ភ្លៀង នឹង​ធ្លាក់​រាយប៉ាយ​ពេញ​ប្រទេស​កម្ពុជា​ពី​ថ្ងៃ​២៣-២៨ សូម​ប្រុងប្រយ័ត្ន​ចំពោះ​ផ្គរ​រន្ទះ ខ្យល់​កន្ត្រាក់

ភ្នំពេញ ​៖​ នៅ​កម្ពុជា ភ្លៀង នឹង​ធ្លាក់​រាយប៉ាយ​ជា​លំដាប់​ក្នុង​ក្របខ័ណ្ឌ​លើ​ផ្ទៃ​ប្រទេស ចាប់ពី​ថ្ងៃ​ទី​២៣ ដល់​ថ្ងៃទី​២៨ ខែមេសា ឆ្នាំ​២០២០​នេះ ហើយ​អាកាសធាតុ​ក្ដៅ​ ​​នឹង​អាច​ចុះ​ថមថយ​មួយ​កម្រិត​ផង​ដែរ ដោយសារ ជ្រលង​សម្ពាធ​ទាប អូសបន្លាយ​លើ​កម្ពុជា​ជាមួយ​នឹង​ខ្យល់​បក់​មកពី​សមុទ្រ​ចិន​ខាងត្បូង។

នេះ​បើ​យោង​តាម​សេចក្ដីជូនដំណឹង​របស់​ក្រសួង​ធនធាន​ទឹក និង​ឧតុនិយម ចុះ​ថ្ងៃទី​២១ ខែមេសា ឆ្នាំ​២០២០ ស្ដីពី​ស្ថានភាព​អាកាសធាតុ ហើយ​ស្ថានភាព​ដូច​ខាង​លើ​នេះ នឹង​ធ្វើ​ឲ្យ ១​៖​ បណ្តា​ខេត្ត​នៅ​តំបន់​វាលទំនាប​កណ្ដាល​ ៖​ * សីតុណ្ហភាព​អប្បបរមា មាន​ពី ២៥-២៧°C * សីតុណ្ហភាព​អតិបរមា មាន​ពី ៣២-៣៥°C​។​នឹង​អាចមាន​ភ្លៀង​ធ្លាក់​រាយប៉ាយ​នៅក្នុង​កម្រិត​ពី​តិច​ទៅ​ច្រើន។

២. បណ្តា​ខេត្ត​នៅ​តំបន់​ជួរ​ភ្នំ​ដងរែក និង​ខ្ពង់រាប​ឦសាន ៖ * សីតុណ្ហភាព​អប្បបរមា មាន​ពី ២ ៣-២៦°C* សីតុណ្ហភាព​អតិបរមា មាន​ពី ៣១-៣៤°C ។ នឹង​អាចមាន​ភ្លៀង​ធ្លាក់​រាយប៉ាយ​នៅក្នុង​កម្រិត​ពី​តិច​ទៅ​ច្រើន។

៣. បណ្តា​ខេត្ត​នៅ​តំបន់​មាត់សមុទ្រ ៖* សីតុណ្ហភាព​អប្បបរមា មាន​ពី ២៥-២៧°C * សីតុណ្ហភាព​អតិបរមា មាន​ពី ៣១-៣៣°C។ នឹង​អាចមាន​ភ្លៀង​ធ្លាក់​រាយប៉ាយ នៅក្នុង​កម្រិត​ពី​តិច​ទៅ​ច្រើន។

ក្រសួង​បន្ត​ថា ​អាស្រ័យ​ស្ថានភាព​អាកាសធាតុ​ដូច​បាន​ជម្រាប​ជូន​ខាងលើ​ សូម​សាធារណជន​ជ្រាប​ជា​ព័ត៌មាន និង​សូម​​​​ប្រុងប្រយ័ត្ន​ចំពោះ​បាតុភូត​ផ្គរ រន្ទះ និង​ខ្យល់​កន្ត្រាក់​ដែល​អាច​កើតមាន ជាពិសេស​បណ្តា​ខេត្ត​នៅ​តំបន់​វាលទំនាប​កណ្តាល និង​ជួរ​ភ្នំ​ដងរែក ចាប់ពី​ថ្ងៃទី​២៣-២៥ ខែមេសា៕

Related posts

Leave a Comment