ឪពុកម្ដាយ​ល្អ! កូន​មិនទាន់​ដល់​អាយុ​ចូលរៀន​ផង ឱក សុគន្ធ​កញ្ញា នាំ​កូន​ទៅ​មើល​សាលា​បាត់

ភ្នំពេញ ៖ ពិតជា​ឪពុកម្ដាយ​ល្អ​មែន កូន​ខ្លួន​មិនទាន់​ដល់​អាយុ​ចូលរៀន​ផង​នោះ កំពូល​តារាចម្រៀង​ឱក សុគន្ធ​កញ្ញា និង​ស្វាមី បាន​នាំ​កូន​ទៅ​មើល​សាលា​រួច​ជា​ស្រេច​ ដើម្បី​ត្រៀមលក្ខណៈ​ទុកជាមុន ទម្រាំ​កូន​គ្រប់​អាយុ​នោះ។

បង្ហោះ​រូប​៣​សន្លឹក​ ចូល​ទៅ​កាន់​ទំព័រ​ហ្វេ​ស​ប៊ុ​ក​កូន​របស់​ខ្លួន​ឈ្មោះ​​​«Oeng Panhaboth – Charlie»​​ កាលពី​ម្សិលមិញ​នោះ​ ស្វាមី​អ្នកនាង ឱក សុគន្ធ​កញ្ញា លោក​អ៊ឹង សុខលី​ ​បាន​រៀបរាប់​ថា «​ថ្ងៃនេះ​ឆ​លី​មក​ពិនិត្យមើល​កន្លែង​ត្រូវ​សិក្សា​… នៅសល់តែ​1​ឆ្នាំ 4​ខែ​ទៀត​ទេ​បាន​ចូលរៀន​ហើយ​….​។ Photo by: Daddy»។

គួរ​បញ្ជាក់​ថា កំពូល​តារា​ចម្រៀង​ឱក សុគន្ធ​កញ្ញា បាន​រៀប​អាពាហ៍ពិពាហ៍ ជាមួយ​លោក​អ៊ឹង សុខលី ​ប្អូនប្រុស​បង្កើត​លោក អ៊ឹង ឆៃងួន ​ម្ចាស់​ផលិតកម្ម​ហង្សមាស ​កាលពី​ថ្ងៃ​ទី​១៦ ខែ​ឧសភា ឆ្នាំ​២០១៩ នៅ​អូ​តែ​ល​សុខា ហើយ​គិត​មកទល់​ថ្ងៃ​ទី​១១ ខែ​វិច្ឆិកា​(​ថ្ងៃ​សម្រាល​) មាន​រយៈពេល​មិន​ដល់​៦​ខែ​ផង រូបនាង​ក៏​សម្រាលកូន​ប្រុស​ជាទី​ស្រឡាញ់​ប្រកបដោយ​សុវត្ថិភាព នៅក្នុង​មន្ទីរពេទ្យ Bumrungrad ប្រទេស​ថៃ​តែម្ដង។

ចំពោះ​កូន​ប្រុស​របស់​​ពួកគេ​​​​​ គិត​មក​ដល់​ថ្ងៃទី៨ ខែ​កក្កដា​ ឆ្នាំ​២០២០​នេះ ​​ មាន​អាយុប្រមាណ៧ខែហើយ ជាមួយ​នឹង​រូបរាង​កាន់តែ​សង្ហារ​គួរឲ្យ​ខ្មាញ់​ខ្លាំង​ណាស់ ​ហើយ​បើ​គិត​អាយុ​ចូលរៀន​តាម​ការ​រៀបរាប់​របស់​លោក​អ៊ឹង សុខលី​នោះ, ​​Charlie ​មាន​អាយុ​ប្រមាណ​ជិត​២ឆ្នាំ​ប៉ុណ្ណោះ៕

 

Related posts

Leave a Comment