អ្នកដំណើរ​មកពី​ឥណ្ឌូណេស៊ី​៤៦​នាក់ រក​ឃើញ​វិជ្ជមាន​កូ​វីដ​១៩​ចំនួន​២​នាក់​នៅ​កម្ពុជា

ភ្នំពេញ ៖ អ្នកដំណើរ​មកពី​ប្រទេស​ឥណ្ឌូណេស៊ី​ចំនួន​៤៦​តាម​ជើង​ហោះហើរ​ត្រង់​មក​កម្ពុជា ត្រូវបាន​រក​ឃើញ​វិជ្ជមាន​វីរុស​កូ​វីដ​១៩​ចំនួន​២​នាក់ ខណៈ​៤៤​នាក់​ អវិជ្ជមាន​​ ត្រូវបាន​ដាក់ឱ្យ​ធ្វើ​ច​ត្តា​ឡី​ស័ក​ចំនួន ១៤​ថ្ងៃ។

អានបន្ត

ជយោ​! ថ្ងៃនេះ ក្រសួងសុខាភិបាល ប្រកាស​ព្យាបាល​អ្នកជំងឺ​កូ​វីដ​១៩​ម្នាក់ ឲ្យ​ជាសះស្បើយ

ភ្នំពេញ​៖ ក្រសួងសុខាភិបាល​នៅ​ថ្ងៃទី​០៨ ខែមិថុនា ឆ្នាំ​២០២០​នេះ បានប្រកាស​ព្យាបាល​អ្នកជំងឺ​កូ​វីដ​១៩​ឲ្យ​ជាសះស្បើយ​ចំនួន​១​នាក់ និង​មិន​មាន​ករណី​ថ្មី ត្រូវ​បាន​រក​ឃើញ​នោះទេ។

អានបន្ត

ស្រប​ពេល​រក​ឃើញ​១​ករណី​ថ្មី​ទៀត នៅ​ថ្ងៃ​នេះ ក្រសួងសុខាភិបាល សម្រេច​ធ្វើ​រឿង​មួយ​នេះ​ភ្លាម

ដោយ​ឃើញ​ថា វីរុស​កូ​វីដ​១៩​នេះ ពិបាក​ក្នុង​ការ​ប៉ាន់ស្មាន និង​នៅតែ​ជា​ហានិភ័យ​ចំពោះ​សុខភាព​សាធារណៈ​នោះ , ស្រប​ពេល​រកឃើញ​១​ករណី​ថ្មី​នៅថ្ងៃនេះ ក្រសួងសុខាភិបាល ក៏​សម្រេច​ចេញ​សេចក្ដី​ក្រើនរំលឹក​មួយ​តែម្ដង។

អានបន្ត

សំណាក​ពលករ​ខ្មែរ​៣​នាក់​ ត្រឡប់​មកពី​ថៃ ត្រូវ​បាន​បញ្ជូន​មក​ភ្នំពេញ ធ្វើ​តេស្ដ​រក​កូវីដ​១៩

កោះកុង​ ៖​ សំណាក​ពលករ​ខ្មែរ​ចំនួន​៣​នាក់ ត្រឡប់​មកពី​ប្រទេស​ថៃ ​និង​សំណាក​​ម្នាក់​ទៀត​ពី​អ្នក​ជំងឺ ​រលាក ​សួត​ ត្រូវ​បាន​ក្រុម​គ្រូពេទ្យ​ប្រមូល​រួច​បញ្ជូន​យក​ទៅ​ធ្វើ​តេស្ដ​រក​មេរោគ​កូ​វី​ដេ​១៩​នៅ រាជធានី​ភ្នំពេញ។

អានបន្ត

ស្ងាត់​ៗ​កម្ពុជា រក​ឃើញ​អ្នក​ជំងឺ​កូវីដ​១៩​ម្នាក់​​ នៅ​ថ្ងៃ​ទី​២១​ឧសភា​នេះ

ភ្នំពេញ ​៖ ​ក្រសួងសុខាភិបាល​កម្ពុ​ជា នៅ​ថ្ងៃ​ទី​២១ ខែ​ឧសភា ឆ្នាំ​២០២០​នេះ បាន​ប្រកាស​រក​ឃើញ​អ្នកជំងឺ​កូវីដ​១៩​ម្នាក់ ​ ហើយ​បច្ចុប្បន្ន​ត្រូវ​បាន​បញ្ជូន​ទៅ​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យ​មិត្តភាព​ខ្មែរ​-សូវៀត។ អ្នក​ជំងឺ​រូប​នេះ ​ស្ថិត​ក្នុង​ចំណោម​អ្នក​ដំណើរ​ចូល​មក​ប្រទេស​កម្ពុជា​ នៅ​ថ្ងៃ​ទី២០ ខែ​ឧសភា ​ឆ្នាំ​២០២០ ចំនួន​៦៣នាក់។

អានបន្ត

ក្រសួង​សុខាភិបាល​ច្រានចោល​ ករណី​បុរស​ជនជាតិ​វៀតណាម​ មាន​វិជ្ជមាន​កូវីដ​១៩ ​ចេញ​ពី​កម្ពុជា

