ភ្នំពេញ ៖ ប្រិយមិត្តមួយចំនួនបានដឹងរួចមកហើយ តាំងពីភ្ជាប់ពាក្យជាមួយគូដណ្ដឹង រហូតមកទល់ពេលនេះ មានកូនជាមួយគ្នាទៅហើយនោះ តារាចម្រៀងពេជ្រ សូលីកា ក៏នៅតែរងការរិះគន់មួយចំនួនមកលើរូបនាងដដែល ដូចជាមានកូនមុនរៀបការ ដណ្ដើមសង្សារមិត្តភក្ដិ ជាដើម។
ទោះរងនូវការរិះគន់មួយចំនួនក៏ពិតមែន តែពេជ្រ សូលិកា កំពុងរស់នៅយ៉ាងមានក្ដីសុខជាមួយ ស្វាមី កូនប្រុស និងប្អូនស្រីដ៏ស្រស់ស្អាតរបស់អ្នកនាង។ ទន្ទឹមនឹងការរិះគន់ ក៏មានអ្នកគាំទ្រនាងជាច្រើន តែងតែចូលរួមលើកទឹកចិត្ត រាល់ពេល អ្នកនាងបង្ហោះសារហាក់មិនសប្បាយចិត្តណាមួយកើតឡើងដោយសារការរិះគន់ទាំងនេះ។
មិនខុសពីអ្នកគាំទ្រទេ ប្អូនស្រីដ៏ស្រស់ស្អាតរបស់អ្នកនាងឈ្មោះ«ម៉ីជីង» ក៏ចូលរួមលើកទឹកចិត្ត និងប្រាប់កុំឲ្យខ្វល់ពីសម្ដីអ្នកដទៃ ដែលគ្មានសេចក្ដីសុខដូចពួកនាងផងដែរ។ ពេជ្រ សូលិកា បានស្រង់សម្ដីប្អូនស្រីខ្លួនមកបញ្ជាក់ដូច្នេះថា «មិនថាពួកខ្ញុំជួបរឿងអ្វីខ្លះ ប្អូនខ្ញុំតែងតែប្រាប់មកថា «ចែកុំទៅខ្វល់ពីមនុសស្សដែលគ្មានក្ដីសុខដូចពួកយើង » សម្ដីគាត់ពិត មិនបានប្រឌិត ចេះគិតជាងមនុស្សធំ…»។
គួរបញ្ជាក់ថា ទម្រាំនឹងរកឃើញនូវសុភមង្គលសុភមង្គលដូចសព្វថ្ងៃនេះ តារាចម្រៀងពេជ្រ សូលិកា បានឆ្លងកាត់នូវព្យុះភ្លៀងជាច្រើន តាំងពីអ្នកនាងនៅផលិតកម្មMរហូតមកដល់ផលិតកម្មរស្មីហង្សមាស។ តែអ្វីដែលធ្វើឲ្យមហាជនសរសើរនោះ គឺអ្នកនាងអាចជម្នះបានទាំងអស់ ដោយនៅតែញញឹមចំពោះបញ្ហាកើតឡើងរហូតមានការគាំទ្រកាន់តែច្រើន កាត់បន្ថយបានច្រើននូវការរិះគន់ទាំងអស់នោះ៕