ធ្លាក់ខ្លួនហើយ! សុខា មក​លុតជង្គង់​សុំទោស​ អ៊ឹម ជីវ៉ា និង​សុំ​លុយ​ទិញ​បាយ​ហូប

ភ្នំពេញ ៖ តារា​Tik Tok ដែល​អួត​ក្ដែងៗ​​​​​តាម​ហ្វេសប៊ុក​ និង​ជេរ​ប្រមាថ​បុគ្គល​ល្បី​មួយ​ចំនួន​ផ្អើល​បណ្ដាញ​សង្គម​ហ្វេសប៊ុក​នោះ ទីបំផុត​ បាន​មក​រក​លោក​អ៊ឹម ជីវ៉ា ​ទាំង​យប់ ​ដើម្បី​ធ្វើការ​សុំទោស និងសុំលុយ​ទិញបាយហូប។

លោកអ៊ឹម ជីវ៉ា កាលពី​យប់​ម្សិលមិញ បាន​បង្ហោះ​សារ​អម​ដោយ​រូបភាព​សុខា ​លុត​ជង្គង់​ដូច្នេះ​ថា «យប់​នេះ សុខា មក​លុតជង្គង់​សុំទោស​ខ្ញុំ​ទាំងយប់​នៅ​ហាង ប្អូនស្រី​យេ​យេ ទាំងយប់ .! ដោយសារ​នាង​ព្រម​ទទួលកំហុស​គ្រប់បែបយ៉ាង​ទាំងអស់ !។ ព្រោះ​តាំងពី​នាង​បាន​សារភាពថា តាំងពី​នាង​ជេរ​ប្រមាថមើលងាយ​ខ្ញុំ​គឺ​សុខា​គ្មាន​អ្នក​ហៅ​Live ទេ សូម្បីតែ​បាយ​ហូប​ក៏​គ្មាន​ហូប​ផង!»។

លោកបន្ត​ថា «ពេលនេះ​នាង​ដាច់ចិត្ត​សុំ​មកជួប​ខ្ញុំ និង​សុំ​លុយ​មួយចំនួន ដើម្បី​ទិញ​អី​ហូប ដោយសារ​នាង​ដាច់បាយ​ហើយ​..! បើ​គិតថា​គាត់​ខុស​ហើយ​ចេះ​កែ ខ្ញុំ​លើកលែង​អោយ​ចុះ ហើយ​យប់​នេះ​ខ្ញុំ​បានអោយ​លុយ​ទៅ​នាង​ចំនួន ១០​មុ​ឺ​ន​រៀល​អោយ​នាង​បាន​ទិញ​អី​ហូប !»។

នាង​បាន​ប្រាប់ថា សូមអោយ​បងប្អូន​ទាំងអស់​ហៅ​នាង​ទៅ​ឡាយ​ដើម្បី​អោយបាន​លុយ​ទិញ​បាយ​ហូប​ដើម្បី​ចិញ្ចឹម​ក្រពះ​ផង !។ គ្រប់យ៉ាង​ខ្ញុំ​បាន​អភ័យ​អោយ​សុខា​អស់ហើយ អំពើ​ល្អ​ក៏​ខ្ញុំ​បានធ្វើ​ហើយ​ដែរ អ្វី​សំខាន់​គឺ ធ្វើជា​មនុស្ស​ពេល​ខុស​ចេះ​កែ ហើយ​ត្រូវ​ទទួលស្គាល់​ការពិត។ ដោយ​ក្តី​គោរព​អំពីខ្ញុំ​បា​ទៈ អ៊ឹម ជីវ៉ា»។

គួរបញ្ជាក់​ថា ​តារា​Tik Tokសុខាសុខា ពេល​កំពុង​មាន​អ្នក​ចាប់​អារម្មណ៍​ខ្លាំង​នោះ ​នាង​ហាក់​ដំឡើង​ឫក​ខ្លាំង​ណាស់ ​តែ​ក្រោយ​ពី​មហាជន​លែង​ចាប់​អារម្មណ៍នោះ ការ​ឡាយតាមហ្វេសប៊ុក​របស់​នាង ​ក៏​លែង​ឡើង​​View​ច្រើន​ទៀត​ដែរ ​​​ការ​ហៅ​ទៅ​ឡាយ​ពី​សំណាក់​ម្ចាស់​ហាង​ផ្សេងៗ​ក៏​​ស្ងប់ស្ងាត់​ផងដែរ ​ធ្វើ​ឲ្យ​នាង​ស្ទើរ​តែ​រកលុយ​ទិញ​បាយ​មិន​បាន​ផង ​ទើប​ដាច់​ចិត្ត​មក​សុំ​លុយ​លោក​អ៊ឹម ជីវ៉ា​តែម្ដង៕

Related posts

Leave a Comment