សូម​សរសើរ! អតីត​បវរកញ្ញា​កូឡុំប៊ី​ Daniella Álvarez មិន​យំ​សូម្បី​តែមួយ​វិនាទី ទោះ​បាត់​ជើង​ឆ្វេង​មួយ​កំណាត់

បវរកញ្ញា​ចក្រវាល​កូឡុំប៊ី​ឆ្នាំ ២០១២ Daniella Álvarez កំពុង​ធ្វើ​ឲ្យ​មហាជន​ភ្ញាក់ផ្អើល និង​អាណិតអាសូរ​ដល់​រូប​នាង​ជា​ពន់ពេក បន្ទាប់ពី​ឃើញ​រូបភាព​បាត់​ជើង​ឆ្វេង​មួយ​កំណាត់។ តែ​សម្រាប់​រូប​នាង​វិញ មិន​សម្រក់​ទឹកភ្នែក​សូម្បី​មួយ​វិនាទី​ចំពោះ​រឿងនេះ។

បើតាម​ការ​ចែករំលែក​បន្តបន្ទាប់​នៅ​លើ​បណ្ដាញ​សង្គម​ហ្វេ​ស​ប៊ុ​ក បាន​បញ្ជាក់​ដូច្នេះ​ថា «​នាង​ធ្លាប់តែ​ជា​ស្រី​ស្អាត​មាន​រូបរាង​ខ្ពស់​ដៃ​ជើង​ស្រ​ឡូ​ន ដើរ​បង្ហាញខ្លួន​លើ​ឆាក ក្នុង​កម្មវិធី​ប្រកួត​សម្រស់​យ៉ាង​ជឿជាក់ តែ​ពេលនេះ Daniella Álvarez សល់​តែ​ជើង​ស្ដាំ​ម្ខាង​តែប៉ុណ្ណោះ ព្រោះ​នាង​ត្រូវ​ចាំបាច់​កាត់​ជើង​ឆ្វេង​មួយ​កំណាត់​ចោល ដោយសារ​គ្រូពេទ្យ​បាន​និយាយ​ថា ចរន្តឈាម​មិនអាចរ​ត់ទៅ​ចិញ្ចឹម​បាន​គ្រប់គ្រាន់​នៅជើង​ខាងឆ្វេង​របស់​នាង ជាហេតុ​ធ្វើឲ្យជើងខាងឆ្វេង​នាង​ដំណើរការ​មិនបាន ហើយ​បើ​ទុក​នៅ​ នឹង​ធ្វើ​ឲ្យ​នាង​ត្រូវ​ប្រឈមមុខ​នឹង​បញ្ហា​ជា​ច្រើន​ ពោល​គឺ​អាច​រាលដាល​ដល់​ផ្នែក​ផ្សេងទៀត​នៃ​រាងកាយ ទើប​នាង​សម្រេចចិត្ត​កាត់ចោល​ដូច្នេះ»។

បើ​ទោះ​ស្ថិត​ក្នុង​ស្ថានភាព​បែបនេះ​ក្ដី Daniella Álvarez បានបង្ហាញ​ពី​ភាពខ្លាំង និង​សុទិដ្ឋិនិយម​ទាក់ទង​នឹង​ជីវិត​ថ្មី ដែល​នាង​ត្រូវតែ​ប្រឈមមុខ បន្ទាប់ពី​ការ​កាត់ចេញ​ផ្នែក​ខ្លះ​នៃ​ជើង​ខាងឆ្វេង​របស់​នាង​នោះ។

ជាក់ស្ដែង អតីត​បវរកញ្ញា​កូឡុំប៊ី​រូប​នេះ កាលពី​ថ្ងៃ​ចន្ទ បាន​បង្ហោះ​រូបភាព​ជាមួយ​បងប្រុស និង​ឪពុក​របស់​នាង​ដើម្បី​បង្ហាញ​ឲ្យ​ឃើញ​ពី​អវយវៈ​របស់​នាង​។ នាង បាន​សរសេរ​នៅលើ​បណ្តាញ​សង្គម​ធ្វី​ត​ធឺ​ថា​“ ខ្ញុំ​មិនបាន​យំ​មួយ​វិនាទី​ទេ (​ខ្ញុំ​គិតតែ​មួយ​លើក​ហើយ​គឺ​ដោយសារតែ​ការឈឺចាប់​បន្ទាប់ពី​ការវះកាត់​) ខ្ញុំ​សប្បាយចិត្ត​ដែល​បាន​រស់នៅក្នុង​ពិភពលោក​នេះ​ដើម្បី​រីករាយ​នឹង​ជីវិត​​” ៕

Related posts

Leave a Comment