ស្ពន​ស័​រ​នៅ​កាណាដា​លោក ឃុន ដេវីត ទាមទារ​ភាព​ស្អាតស្អំ ​ក្រោយ​ពី​តារា​ខ្មែរ​ពីរ​រូប​ប្រឌិត​រឿង​បរិហារកេរ្តិ៍​ឈ្មោះ

ភ្នំពេញ​ ៖ ​ប្រធាន​ស្ពន​ស័​រ​សិល្បៈ​ប្រចាំ​នៅ​ប្រទេស​កាណាដា​ លោក ឃុន ដេវីត បាន​បញ្ចេញ​ប្រតិកម្ម​ធ្ងន់​ៗ​លើ​តារា​ចម្រៀង​ប្រុស​-​ស្រី​របស់​ខ្មែរ​ពីរ​រូប​គឺ​លោក ខេ​វិ​ន និង ម៉ុក អា​នី​ត ដែល​បាន​ចោទប្រកាន់​និង​បរិហារ​កិត្តិយស​របស់​លោក ​ដែល​ជា​អ្នកធានា​ចេញទៅ​ច្រៀង ​និង​សម្តែង​នៅ​ទីនោះ​កាលពី​គ្រា​កន្លងទៅ។

បើ​យោងតាម​ខ្លឹមសារ​ដែល​លោក ឃុន ដេវីត ដែល​គេហទំព័រ​យើង​ទទួល​បាន​ លើកឡើង​ថា ​តារា​ចម្រៀង​ប្រុស​លោក អា​ខេ​វីន បាន​ប្រឌិត​រឿង​បរិហារកេរ្តិ៍ ​និង​បង្ខូច​sponsor​ ហើយ​ផ្សាយ​ព័ត៌មាន​ភូតកុហក​តុលាការ​ និង​បំពាន​លើ​សេចក្តី​ទុក​ចិត្ត​-​បំពាន​លើ​កុងត្រា។

ខ្លឹមសារ​ដដែល​នេះ​ បាន​បន្តថា ​លោក ខេ​វិ​ន បាន​ចោទ​ថា ​លោក​( ឃុន ដេ​វិត​)​ បាន​បង្ខំ​តារា​ស្រី ម៉ុក អា​នី​ត ប្រព្រឹត្ត​រឿង​អាស អា ភាស​តាម​Facebook។ ប៉ុន្តែ​ដល់ពេល​កូន​សម្រាល​មក​គឺជា​កូន​របស់លោក ខេ​វិ​ន។ ដោយយោង​លើ​ភស្តុតាង​និង​សាក្សី​តើ ខេ​វីន និង ម៉ុក អា​នី​ត គ្មាន​ទោ​ទេ​ឬ​យ៉ាងណា​?។

ជាមួយគ្នានេះ ​បើតាម​លិខិត​របស់លោក ឃុន ដេវីត ក៏បាន​រៀបរាប់​ទៀតថា​ ក្នុងនាម​ខ្ញុំ​ជា​ប្រធាន​និង​អនុប្រធាន​សមាគម​ខ្មែរ​កាណាដា​សូម​ប្តឹង ខេ​វិ​ន (Rata Mony)​ពីបទ​បរិហារកេរ្តិ៍​ឈ្មោះ​ និង​បំពាន​លើ​សេចក្តីទុកចិត្ត​របស់​Sponsor។ នៅក្នុង​លិខិត​ដដែល​នេះ​គឺ​ប្តឹង​ទាមទារ​នូវ​សំណង​ជំងឺ​ចិត្ត​ចំនួន​៥​ចំណុច។

ប្រភព​ដដែល​បាន​បន្តទៀតថា ​បទ​បរិហារកេរ្តិ៍​ប្រមាថមើលងាយ សង​ជា​ទោស​មកលើ​ស្ពន​ស័​រ​ដែល​ជួយ​ធានា​និង​ចំណាយលុយ​រាប់​រង​ក្នុង​ទឹកចិត្ត​មនុស្សធម៌​ តើ​ត្រូវ​ជាប់ទោស​បែបនេះ​ឬ​?​ ការពិត​គឺជា​លេស​គេចខ្លួន​ចង់​រស់នៅ​កាណាដា​ដោយ​ប្រើល្បិច​ថោ ក​ទាប​តែប៉ុណ្ណោះ​៕​

Related posts

Leave a Comment