ផ្អែមល្ហែម​ជាមួយគ្នា​សុខ​ៗ ម៉ូ​លីកា ប្រកាស​លែង​ប្ដី​ ក្រោម​ហេតុផល​យក​លុយ​ខ្លួន​ទៅ​ដេក​ជាមួយ​ស្រី​ជា​អ្នក​លក់​ឡេ

ភ្នំពេញ ៖ អតីត​តារា​ចម្រៀង​នាង ម៉ូ​លីកា ខណៈ​កំពុងតែ​ល្ហែម​ល្ហែម​ជាមួយគ្នា​សុខៗ ស្រាប់តែ​ប្រកាស​ដំណឹង​សម្រេចចិត្ត​លែង​ប្ដី ដ៏​គួរ​ឲ្យ​ភ្ញាក់ផ្អើល​សម្រាប់​អ្នកគាំទ្រ​របស់ខ្លួន ក្រោម​ហេតុផល​ប្ដី​យក​លុយ​របស់​អ្នកនាង​ទៅ​ដេក​ជាមួយ​ស្រី។

គេ​នៅ​ចាំបាន​ថា កាលពីពេល​ប៉ុន្មាន​ខែ​កន្លងទៅនេះ ម្ចាស់​លក់​ផលិត​រូបនេះ ក៏បាន​ប្រកាស​ពី​ដំណឹង​លែង​លះគ្នា​ជាមួយ​ស្វាមី បង្ក​ការ​ភ្ញាក់ផ្អើល​ម្ដង​រួចមកហើយ តែ​ក្រោយមក​ក៏​ត្រូវរ៉ូវ​គ្នា​វិញ ហើយ​រឹត​ចំណង​ស្នេហ៍​កាន់តែ​​​ផ្អែមល្ហែម​លើស​ដើម។

លុះ​ម្សិលមិញ​នេះ ភាព​ផ្អែម​ល្ហែម​នោះ ប្រែជា​ល្វីង​ជូរចត់​ទៅវិញ ដោយ​នាង​បាន​ប្រកាស​ក្ដែ​ងៗ​ម្ដង​ទៀត​ថា «​ខ្ញុំ​សម្រេច​ចិត្ត​ហើយ ថា​លែង​គ្នា​ជាមួយ​ប្ដី​របស់​ខ្ញុំ​ ហេតុផល​ពោះ​វា​យក​លុយ​ខ្ញុំ​ទៅ​ដេក​ជាមួយ​ស្រី អោយ​ម្នាក់ 500$ ក៏​ជា​ញើស​ឈាម​ខ្ញុំ​ខំ​ស្រែក​ចំទាល​live ហើយ​បើ​ចង់​ឃើញ​មុខ​ស្រី​របស់​ប្ដី​ខ្ញុំ cmt មក ព្រោះ​មុខរបរ​ស្រី​និង​លក់​ឡេ​ដែរ»។

ស្រប​ពេល​ខ្លួន​ពពោះ​ជិត​សម្រាលកូន​ទៅ​ហើយនោះ ស្រាប់តែ​មក​ប្រកាស​ដំណឹង​ដ៏​ជូរចត់​បែបនេះ​ទៅវិញ បាន​ធ្វើ​ឲ្យ​អ្នកគាំទ្រ​របស់​នាង សម្ដែង​ការសោកស្ដាយ និង​លើកទឹកចិត្ត​ឲ្យ​នាង​រឹងមាំ​ឡើង គិត​គុំ​ច្រើនពេក ដើម្បី​សុខភាព​ខ្លួនឯង ក៏​ដូច​កូន​នៅក្នុង​ផ្ទៃ​ផងដែរ។

គួរ​បញ្ជាក់​ថា ​អតីត​តារាចម្រៀង​ផលិតកម្ម​Rock​ម៉ូ​លីកា និង​ជា​ថៅកែ​ស្រី​ហាង​អិន​ខេ ម៉ូ​លីកា ប៊ី​យូ​ធី ត្រេ​ឌី​ង បាន​រៀបការ​ជាមួយ​តារា​សម្ដែង​ហុង មា​នុ​ណ ហៅ​ឆា​នុ​ន កាលពី​ថ្ងៃទី​១៨​ ខែមករា​ ឆ្នាំ​២០២០ ​ធ្វើ​ឲ្យ​កក្រើក​ក្នុង​ពិភព​សិល្បៈ​ ព្រោះតែ​រៀបចំ​ពិធី​មង្គល​យ៉ាង​ប្រណិត​ចំណាយលុយ​អស់​ជាង​១០​ម៉ឺន​ដុល្លារ ​ខណៈ​អ្នក​ទាំងពីរ​ធ្លាប់មាន​ប្រវត្តិ​ស្នេហ៍​កម្សត់កម្រ​ជាមួយគ្នា​ជាង​៣​ឆ្នាំ។

ម៉ូ​លីកា ជា​អ្នកលក់​ផលិតផល​ដ៏​ជោគជ័យ​និង​លេចធ្លោ​​ម្នាក់​នៅលើ​Online​ ដែល​អ្នកណាៗ​ក៏​ស្គាល់​នាង​ហើយ​ដោយសារតែ​ពេលនេះ​នាង​មមាញឹក​ក្នុង​អាជីវកម្ម​ខ្លាំងពេក​ ទើប​មិនទាន់​អាច​វិល​មករក​អាជីព​ចម្រៀង​សាជាថ្មី​តាម​កាលកំណត់ ​បើទោះជា​នាង​ថា​នៅតែ​ស្រលាញ់​សិល្បៈ​ក៏ដោយ៕

 

មិចបានMummy គេងមិនលក់ចឹង

Posted by Molika Online Shop on Wednesday, June 3, 2020

 

Related posts

Leave a Comment