ស្តែង​តែម្តង! យល់​សុបិន​ថា​បាន​កំណប់​ ពេល​ភ្ញាក់​ឡើង​ទៅ​ជីក​ក៏​ឃើញ​វត្ថុ​បុរាណ​ទាំងនេះ

ថៃ ​៖​ មាន​ហេតុការណ៍​ដ៏​គួរ​ឲ្យ​ភ្ញាក់ផ្អើល​ និង​នឹកស្មាន​មិន​ដល់​មួយ​ ​​បាន​កើតឡើង​នៅ​លើ​ទឹកដី​នៃ​ប្រទេស​ថៃ​ ក្រោយពេល​មានការ​ផ្សព្វផ្សាយ​ថា​បុរស​ម្នាក់​ដែល​ជា​ម្ចាស់ផ្ទះ​បាន​យល់​សុបិន​ជីក​បាន​កំណប់​ ហើយ​ពេល​ភ្ញាក់​ឡើង​ពី​ដំណេក​ក៏បាន​ទៅ​ជីក​កន្លែង​នោះ ​ក៏​ស្រាប់តែ​ឃើញ​វត្ថុ​បុរាណ​ជាច្រើន​ស្ទើរ​មិន​គួរ​ឲ្យ​ជឿ​សោះឡើយ។

រឿងរ៉ាវ​ដ៏​ចម្លែក​នេះ​ បាន​កើតឡើង​ស្ថិត​នៅផ្ទះ​លេខ ១៦០ ឃុំ ណែ​ង​មុត ស្រុក​កាប​ឈើ​ង ខេត្ដ​សុ​រិ​ន្ទ្រ ប្រទេស​ថៃ​។​ វត្ថុ​បុរាណ​ដ៏​មានតម្លៃ​នោះ​មានដូចជា​៖ កងដៃ​នាគ អាវុធ​បុរាណ​ពេល​ច្បាំង ព្រះពុទ្ធ​ដិ​ម៉ា សំរិទ្ធ​បុរាណ​ដែលមាន​អាយុកាល​រាប់រយឆ្នាំ​កន្លង​ទៅហើយ​។​

បើតាម​ការរៀបរាប់រ​ប​ស់លោក ចាំ រូ​ន អាយុ ៤៦​ឆ្នាំ និង​អ្នកស្រី បួរ លយ អាយុ ៣៩​ឆ្នាំ​ដែល​ត្រូវជា​ប្ដី​-​ប្រពន្ធ បាន​និ​យាយ​ថា​ ក្រោយពេល​យល់​សុបិន​អ្នក​ទាំងពីរ​ បាននាំគ្នា​ជី​ក​កកាយ​ដី​ ដែល​ត្រូវបាន​គេ​ពន្យល់​សុបិ​ន​។​

ពួកគាត់​បាន​និយាយទៀតថា​ពេល​ជីកដី​បាន​ជម្រៅ​ប្រមាណ​២​ម៉ែត្រ ក៏​ប្រទះឃើញ​ដូច​ក្នុង​យល់​ការ​សុបិន​ពិតមែន ហើយក៏​មានការ​ភ្ញាក់​ផ្អើល​អស់អ្នក​ស្រុកភូមិ​នៅ​ទីនោះ ក៏បាន​នាំគ្នា​មក​ក្រាប​សំពះ​ព្រះពុទ្ធ​បដិមា ព្រមទាំង​វត្ថុ​បុរាណ​ផ្សេងទៀត​។ បន្ទាប់មកទៀត​ប្រជាជន​ក៏​នាំគ្នា​ឡើងមក​ធ្វើ​ពិធី ក្រាប​សំពះ​ដើម្បី សុំ​លាភ សុំ​ជ័យ​និង​សិរី​មង្គល។

ជាមួយគ្នានេះ​បើតាម​មន្ដ្រី​ជំនាញ​ដែល​មកពី សារមន្ទីរ​ជាតិ នៃ​ខេត្ដ សុ​រិ​ន្ទ្រ មន្ដ្រី​វប្បធម៌ ស្រុក កាប​ឈើ​ង ព្រមទាំង​សិល្បករ ក៏​ចុះមក​ដល់ទី​តាំង​ដែល​ស្វែង​រកឃើញ ដើម្បី​ធ្វើការ​ស្រាវជ្រាវ បានអោយដឹងថា វត្ថុ​បុរាណ​ដ៏​មានតម្លៃ​ទាំងអស់នោះ​មកពី សម័យកាល រតនៈ​កូ​ស៊ិន ក្នុង​កំឡុង​ឆ្នាំ ១៧៨០ ឬ ១៧៨១ ដែលមាន​អាយុកាល​ប្រហែល ២៣៧​ឆ្នាំ​។

ក្រោយពី​មន្ដ្រី​ជំនាញ​សិក្សា​រួចហើយ ដោយមាន ព្រះ​ពុទ្ធរូប​សំរិទ្ធ កងដៃ​នាគ និង​អាវុធ​បុរាណ ក៏បាន​ប្រគល់​ជូនទៅ​ម្ចាស់ផ្ទះ ប្ដី​ប្រពន្ធ​មួយគូ​​នោះ​វិញ ដោយ​ទុកជា​វត្ថុ​សក្ការៈបូជា​សម្រាប់​អ្នកស្រុក​តទៅ​។​ ដោយ​ជំនឿ​អ្នកស្រុក​ចង់បាន​អី​ក៏​អធិដ្ឋាន​បាន រហូតដល់​មាន​មនុស្ស​ចូលមក​ក្រាប​សំពះ​ជា​ហូរហែ។​

ដោយសារ​បារមី​ដ៏​ស័ក្ដិសិទ្ធិ​នេះហើយ ​ទើប​ធ្វើ​ឲ្យ​ប្រជាជន​នៅ​ទីនោះ​នាំគ្នា​មក​ដួស​ទឹក​ក្នុង​រណ្ដៅ​ដែល​ជីក​ឃើញ​ព្រះ​ពុទ្ធរូប ដែល​ជឿ​ថា ​នឹង​អាច​ព្យាបាល​ជំងឺ​ឲ្យ​ជា​សោះ​ស្បើយ ព្រមទាំង​រួចផុត​ពី​គ្រោះភ័យ​ទាំងឡាយ ដែល​តាម​មក​យាយី​ពួកគេ​៕​

Related posts

Leave a Comment