កាកា សរសើរ​ប្ដី​របស់​ខ្លួន និង​ទទូច​ដល់​ប្ដី​ដទៃ​ទៀត ត្រូវ​ចេះ​រួ ម​សុខ​រួ ម​ទុក្ខ​ជាមួយ​ប្រពន្ធ

កាកា​អូស្ត្រាលី កាលពី​ថ្ងៃទី៤ ខែ​កក្កដា ឆ្នាំ​២០២០ម្សិលមិញ​នេះ បាន​ធ្វើ​ការ​សរសើរ​ប្ដី​របស់​ខ្លួន​ចេះ​យល់​ទុក្ខ ធុ រៈ ចេះ​ថ្នាក់ថ្នម មើលថែ​អ្នក​នាង ក្នុ​ងគ្រា​មាន​ផ្ទៃ ពោះ រហូត​ដល់​សម្រាល​ ហើយ​ក៏បាន​ទទូច​ដល់​ប្ដី​ដទៃ​ទៀត ត្រូវ​ចេះ​រួ ម​សុខ​រួ ម​ទុក្ខ​ជាមួយ​ប្រពន្ធ។

កាកា បាន​បង្ហោះ​សារ​ដ៏​មាន​អត្ថន័យ​សម្រាប់​ជា​គំរូ​ដល់​មនុស្ស​ទូទៅ​ថា «ប្រពន្ធ​ណា​ដែល​មិន​សប្បាយចិត្ត​ពេល​ប្ដី​ចេះ​យល់​អំពី​ការ ឈឺ ចាប់​របស់​ប្រពន្ធ​ពេល​មាន​ផ្ទៃពោះ​រហូតដល់​ថ្ងៃ​សម្រាល​កូន​? ការជួយ​ប្រពន្ធ​នៅក្នុង​គ្រា​នេះ ​មិន​មែន​ជា​រឿង​ដែល​ធ្វើឱ្យ​ប្ដី​អាប់រាសី​នោះ​ទេ សម្រាប់​ខ្ញុំ ខ្ញុំ​គិត​ថា​វា​ជា​រឿង​មួយ​ដែល​ធ្វើឱ្យ​ប្ដី​ប្រពន្ធ​កាន់តែ​ស្និទ្ធស្នាល​គ្នា​ទៅវិញ​ទេ»។

អ្នក​នាង​បន្ត​ថា «ប្ដី​ខ្ញុំ​តែងតែ​ជួយ​មុជទឹក​ឲ្យ​ខ្ញុំ​ ហើយ​កា ត់​ក្រចក​ម៉ា ស្សា​ជើង​ និង​ខ្នង​ពេល​ដែល​ខ្ញុំ​ចុ ក​រោយ រៀប​បាយ​រៀប​ទឹកនឹង​ជួយ​រៀប​កន្លែងដេក ហើយ​ពេល​ដែល​គាត់​ទំនេរ​គាត់​ក៏​ទៅជា​មួយ​ខ្ញុំ​រាល់​ពេល​ដែល​ខ្ញុំ​ត្រូវ​ពិនិត្យ​សុខភាព ហើយ​មាន​ទាំង​ជួយ​លាង​ស្នាម រ បួស​វ ះ កា ត់ ​និង​ដូរ​បង់​ឲ្យ​ខ្ញុំ​ទៀត និង​មាន​ជាច្រើន​ទៀត​ដែល​គាត់​ធ្វើ​ដើម្បី​បំពេញ​កាតព្វកិច្ច​ជា​ប្តី»។

បន្ថែម​លើស​ពី​នេះ ​កាកា បញ្ជាក់​ថា ​«ពេលដែល​ខ្ញុំ​សួរ​គាត់​ថា​តើ​បង​ខ្មាស​មិត្តរ​បស់​បង​ទេ​ពេល​ដែល​បង​ធ្វើ​ដូច្នេះ​ចំពោះ​អូន​? ចម្លើយ​របស់គាត់ មានរឿង​អី​ត្រូវ​ខ្មាស​? បើ​បង​ជា​ប្ដី​មិន​ជួយ​អូន​តើ​បង​ជា​មនុស្ស​ប្រុស​បែប​ណា​? តាំងពី​ថ្ងៃ​អូន​ចាប់ផ្ដើម​មាន​ផ្ទៃពោះ​រហូតដល់​ពេលនេះ បង​បាន​រៀន​ច្រើន​ណាស់​អំពី​ការ​ព្យាយាម ​និង​ភាព​ឈឺ ចា ប់​របស់​មនុស្ស​ស្រី ​ដែល​មនុស្ស​ប្រុស​គ្មាន​ថ្ងៃ​យល់ មនុស្ស​ប្រុស​មិនគួរ​មើល​តែ​នឹង​ភ្នែក​ទេ​អូន ព្រោះ​ដើម្បី​តែ​គ្រួសារ​អ្នក​ដែល​ជា​មាតា​ទាំងអស់​បាន​ព លី​ជីវិត​ពេក​ហើយ ដូច្នេះ​សម្រាប់​មនុស្ស​ប្រុស​រឿង​ប៉ុណ្ណឹង​ជា​រឿង​បន្តិចបន្តួច​ទេ ដែល​អាច​ធ្វើបាន​ដើម្បី​ជួយ​សម្រាល​ដល់​ពួកគាត់​ដែលជា​ប្រពន្ធ»។

កាកា ​បាន​បញ្ជាក់​ជា​ចុង​ក្រោយ​ថា «មិន​ថា​ក្នុង​រយៈពេល ៩​ខែ​១០​ថ្ងៃ​របស់​ប្រពន្ធ​ឬ​ពេលណា​ទេ សូម​មាន​វត្តមាន​ និង​ការ​មើលថែ​ដល់​ពួកគាត់​ក្នុងនាម​ជា​ស្វាមី​ដែល​បាន​សន្យា​ថា​នឹង​រួ មសុខ​រួ មទុក្ខ​ជាមួយគ្នា​ក្នុង​ថ្ងៃ​ដែល​បាន​ក្រាប​ក្បាល​ដល់​កន្ទេល​ជាមួយគ្នា ការ​មើលថែ​របស់​ប្ដី​គឺជា​សេចក្តីសុខ​ជាទីបំផុត​សម្រាប់​ប្រពន្ធ​គ្រប់គ្នា»៕

 

Related posts

Leave a Comment