ក្រសួងសុខាភិបាល​កម្ពុ​ជា នៅ​យប់​ថ្ងៃទី​១៨ ខែឧសភា ឆ្នាំ​២០២០​នេះ បានចេញ​សេចក្ដី​ជូន​ព័ត៌មាន​មួយ ដោយ​ធ្វើការ​ច្រើន​ចោល​ទាំងស្រុង​នូវ​ព័ត៌មាន ដែល​បាន​ចុះផ្សាយ ដោយ​កាសែត​ព័ត៌មាន​របស់​វៀតណាម​ឈ្មោះ Vietnam News​ចុះផ្សាយ​ទី​១៦ ខែឧសភា ឆ្នាំ​២០២០ ស្ដីពី​ករណី​ជនជាតិ​វៀតណាម​ម្នាក់ ដែល​បាន​ចា​ចេញពី​កម្ពុជា ថា​មាន​ផ្ទុក​វីរុស​កូ​វីដ​១៩​។​

អានបន្ត

ជនជាតិ​ខ្មែរ​ម្នាក់ ​នៅ​សៀមរាប​ទៅ​វៀតណាម ​រក​ឃើញ​វីរុស​កូវីដ​១៩, អ្នក​នាំ​ពាក្យ​ឆ្លើយ​តប​ជុំវិញ​រឿង​នេះ

ភ្នំពេញ​ ៖​ លោក​ជំទាវ​ ឱ វណ្ណឌីន​ រដ្ឋលេខាធិការ ​និង​ជា​អ្នក​នាំ​ពាក្យ​ក្រសួង​សុខាភិបាល​កម្ពុជា បាន​ឆ្លើយ​តប​ទៅ​នឹង​ព័ត៌មាន​ ដែល​ថា ជនជាតិ​ខ្មែរ​ម្នាក់​នៅ​សៀមរាប​ ហើយ​ទៅ​លេង​ផ្ទះ​មីង​នៅ​វៀតណាម​រក​ឃើញ​ជំងឺ​កូវីដ​១៩ ដោយ​លោក​ជំទាវ​ថា​ មិន​ទាន់​ទទួល​បាន​ព័ត៌មាន​ផ្លូវការ​ពីខាងវៀតណាមនៅឡើយ។

អានបន្ត

៣៣​ថ្ងៃ ​គ្មាន​ករណី​ឆ្លង​ថ្មី ​តែ​ក្រសួង​ក្រើន​រំលឹក​ឲ្យ​បន្ត​អនុវត្ត​វិធានការ​ការពារ​ជាប់​ជានិច្ច

ភ្នំពេញ ​៖​ កម្ពុជា​ពុំមាន​ករណី​ជាសះស្បើយ និង​ករណី​ឆ្លង​ថ្មី​ត្រូវបាន​រកឃើញ​នោះទេ​ នៅ​ថ្ងៃ​ទី​១៥ ខែឧសភា ឆ្នាំ​២០២០ ដូច្នេះ​តួលេខ​នៅ​រក្សា​ដដែល គឺ​អ្នក​ឆ្លង​សរុប​ចំនួន​១២២​នាក់ អ្នក​ព្យាបាល​ជាសះស្បើយ​១២១​នាក់ និង​អ្នក​កំពុង​សម្រាក​ព្យាបាល​ចំនួន​១​នាក់

អានបន្ត

៣១​ថ្ងៃ​គ្មាន​ករណី​ឆ្លង​ថ្មី តែ​ក្រសួង​នៅតែ​អំពាវនាវ​ឲ្យ​ផ្អាក​ការ​រៀបការ ជួបជុំ​ផ្សេងៗ

ភ្នំពេញ ៖ នៅ​ថ្ងៃទី​១៣ ខែឧសភា ឆ្នាំ​២០២០ កម្ពុជា​ពុំមាន​ករណី​ជាសះស្បើយ និង​ករណី​ឆ្លង​ថ្មី​ត្រូវបាន​រកឃើញ​នោះទេ ដូច្នេះ​តួលេខ​នៅ​រក្សា​ដដែល គឺ​អ្នក​ឆ្លង​សរុប​ចំនួន​១២២​នាក់ អ្នក​ព្យាបាល​ជាសះស្បើយ​១២១​នាក់ និង​អ្នក​កំពុង​សម្រាក​ព្យាបាល​ចំនួន​១​នាក់

អានបន្ត

ជយោ! អ្នកជំងឺ​កូ​វីដ​១៩​នៅ​កម្ពុជា​ សល់​តែ​ម្នាក់​ប៉ុណ្ណោះ

ភ្នំពេញ​ ៖ ​ក្រសួងសុខាភិបាល​នៅ​ថ្ងៃ​ទី​១២ ខែ​ឧសភា ឆ្នាំ​២០២០​នេះ បាន​ប្រកាស​ព្យាបាល​អ្នកជំងឺ​កូ​វីដ​១៩​ចំនួន​០១​នាក់​ទៀត​ឲ្យ​ជាសះស្បើយ ធ្វើ​ឲ្យ​ចំនួន​ជា​ពី​ជំងឺ​នេះ​សរុប​កើន​ឡើង​ដល់​១២១​នាក់ និង​ពុំ​មាន​ករណី​រក​ឃើញ​ឆ្លង​ថ្មី​នោះ​ទេ។

អានបន្ត