៅអី​ដើម្បី​យក​កៅអី​របស់​ប្រធាន​តែ​ត្រូវ​បង្ខំ​ដកថយ​វិញ​។ ក្រុម​អ្នកប្រជាធិបតេយ្យ​បាន​ស្រែកថា “​លេងសើច​” ហើយ​បាន​កាន់​ផ្ទាំង​ក្រដាស​ដែល​សរសេរថា “CCP (​គណ​បក្សកុម្មុយនិស្ត​ចិន​) ជាន់ ឈ្លី​សភា​ហុងកុង​”​។​

សមាជិកសភា​គណបក្ស​ប្រឆាំង​លោក Ted Hui បាន​ស្រែក​ដាក់​លោក Chan ថា “​វា​ជាការ​ប្រជុំ​ខុសច្បាប់​។ ខ្ញុំ​សង្ឃឹមថា​អ្នក​អាច​ចាកចេញ​ភ្លាមៗ​”​។​

គួរ​បញ្ជាក់ថា នេះ​ជា​លើក​ទី​២​ក្នុង​រយៈពេល​១០​ថ្ងៃ​ដែល​សមាជិកសភា​បាន​ប្រតាយប្រតប់​ និង​រុញច្រាន​គ្នា​ទៅវិញទៅមក​ជុំវិញ​នីតិវិធី​នៃ​ការ​ជ្រើសរើស​ប្រធាន​៕​

Related posts

Leave a Comment