ប្រធាន​ក្លឹប​បាល់ទាត់​វិសាខា​ ចេញ​មុខ​ប្រកាស​ស្វែងរក​អ្នក​បើកបរ​បង្ក​គ្រោះ ថ្នាក់​ដល់​កីឡាករ​​​ខ្លួន​ឈ្មោះ​ទៀត គឺមហេង

ភ្នំពេញ ​៖ ប្រធាន​ក្លិប​បាល់ទាត់​វិសាខា​លោកស្រី កែ សួន​សុ​ភី ដែល​ត្រូវជា​ភរិយា​របស់លោក ស សុខា រដ្ឋលេខាធិការ​ក្រសួង​អប់រំ យុវជន​និង​កីឡា បាន​សេ​សេរ​សារ​លើ​បណ្ដាញ​សង្គម​ហ្វេ​ស​ប៊ុ​ក​ផ្លូវការ​របស់ខ្លួន​ឈ្មោះ​”Sophy Ke”​ថា «​យើង​នឹង​ស្វែងរក​អ្នក​បុ ក​ហើយ​រត់​!» ខណៈដែល​បង្ក​គ្រោះ ថ្នាក់​ចរា ចរណ៍​បណ្តាល​ឲ្យ​កីឡាករ​ឈ្មោះ ទៀត គឹម​ហេង រងរបួស​ធ្ងន់ និង​យុវតី​ម្នាក់​ស្លា ប់ កាលពី​រំលងអធ្រាត្រ​ថ្ងៃទី​២៧ ខែមិថុនា ឆ្នាំ​២០២០​។​

ការ​សរសេរ​សារ​ព្រមាន​របស់​លោក​ស្រី កែ សួន​សុ​ភី បានធ្វើ​ឡើង​នៅ​យប់​ថ្ងៃទី​២៧ ខែមិថុនា ឆ្នាំ​២០២០ ក្រោយពី​មាន​ជន​បង្ក​បាន​បើករថយន្ត​បុ ក​កីឡាករ​របស់ខ្លួន​ឈ្មោះ ទៀត គឹម​ហេង និង​យុវតី​ម្នាក់ ហើយ​រត់​មិន​ទទួលខុសត្រូវ​។​

​សូមជម្រាបថា ករណី​គ្រោះ ថ្នាក់​ចរាចរណ៍​រវាង​ម៉ូតូ​និង​រថយន្ត​ខាងលើនេះ បាន​បណ្តាល​ឲ្យ​កីឡាករ ទៀត គឹម​ហេង រងរ បួស​ក្បាល​ធ្ងន់ធ្ងរ​ដែល​ទាមទារ​វះ កាត់​ជា​ចាំបាច់ និង​យុវតី​ម្នាក់​ដែល​គេ​អះអាង​ជា​ស្រី​ស្មេ​ហ៍រ​បស់​ខ្សែបម្រើ​រូបនេះ​ស្លា ប់​នៅនឹងកន្លែង​កើត ហេតុ​។​

​ឧបទ្ទវហេតុ​ដ៏​រន្ធត់​នេះ​បាន​កើតឡើង​តាម​បណ្តោយ​ផ្លូវ​លេខ​៣១០​កែង​នឹង​ផ្លូវ​លេខ​១៤៣ ស្ថិតក្នុង​សង្កាត់​បឹង​កេងកង​២ ខណ្ឌ​បឹង​កេងកង រាជធានី​ភ្នំពេញ​។

​គួរ​បញ្ជាក់ថា រហូតមកទល់​ពេលនេះ​សមត្ថកិច្ច​មិនទាន់​ស្វែងរក​អត្តសញ្ញាណ​រថយន្ត និង​ជនបង្ក​នៅឡើយ​ទេ​។ ចំណែក​កីឡាករ ទៀត គឹម​ហេង កំពុង​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យ រីឯ​សព​នារី​រងគ្រោះ​ត្រូវបាន​សមត្ថកិច្ច​ប្រគល់​ឲ្យ​សាច់ញាតិ​យកទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី​នៅឯ​ខេត្ដ​កំពង់ចាម​។​

​ពាក់ព័ន្ធ​នឹង​ករណី​គ្រោះ ថ្នាក់​ចរាចរណ៍​ដែរ បើ​ក្រឡេក​ទៅ​មើល​ក្នុង​បណ្ដាញ​សង្គម​ឯណោះ​វិញ គេ​ឃើញ​មាន​មហាជន​ជាច្រើន​នាំគ្នា​បញ្ចេញយោបល់​រិះគន់​និង​ថ្កោលទោស​ទៅលើ​យុវជន​ទៀត គឹម​ហេង ដែល​គេ​ដឹងថា​នៅពេល​កើតហេតុ​ភ្លាមៗ​យុវជន​រូបនេះ​មិនបាន​យកចិត្តទុកដាក់​ជាមួយនឹង​ស្រី​ស្នេហ៍​របស់ខ្លួន​នោះទេ​ដោយបាន​ព្យាយាម​លើក​ម៉ូតូ​បម្រុង​ជិះ​រត់ ។​

​មិនតែប៉ុណ្ណោះ យុវជន​ទៀត​ទំហេង បាន​និយាយថា​ខ្លួន​ដែល​ចាត់ទុក​នារី​រងគ្រោះ​ដែល​ជិះ​ម៉ូតូ​ជាមួយ​ខ្លួន​ជា​សង្សារ​នោះទេ​ថា​គ្រាន់តែ​ជា​ស្រី​ស្នេហ៍​តែប៉ុណ្ណោះ ត្រង់ចំណុច​នេះ​ធ្វើ​ឲ្យ​មហាជន​រិះគន់​យ៉ាងខ្លាំង ថា​យុវជន​រូបនេះ​ជា​មនុស្ស​មិន​ទទួលស្គាល់​ការពិត​និង​មិន​ទទួលខុសត្រូវ ៕​ ប្រភព ៖ PN

  

Related posts

Leave a Comment