ភ្នំពេញ ៖ ប្រធានក្លិបបាល់ទាត់វិសាខាលោកស្រី កែ សួនសុភី ដែលត្រូវជាភរិយារបស់លោក ស សុខា រដ្ឋលេខាធិការក្រសួងអប់រំ យុវជននិងកីឡា បានសេសេរសារលើបណ្ដាញសង្គមហ្វេសប៊ុកផ្លូវការរបស់ខ្លួនឈ្មោះ”Sophy Ke”ថា «យើងនឹងស្វែងរកអ្នកបុ កហើយរត់!» ខណៈដែលបង្កគ្រោះ ថ្នាក់ចរា ចរណ៍បណ្តាលឲ្យកីឡាករឈ្មោះ ទៀត គឹមហេង រងរបួសធ្ងន់ និងយុវតីម្នាក់ស្លា ប់ កាលពីរំលងអធ្រាត្រថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២០។
ការសរសេរសារព្រមានរបស់លោកស្រី កែ សួនសុភី បានធ្វើឡើងនៅយប់ថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២០ ក្រោយពីមានជនបង្កបានបើករថយន្តបុ កកីឡាកររបស់ខ្លួនឈ្មោះ ទៀត គឹមហេង និងយុវតីម្នាក់ ហើយរត់មិនទទួលខុសត្រូវ។
សូមជម្រាបថា ករណីគ្រោះ ថ្នាក់ចរាចរណ៍រវាងម៉ូតូនិងរថយន្តខាងលើនេះ បានបណ្តាលឲ្យកីឡាករ ទៀត គឹមហេង រងរ បួសក្បាលធ្ងន់ធ្ងរដែលទាមទារវះ កាត់ជាចាំបាច់ និងយុវតីម្នាក់ដែលគេអះអាងជាស្រីស្មេហ៍របស់ខ្សែបម្រើរូបនេះស្លា ប់នៅនឹងកន្លែងកើត ហេតុ។
ឧបទ្ទវហេតុដ៏រន្ធត់នេះបានកើតឡើងតាមបណ្តោយផ្លូវលេខ៣១០កែងនឹងផ្លូវលេខ១៤៣ ស្ថិតក្នុងសង្កាត់បឹងកេងកង២ ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ។
គួរបញ្ជាក់ថា រហូតមកទល់ពេលនេះសមត្ថកិច្ចមិនទាន់ស្វែងរកអត្តសញ្ញាណរថយន្ត និងជនបង្កនៅឡើយទេ។ ចំណែកកីឡាករ ទៀត គឹមហេង កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យ រីឯសពនារីរងគ្រោះត្រូវបានសមត្ថកិច្ចប្រគល់ឲ្យសាច់ញាតិយកទៅធ្វើបុណ្យតាមប្រពៃណីនៅឯខេត្ដកំពង់ចាម។
ពាក់ព័ន្ធនឹងករណីគ្រោះ ថ្នាក់ចរាចរណ៍ដែរ បើក្រឡេកទៅមើលក្នុងបណ្ដាញសង្គមឯណោះវិញ គេឃើញមានមហាជនជាច្រើននាំគ្នាបញ្ចេញយោបល់រិះគន់និងថ្កោលទោសទៅលើយុវជនទៀត គឹមហេង ដែលគេដឹងថានៅពេលកើតហេតុភ្លាមៗយុវជនរូបនេះមិនបានយកចិត្តទុកដាក់ជាមួយនឹងស្រីស្នេហ៍របស់ខ្លួននោះទេដោយបានព្យាយាមលើកម៉ូតូបម្រុងជិះរត់ ។
មិនតែប៉ុណ្ណោះ យុវជនទៀតទំហេង បាននិយាយថាខ្លួនដែលចាត់ទុកនារីរងគ្រោះដែលជិះម៉ូតូជាមួយខ្លួនជាសង្សារនោះទេថាគ្រាន់តែជាស្រីស្នេហ៍តែប៉ុណ្ណោះ ត្រង់ចំណុចនេះធ្វើឲ្យមហាជនរិះគន់យ៉ាងខ្លាំង ថាយុវជនរូបនេះជាមនុស្សមិនទទួលស្គាល់ការពិតនិងមិនទទួលខុសត្រូវ ៕ ប្រភព ៖ PN