សូម​ប្រយ័ត្ន! ថ្ងៃ​នេះ ​កម្ពុជា​រក​ឃើញ​អ្នក​ជំងឺ​កូវីដ​១៩​ចំនួន​១៥​នាក់ ​ជា​ករណី​នាំ​ចូល​ពី​អារ៉ាប៊ីសាអ៊ូឌីត

ភ្នំពេញ​ ៖ ​ក្រសួងសុខាភិបាល ​នៅ​ព្រឹក​ថ្ងៃ​ទី​១២ ខែ​កក្កដា ឆ្នាំ​២០២០​នេះ​​ បាន​ចេញ​សេចក្ដី​ជូន​ដំណឹង​មួយ​ ​ បញ្ជាក់​ពី​ការ​​​រក​ឃើញ​អ្នក​កើត​ជំងឺ​កូ​វីដ​១៩ ចំនួន ១៥​នាក់​ថ្មី​ទៀត ជា​ករណី​នាំចូល​ពី​អារ៉ាប់។

អានបន្ត

ម៉េង កែវពេជ្ជតា​ ៖​ ខ្ញុំ​អាច​នឹង​យំ​បាន តែ​ខ្ញុំ​មិនអោយ​កូនៗ​ខ្ញុំ​យំ​ទេ

ភ្នំពេញ ៖ តារាចម្រៀង​សំឡេង​ពីរោះ​រណ្ដំ​ចិត្ត​អ្នកនាង​ម៉េង កែវពេជ្ជតា នៅ​ថ្ងៃទី​១១ ខែកក្កដា ឆ្នាំ​២០២០​នេះ បាន​លើកសរសើរ​កូនៗ​របស់ខ្លួន ព្រមទាំង​បាន​ពោល​ពាក្យ​បង្ហាញ​ពី​ទំនួល​ខុសត្រូវ​ក្នុងនាម​ជា​អាណាព្យាបាល​ថា «​ខ្ញុំ​អាច​នឹង​យំ​បាន តែ​ខ្ញុំ​មិនអោយ​កូនៗ​ខ្ញុំ​យំ​ទេ»។

អានបន្ត

ព្រះសង្ឃ​ឡុង ចន្ថា លេច​វត្តមាន​ជាថ្មី ជាមួយ​នឹង​សារ​ដ៏​កម្សត់ ហើយសង្ឃឹមថាអាចជួបពុកម៉ែឆាប់ៗ

ភ្នំពេញ ៖ ក្រោយ​គេចវេះ​អស់​រយៈពេល​ជា​យូរ ​ហើយ​ពុំ​មាន​សកម្មភាព​អ្វី​ទាល់តែសោះ នៅ​លើ​ទំព័រ​ហ្វេ​ស​ប៊ុ​ក​របស់ខ្លួន​នោះ ពេលនេះ ព្រះសង្ឃ​ឡុង ចន្ថា បាន​លេច​វត្តមាន​មកវិញហើយ កាលពី​ម្សិលមិញ ជាមួយ​នឹង​សារ​ដ៏​កម្សត់។

អានបន្ត

ម៉ា​លីន​ដា ហៅ​ខ្លួន​ឯង​ថា​ជា​អ្នកគ្រូ បែរជា​មក​មើលងាយ​ប្រព័ន្ធ​អប់រំ​, Lady-apii ទទូច​ឲ្យ​សុំទោស​មហាជន

ភ្នំពេញ ៖ ក្រោយពី​មានការ​ចុះផ្សាយ​ព័ត៌មាន​មួយ​ដោយ​ដាក់​ចំណងជើង​ថា «​បុគ្គល​ល្បីៗ ៣ រូប ចេញមុខ រិះគន់​កែតម្រូវ​ដល់​អ្នកគ្រូ​អង់គ្លេស ១ វគ្គ ៣ ពាន់​ដុល្លារ​»​នោះ នារី​ម្ចាស់​ផេ​ក The Lady-apii បានចេញ​វីដេអូ​បកស្រាយ​ថា ខ្លួន​មិនបាន​រិះគន់​ត្រង់ចំណុច​នេះនោះ​ទេ​។​

អានបន្ត

បែក​ធ្លាយ លោក អ៊ុំ រាត្រី អភិបាលខេត្ត​បន្ទាយមានជ័យ ផ្គើន​នឹង​អនុសាសន៍​សម្ដេច​តេ​ជោ

បែក​ធ្លាយ​… លោក អ៊ុំ រាត្រី អភិបាលខេត្ត​បន្ទាយមានជ័យ ផ្គើន​នឹង​អនុសាសន៍​សម្ដេច​តេ​ជោ ហ៊ុន សែន ដោយ​ស្នើសុំ​តែងតាំង​មន្ត្រី​ពី​កន្លែង​ផ្សេង​ដែលជា​ក្របខ័ណ្ឌ​កងរាជអាវុធហត្ថ​ខេត្តសៀមរាប មក​ធ្វើជា​អភិបាលស្រុក​ម៉ាឡៃ។

