បើ​មាន​Missed Call​​​​​ពី​ក្រៅ​ប្រទេស​ ​សុំ​កុំ​ខល​ទៅ​វិញ​ឲ្យ​សោះ ​​នេះ​ជា​គម្រោង​ឆបោក​ប្រាក់

នាយកដ្ឋាន​ព័ត៌មានវិទ្យា ​៖​ បច្ចុប្បន្ន​យើង​សង្កេតឃើញថា ពលរដ្ឋ​កម្ពុជា​មួយចំនួនធំ​បានទទួល​កា​រខ​ល​ទូរស័ព្ទ ពី​ក្រៅប្រទេស​តួយ៉ាង ប្រទេស​ម៉ាឡាវី អាហ្វ្រិក នី​ហ្សេ​រី​យ៉ា ប៉ា​គី​ស្ថាន ឬ ប្រទេស​រុស្សី​ជាដើម​។

ទន្ទឹមនឹង​គ្នា​នេះ ពលរដ្ឋ​ហាក់​មាន​ចម្ងល់​អំពី​បញ្ហា Missed Call និង​មាន​សំនួរ​មួយចំនួន ដូចខាងក្រោម​៖ – តើន​រណា​ដែល​បានធ្វើការ​ខ​ល​ចូល​លេខ​ទូរស័ព្ទដៃ​ពួកគេ​? – តើ​អ្នក​ដែល​កំពុងធ្វើការ​ខ​ល​មកនេះ ពួកគេ​មានបំណង​អ្វី​ឲ្យ​ពិតប្រាកដ​? – តើ​កា​រខ​ល​ទូរស័ព្ទ​នេះ​ជាការ​ឆបោក ឬ​អាចជា​ការព្យាយាម​ហេ​ក​គណនី​?

ដើម្បី​ស្រាយ​នូវ​ចម្ងល់​ខាងលើ ក្រុមការងារ​នាយកដ្ឋាន​ព័ត៌មានវិទ្យា សូម​ធ្វើការ​ពន្យល់​ដោយ​សង្ខេប​ដូចខាងក្រោម​៖ ការ​ខ​ល​ទូរស័ព្ទ​ដោយ​ប្រើប្រាស់​លេខ​ប្លែកៗ ដែល​អ្នក​ពុំដែល​ស្គាល់ គឺជា​គម្រោង​ឆបោក​ប្រាក់ (Money Scam) ដែលមាន​ឈ្មោះថា “Callback Scam ឬ​ហៅ​ម្យ៉ាង​ទៀតថា One-Ring Scam”​។ Callback Scam ជា​បច្ចេកទេស​កាត់​ប្រាក់​ពី​គណនី​ទូរស័ព្ទ​ជនរងគ្រោះ ដោយ​ប្រើប្រាស់​សេវា ដែល​ហៅថា International Premium Rate Number (IPRN)​។ ក្រុម​បណ្តាញ​ឧក្រិដ្ឋជន​ដែលមាន​អង្គការ​ចាត់តាំង បាន​ទិញ​សេវា​លេខ​ទូរស័ព្ទ IPRN ពី​ក្រុមហ៊ុន​ផ្តល់​សេវា​ទូរស័ព្ទ ធ្វើការ​ខ​ល​ចេញពី​ក្រៅប្រទេស ទៅលើ​គោលដៅ​នានា​ជុំវិញ​ពិភពលោក គោលដៅ​ទាំងនោះ​ក៏​រួមមាន​ពលរដ្ឋ នៃ​ព្រះរាជាណាចក្រ​កម្ពុជា​យើង​ផងដែរ​។​

តើ​អ្នក​អាច​បាត់បង់​ប្រាក់​ពី​គណនី​ទូរស័ព្ទ​ដោយ​របៀប​ណា​? – ឧក្រិដ្ឋជន​ធ្វើការ​ខ​ល​ចូល​លេខ​ទូរស័ព្ទ​ជនរងគ្រោះ ពី​ប្រទេស​ម៉ាឡាវី (+265) អាហ្វ្រិក (+27) នី​ហ្សេ​រី​យ៉ា (+234) ប៉ា​គី​ស្ថាន (+92) ឬ ប្រទេស​រុស្សី (+7) ជាដើម​។​ – បន្ទាប់ពី​ខ​ល​ចូល ពួកគេ​នឹង​កាត់ផ្តាច់​ការ​ខ​ល​ទូរស័ព្ទ ដែល​បង្ហាញ Missed Call លើ​ទូរស័ព្ទ​ជនរងគ្រោះ​។​ – នៅពេល​ជនរងគ្រោះ​ធ្វើការ​ខ​ល​ទូរស័ព្ទ​ទៅវិញ តម្លៃ​សេវា​គឺមាន​តម្លៃ​ថ្លៃ និង​កាត់​ពី​គណនី​ទូរស័ព្ទ​ជនរងគ្រោះ​ដោយ​ស្វ័យប្រវត្តិ​។​ – ក្រុម​ឧក្រិដ្ឋជន​នឹង​ទទួលបាន​ប្រាក់កម្រៃ​ជើងសារ (Commission) ពី​ក្រុមហ៊ុន​ផ្តល់​សេវា​ទូរស័ព្ទ​។​

តើ​អ្នក​ត្រូវធ្វើ​ដូចម្តេច ដើម្បី​ការពារ​ពី​ការ​ឆបោក (Callback ឬ One-Ring Scam)? នៅពេល​ទទួលបាន​ការ​ខ​ល​ទូរស័ព្ទ​ពី​ក្រៅប្រទេស ប្រើប្រាស់​នូវ​លេខ​ទូរស័ព្ទ​ដែល​អ្នក​ពុំ​ធ្លាប់​ស្គាល់ សូម​អនុវត្ត​វិធីសាស្ត្រ​ដូចខាងក្រោម​៖ – ធ្វើការ Save លេខ​ទូរស័ព្ទ​ទុក នឹង​ព្យាយាម​ទាក់ទង​តាមរយ​:​កម្មវិធី WhatsApp, Telegram, ឬ SMS​។ – ត្រូវ​ជៀសវាង​កា​រខ​ល​ទូរស័ព្ទ​ត្រឡប់​ទៅវិញ ព្រោះ​លេខ​នោះ​អាចជា IPRN​។​ – ប្រើប្រាស់​កម្មវិធី​សម្រាប់​ទូរស័ព្ទដៃ​ក្នុងការ​ស្វែងរក​ប្រភព​លេខ​ទូរស័ព្ទ តួរ​យ៉ាង​កម្មវិធី TrueCaller​។​ – ធ្វើការ​រាយការណ៍​ទៅកាន់​ក្រុមហ៊ុន​ផ្តល់​សេវា​ទូរស័ព្ទ​របស់​អ្នក​។​ – ធ្វើការ Block លេខ​ទូរស័ព្ទ​សង្ស័យ ដោយ​ប្រើប្រាស់​កម្មវិធី​ដែលមាន​ស្រាប់​ក្នុង​ទូរស័ព្ទដៃ​របស់​អ្នក៕

Related posts

Leave a Comment