សិទ្ធី នីកា ​ចេញ​សម្តែង​ឡើង​វិញ​ សង្ស័យ​ថា​ ​មាន​បញ្ហា​ជាមួយ…

តារា​សម្តែង​នាង សិទ្ធី នី​កា បាន​វិល​មកកាន់​ការសម្តែង​វិញ​ហើយ បន្ទាប់ពី​នាង​បាន​សម្ងំ​សម្រាក​បានកូន​ប្រុស​ម្នាក់. យ៉ាងណា​ការវិល​មកកាន់​ការសម្តែង​ឡើងវិញ​ពី​តារា​រូបនេះ​ត្រូវបាន​គេ​មន្ទិល​សង្ស័យថា នាង​ទំនង​ជាមាន​បញ្ហា​អ្វីមួយ​ជាមួយ​គ្រួសារ​ទើប​មកកាន់​អាជីព​សិ​ល្បៈ​វិញ​នាពេលនេះ​។​

ប៉ុន្តែ សិទ្ធី នី​កា បាន​បដិសេធ​អំពី​ការយល់ឃើញ​នេះ ដោយ​លើកឡើងថា ការវិល​រក​ការសម្តែង​ជាថ្មី​ឡើងវិញ​នាពេលនេះ​គឺជា​ការបើក​ភ្លើង​ខៀវ​ពី​គ្រួសារ និង​ការស្រឡាញ់​របស់​នាង ពោល​មិន​មានរឿង​អ្វី​ក្រៅពីនេះ​ទេ​។​

​បន្ទាប់ពី​នាង​បាន​ភ្ជាប់​ទំនាក់ទំនង​ស្នេហ៍ ជាមួយ​បុរស​ដែលជា​សែ​រាជវង្ស​មួយរូប​អស់​រយះពេល​ប៉ុន្មាន​ឆ្នាំ​មកនេះ សិទ្ធី​នី​កា បាន​បាត់​មុខ​ឈឹង​ពី​វិស័យ​សិ​ល្បះ​។​

​ប៉ុន្តែ​ក្រោយ​វិល​មកវិញ​តារា​រូបនេះ​នៅតែ​ទទួលបាន​តំណែង​តួឯក​នៅក្នុង​ខ្សែភាពយន្ត​លើកដំបូង បន្ទាប់ពី​សម្រាលកូន ដោយ​នាង​បាន​ចាប់​ដៃគូ​សម្តែង​ជាមួយ​តួឯក​ប្រុស​គឺ​លោក ខាត់ វ៉ៃ​ហាំង ក្នុង​រឿង ពណ៌​ជីវិត ខ​ណះ​ពេល​ខ្សែភាពយន្ត​ភាគ​ថ្មី​នេះ​នឹងត្រូវ​ចាក់ផ្សាយ​នៅលើ​កញ្ចក់​ស្ថានីយ៍ទូរទស្សន៍​PNN នាពេល​ឆាប់ៗ​ខាងមុខនេះ​។​

​តារា​សម្តែង​ក្នុង​បទ មេឃ​កំពុង​ភ្លៀងហើយ នាង សិទ្ធី នី​កា បាន​អះអាងថា នេះ​ជា​រឿង​ដែល​នាង​សម្តែង​លើកដំបូង បន្ទាប់ពី​បាត់​មុខ​មួយ​រយះ ហើយ​ជា​ក៏​ជា​រឿង​ភាគ​លើកដំបូង​ផងដែរ ដែល​នាង​បាន​សម្តែង​រួមគ្នា​ជាមួយ​តួ​ប្រុស​លោក ខាត់ វ៉ៃ​ហាំង​។​

​នាង​បញ្ជាក់ថា ខ្សែ​រឿង​ថ្មី​នេះ​គឺជា​ការឆ្លើយតប​ទៅកាន់​ប្រិយមិត្ត​គាំទ្រ ដែល​បាន​ទន្ទឹង​រងចាំ​ការសម្តែង​របស់​នាង និង​លោក ខាត់ វ៉ៃ​ហាំង បន្ទាប់ពី​អ្នក​ទាំងពីរ​ពំដែល​បាន​ចាប់​ដៃគូ​សម្តែង​ជាមួយគ្នា​ពីមុនមក​នោះឡើយ ។​

