កា​កា មាន​អារម្មណ៍​ចង់​យំ​ពេល​បី​កូន រួច​ខ្សឹប​ប្រាប់​គេ​ថា ​សុំទោស​កូន​សម្លាញ់

ភ្នំពេញ ​៖ ​កា​កា​អូស្ត្រាលី កាលពី​ពេល​ថ្មីៗ​នេះ បាន​ចែករំលែក​បទពិសោធន៍​មួយ​ចំនួន​ទៅដល់​ស្ត្រីៗ​ទាំងឡាយ ដែល​តាមដាន​ទំព័រ​ហ្វេ​ស​ប៊ុ​ក​របស់​ខ្លួន និង​បង្ហាញ​ពី​អារម្មណ៍​ចង់​យំ ពេល​បី​កូន​ម្ដងៗ​នោះ។

កាក បាន​រៀបរាប់​កាលពី​ពេល​ថ្មីៗ​នៅ​លើ​ទំព័រ​ហ្វេ​ស​ប៊ុ​ក​របស់​ខ្លួន​បែបនេះ​ថា «​បងប្អូន​ស្ត្រី​មួយ​ចំនួន ដែល​តែងតែ​តាមដាន​ទំព័រ​របស់ខ្ញុំ​បាន​ប្រាប់​ខ្ញុំ​ថា ពេល​ដែល​គាត់​ឆ្លងទន្លេ​ដោយ​ការ​វ ះ កា ត់ មុខរបួស​របស់​គាត់​គឺជា​ក្នុង​រយៈពេល​តែ​1​ទៅ​2 សប្ដាហ៍​ទេ ហើយក៏​អាច​ដើរ​បាន និង​ទៅ​ធ្វើ​ការងារ​បាន​តាម​ធម្ម​តា ចុះ​ហេតុ​អ្វី​ខ្ញុំ​ចម្លែក​ខុសគេ​? រហូតមកដល់​ពេលនេះ​ជិត​ពីរ​ខែ​ហើយ នៅតែ​មិនទាន់​ជា​ទៀត សុំ​និយាយ​តាម​ត្រង់​ថា​វា​ពិតជា​ធ្វើ​ឲ្យ​ខ្ញុំ​បាក់​ទឹកចិត្ត​ណាស់ ធ្លាប់តែ​ជា​មនុស្ស​រស់​រវើក​តែ​ឥឡូវ​បែរ​ក្លាយ​ជា​មនុស្ស​ខ្សោយ​ដូច្នេះ»។

អាណិកជន​ខ្មែរ​រស់នៅ​អូស្ត្រាលី​រូប​នេះ បន្ត​ថា «​មាន​ពេលខ្លះ​ខ្ញុំ​គិត​ថា ​ខ្ញុំ​ជា​ហើយ ហើយក៏​ធ្វើ​អ្វី​តាម​ធម្មតា ប៉ុន្តែ​ឱ្យ​តែ​ធូរស្បើយ​បាន​មួយថ្ងៃ​ឬ​ពីរ​ថ្ងៃ​ដឹង​ថា ​ថ្ងៃ​បន្ទាប់​ហ្នឹង​ក៏​ចាប់ផ្ដើម​ឈឺ​ទៀត តែ​ខ្ញុំ​នៅតែ​ព្យាយាម​គ្រាន់តែ​ពេលខ្លះ​ខ្ញុំ​អន់ចិត្ត​ជាមួយ​នឹង​ខ្លួនឯង ព្រោះ​ក្នុង​គ្រា​មួយ​ខែ​ដំបូង​ខ្ញុំ​មិនសូវ​បាន​ដេក​ឱប​កូន​ទេ ហើយក៏​មិនបាន​មើលថែ​គេ​ឱ្យ​ដឹក​ដល់​ដោយ​ដៃ​ខ្លួនឯង​ដែរ គឺ​ត្រូវ​ចែក​វេន​ឲ្យ​ម៉ាក់​ខ្ញុំ​ជួយ​មើល​នៅពេល​យប់ ខ្ញុំ​មាន​សំណាង​ត្រង់​ថា​មាន​អ្នក​ជួយ​ហើយ តែ​នៅតែ​មិនជា​សោះ​ស្បើយ​សោះ ទៅ​ពេទ្យ​ម្ដងណា​ក៏​គេ​និយាយ​ថា​មិន​អី​ទេ​ជិត​ជា​ហើយ តែ​ខ្ញុំ​ដឹងខ្លួន​ឯង​ថា​សុខភាព​ខ្ញុំ​មិន​ដូច​ពីមុន​ទេ​តើ​ខ្ញុំ​គួរ​ធ្វើ​យ៉ាង​ណា​ទៀត​ទៅ​? គ្រប់​ពេល​ដែល​បី​កូន​នៅក្នុង​ដៃ​ខ្ញុំ​ចេះ​តែមាន​អារម្មណ៍​ថា​ចង់​យំ មានតែ​ខ្សឹប​ប្រាប់​គេ​ថា​សុំទោស​កូន​សម្លាញ់​»​។​

គួរ​បញ្ជាក់​ថា កា​កា​អូស្ត្រាលី បាន​ធ្វើការ​សម្រាលកូន​ដោយ​ការ​វ ះ​កាត់ ដោយ​ជោគជ័យ (​នៅ​ថ្ងៃ​ដំណាលគ្នា​ជាមួយ​នឹង​តារា​ចម្រៀង​ពេជ្រ សូលី​កា ដែល​សម្រាល​ដោយ​ធម្មជាតិ​) កាលពី​ថ្ងៃ​ទី​១៦ ខែឧសភា ឆ្នាំ​២០២០ ដោយ​ដាក់ឈ្មោះថា ស៊ាន ចំរើន ឈ្មោះ​ពេញ​Lukas Chamroeurn Sean៕


 
 

Related posts

Leave a Comment