ភ្នំពេញ ៖ បុរសម្នាក់បានបង់បង់ជីវិត ដោយសារ គ្រោះ ថ្នាក់ ចរា ចរណ៍ ធ្វើឲ្យគ្រួសារស្ដាយស្រណោះជាពន់ពេក ហើយក៏ពោលពាក្យយ៉ាងកម្សត់ថា បងទៅចោលពួកយើងហើយ បងទៅទាំងមិនបាននិយាយពាក្យលាមួយម៉ាត់មកកាន់ម៉ែឪប្រពន្ធកូនដែលបងស្រឡាញ់ខ្លាំងបំផុត។
យោងតាមគណនីហ្វេសប៊ុកឈ្មោះ«Pozz Thim TR» ជាប្អូនរបស់ជនរងគ្រោះ បានបង្ហោះសារកាលពីម្សិលមិញយ៉ាងក្ដុកក្ដួលដូច្នេះថា «ជាថ្ងៃចុងក្រោយ ដែលម៉ែឪប្រពន្ធកូនប្អូនប្រុសប្អូនស្រីដែលបងធ្លាប់ប្រលែងគ្នា និយាយសើចដាក់គ្នា លែងបានឮសំឡេងបងប្រុសទៀតហើយ ពេលនេះបងលែងបាននិយាយលេងសើចជាមួយម៉ែឪប្រពន្ធកូនដែលបងស្រឡាញ់ខ្លាំង ជារៀងរហូតហើយ បងទៅចោលពួកយើងហើយ បងទៅទាំងមិនបាននិយាយពាក្យលាមួយម៉ាត់មកកាន់ម៉ែឪប្រពន្ធកូនដែលបងស្រឡាញ់ខ្លាំងបំផុតប្អូនប្រុសប្អូនស្រីដែលបងស្រឡាញ់បងទៅទាំងស្ដូកស្ដឹង ខ្ញុំហៅក៏បងមិនឮបងមិនឆ្លើយតបខ្ញុំចឹងបង ខ្ញុំទទួលយកមិនបានទេ»។
នៅល្ងាចថ្ងៃដដែលនោះ ម្ចាស់គណនីហ្វេសប៊ុកដដែល បានបង្ហោះសារទៀតថា «ថ្ងៃដែលបងទៅចោលគ្រួសារយើងរហូតហើយ បុណ្យកុសល ដែលខ្ញុំបានសាងទាំងប៉ុន្មានសូមឧទ្ទិសឲ្យដួងវិញ្ញាណក្ខន្ធបង គីវ ថេត ដែលជាបងប្រុសរបស់ខ្ញុំរួចចាកផុតពីទីទាប សូមឲ្យបងទៅកើតទីដ៏ខ្ពង់ខ្ពស់ សូមអហោសកម្មទៅកាន់សុគតិភពឲ្យបានសុខណាបងប្រុស »៕