​នាង សិទ្ធី នី​កា លើកឡើងថា នេះ​គឺជា​ការសម្រេច​របស់​នា​ង ដោយមាន​ការឯកភាព​ទាំងស្រុង​ពី​ស្វាមី​របស់​នាង​ផងដែរ ទើប​នាង​បានចាប់ផ្តើម​ឱកាស​ទទួលយក​ការសម្តែង​ឡើងវិញ​នាពេលនេះ​។​

​នាង​ថា គាត់​អត់​បិទ​សិទ្ធិ​ទេ កា​វិល​ត្រលប់​ចូល​សម្ដែង​វិញ​គឺមាន​ការយល់ស្រប​ពី​គ្រួសារ គាត់​អត់​បិទ​សិទ្ធិ​ទេ មូលហេតុ​ដែល​ចូល​ថត​វិញ ពីព្រោះ​ខ្ញុំ​ស្រឡាញ់​ការងារ​សិល្បៈ ហើយ​ខ្ញុំ​ទទួល​ថត​គ្រប់​ធម្មតា គ្រាន់តែ​កា​ងារ​ខ្លះ​អត់​បានទទួល ដោយសារ​ខ្ញុំ​មិនមាន​ពេល​គ្រប់គ្រាន់​។​

​ចំណែក​ពាក់ព័ន្ធ​ការរៀបចំ​ពិធីមង្គលការ​នោះ ត្រូវបាន​តារា​រូបនេះ​លើកឡើងថា នាង និង​ស្វាមី​ក៍មាន​គម្រោង​នឹង​រៀបចំ​ផងដែរ ប៉ុន្តែ​អ្នក​ទាំងពីរ​នៅ​មិនទាន់​កំណត់ពេល​ថា​នឹងត្រូវ​ធ្វើ​នៅ​អំឡុងពេល​ណាមួយ​នោះ​នៅឡើយ​ទេ​។​

​ជាការ​កត់សម្គាល់ បន្ទាប់ពី​បាន​ភ្ជាប់​ទំនាក់ទំនង​ស្នេហ៍​ជាមួយ​បុរស​ដែលជា​សែ​រាជវង្ស​មក សិទ្ធី នី​កា បាន​ផ្តាច់​ការងារ​សិល្បៈ​ប្រមាណ​២​ឆ្នាំ ដោយសារតែ​នាង​បាន​សម្ងំ​ពពោះ​កូន​ដំបូង​របស់ខ្លួន​។​

​ការកសាង​គ្រួសារ​ជាមួយ​បុរស​សែ​រាជវង្ស​នេះ ត្រូវបាន​ទស្ស​និក​ជ​ជាច្រើន​យល់ឃើញថា តារា​រូបនេះ​នឹង​ទំនង​មិនអាច​វិល​មករក​ការសម្តែង​ជាថ្មី​ឡើងវិញ​នោះឡើយ ដោយសារតែ​នាង​ត្រូវមាន​ភារកិច្ច​មើលថែ​កូន និង​គ្រួសារ ជាមួយនឹង​ការរស់នៅ​ក្នុង​ជីវភាព​យ៉ាង​សុខដុម​។​

​យ៉ាងណា​អ្វីៗ​បាន​ខុសពី​ការពិត ដោយសារតែ​ពេលនេះ​នាង​បានបង្ហាញ​វត្ត​សម្តែង​ជាថ្មី​ឡើងវិញ បន្ទាប់ពី​កូន​របស់​នាង​កាន់តែ​ចម្រើន​វ័យ ជាមួយនឹង​ការបើក​ភ្លើង​ខៀវ​ពី​គ្រួសារ​ផង​នោះ ទើប​នាង​មានឱកាស​ចូលប្រឡូក​សិល្បៈ​នេះ​តាម​ក្តី​បំណង​របស់ខ្លួន​៕​

Related posts

Leave a Comment