ខ្លាំងបាត់! ក្រុង​ប៉េកាំង​ គ្រោង​ដាក់ទណ្ឌកម្ម​ប្រជាជន​ ដែល​និយាយ​បង្អាប់​ឱសថ​បុរាណ​ចិន

សេចក្តីព្រាងច្បាប់​មួយ​ដែល​ចេញ​ដោយ​រដ្ឋាភិបាល​ក្រុង​ប៉េកាំង​បាន​ព្យាយាម​ដាក់ទណ្ឌកម្ម​ប្រជាជន​ណា​ដែល​និយាយ​បង្អាប់​ឱសថ​បុរាណ​ចិន​ប៉ុន្តែ​វា​បាន​បង្ក​ឲ្យ​មានការ​ប្រឆាំង​យ៉ាងខ្លាំង​តាម​អន​ឡាញ។

ច្បាប់​ដែល​បានគ្រោង​ទុក​នេះ​ដែល​ត្រូវបាន​បញ្ចេញ​សម្រាប់​ការពិគ្រោះ​យោបល់​ជា​សាធារណៈ​កាលពី​ខែឧសភា​គឺមាន​គោលបំណង​ពង្រីក​ការប្រើប្រាស់​ឱសថ​បុរាណ​ចិន​នៅក្នុង​ប្រព័ន្ធ​ថែរក្សា​សុខភាព​ចាប់ពី​ការព្យាបាល​ជំងឺមហារីក​រហូតដល់​ការការពារ​ជំងឺឆ្លង។

ឃ្លា​មួយ​បាន​ហាមប្រាម​ប្រជាជន​ពី​ការបរិហារកេរ្តិ៍​ឬ​និយាយ​បង្អាប់​ឱសថ​បុរាណ​ចិន​។ អ្នក​ដែល​រំលោ ភច្បាប់​នេះ​អាច​នាំ​ឲ្យ​មានការ​ដាក់ទណ្ឌកម្ម​ព្រហ្មទណ្ឌ​។​

បើទោះបី​ជាមាន​ភស្តុតាង​វិទ្យាសាស្ត្រ​អះអាងថា​ប្រសិទ្ធភាព​របស់​វា​មាន​កម្រិត​ក៏ដោយ​ក៏​ឱសថ​បុរាណ​ចិន​ត្រូវបាន​គណបក្ស​កុម្មុយនីស្ត​យល់ឃើញថា​ជា​ប្រភព​នៃ​មោទកភាព​ជាតិ​និង​ជា​ផ្នែក​មួយ​នៃ​បេតិកភណ្ឌ​វប្បធម៌​របស់​ប្រទេស​ចិន៕

Related posts

Leave a Comment