អានបន្ត

លឿន​ពេក​ហើយ! ម្ចាស់​បទ​«​ភ្នំ​ទាប​ជាង​ស្មៅ​» ទទួលមរណភាព ដោយសារ​ជំងឺ​មួយ​នេះ

ភ្នំពេញ ៖ មហាជន​ជាច្រើន​សម្ដែង​ការ​សោកស្ដាយ និង​ពោល​ពាក្យ​ថា ពិតជា​លឿន​ពេក​ហើយ ក្រោយពី​ទទួលដំណឹង​ថា លោក​ខឹម ឈុន​វុ​ធ​ថា ម្ចាស់​បទ «​ភ្នំ​ទាប​ជាង​ស្មៅ​» ទទួលមរណភាព កាលពី​ទៀបភ្លឺ​ថ្ងៃទី​១១ ខេ​កក្កដា ឆ្នាំ​២០២០​នេះ​។​

អានបន្ត

លោក​ស្រី នឹម វណ្ណៈ ត្រូវ​បាន​ព្រះមហាក្សត្រ ត្រាស់បង្គាប់​ផ្ដល់​គោរមងារ ជា​ឧកញ៉ា​

​ភ្នំពេញ ៖ លោកស្រី នឹម វណ្ណៈ កូនស្រី​បង្កើត​លោកជំទាវ​ហ៊ុន ស៊ី​ណាត ត្រូវបាន​ព្រះមហាក្សត្រ ត្រាស់បង្គាប់​ផ្ដល់​គោរមងារ ជា​ឧកញ៉ា​។ នេះ​បើ​យោងតាម​ព្រះរាជក្រឹត្យ​ចុះ​ថ្ងៃទី​០៤ ខែកក្កដា ឆ្នាំ​២០២០​។​

អានបន្ត

នារី​ម្នាក់​ដោយសារ​តែ​ចង់​បាន​ការ​ប្រាក់​ខ្ពស់​សុខចិត្ត​វេរ​លុយ​ជិត​មួយ​ម៉ឺន​ដុល្លារ​ឱ្យ​បុរស​ម្នាក់​ខ្ចី​ ចុង​ក្រោយ​ដាច់​ផ្ងារ

បន្ទាយមានជ័យ​ ៖ ​នារី​ម្នាក់ ព្រោះ​ចង់បាន​លុយ​ការប្រាក់​ខ្ពស់​ពី​បុរស​វ័យក្មេង​ម្នាក់​សុខចិត្ត​ហ៊ាន​វេរ​លុយ​ឲ្យ​បុរស​នោះ​ខ្ចី​លុយ​ចំនួន ៨១០០ ដុល្លារ ទាំង​មិនដែល​ជួប​មុខ​គ្នា​សោះ​ពោល​គឺ​ស្គាល់​រាប់អាន​គ្នា​តាមរយៈ​ហ្វេ​ស​ប៊ុ​ក​តែប៉ុណ្ណោះ ធ្វើ​ឲ្យ​នាង​ជឿ​លង់សំដី​សុខចិត្ត​ឲ្យ​បុរស​ខ្ចី​លុយ ក្រោយមក​ពេល​តេ​មិន​ចូល facebook គេ​ប្លុ ក​ចោល​ទៀត​ទើប​ដឹងថា​ខ្លួន​ចេញ​បោ ក​គេ​ហើយ​ទៅ​រក​ស មត្ថកិច្ច​ឲ្យ​ជួយ​អន្តរាគមន៍​។​

អានបន្ត

គ្រូពេទ្យ ​សរសើរ ​កា​កា ពេល​អ្នកនាង​យក​បាតដៃ​ដាក់​លើ​ទ្រូង​កូន

ភ្នំពេញ​ ៖​ ក្នុង​ពេល​យក​កូន​ទៅ​ឲ្យ​ពេទ្យ​ពិនិត្យ​សុខភាព​នោះ កា​កា​អូស្ត្រាលី តែងតែ​យក​ដី​របស់​នាង ដាក់​លើ​ដើមទ្រូង​កូន ធ្វើ​ឲ្យ​គ្រូពេទ្យ​សរសើរ​អ្នកនាង​ថា ធ្វើ​បែប​នេះ​គឺ​ល្អ​ណាស់​ព្រោះ​ក្មេង​វា​ដឹង​ច្បាស់​ថា​ដៃ​ណា​គឺជា​ដៃ​របស់​ម្ដាយ​វា ហើយ​ធ្វើ​បែប​នេះ កូន​មាន​អារម្មណ៍​កក់ក្ដៅ។

អានបន្ត

កា​កា ហៅ​អ្នកគ្រូ​ម៉ា​លីន​ដា ជា​មនុស្ស​កំសាក ធ្វើ​ខុស​ហើយ​នៅតែ​មិន​ចេញមុខ​បកស្រាយ

ភ្នំពេញ ៖ បើ​ទោះ​កា​កា​អូស្ត្រាលី និង​បុគ្គល​ល្បី​មួយ​ចំនួនទៀត​ចេញមុខ​រិះគន់​ស្ថាបនា ទៅលើ​អ្នកគ្រូ​ម៉ា​លីន​ដា ជុំវិញ​ការ​បង្រៀន​អង់គ្លេស មិន​មាន​ភាព​ត្រឹមត្រូវ​បែប​ណា​ក៏ដោយ ក៏​រហូត​មក​ទល់នឹង​ពេលនេះ អ្នកគ្រូ​រូបនេះ ហាក់​មិន​ខ្វល់ខ្វាយ​នោះទេ​។​

អានបន្ត