ម៉េង កែវពេជ្ជតា ​ប្រកាស​ដាច់​ណាត់ ​មិន​ធ្វើ​ការ​សុំ​ទោស ​​ហើយ​ឆ្លើយ​តប​ទៅ​កាន់​អតីត​ប្ដី និង​ប្រពន្ធ​ក្រោយ​នោះ ​វិញ​ម៉ា​ឆ្ងាញ់

ភ្នំពេញ ៖​ តារា​ចម្រៀង​អ្នកនាង ម៉េង កែវពេជ្ជតាត្រូវបាន ស្ត្រីម្នាក់​ដាក់ពាក្យបណ្តឹង​ទៅកាន់សាលាដំបូងរាជធានីភ្នំពេញ ដោយបានចោទប្រកាន់​ថា តារារូបនេះ បានធ្វើការបរិហារកេរ្តិ៍ជាសាធារណៈ និង​សម្លុតកុំឲ្យដាក់ពាក្យបណ្តឹង តាមបណ្តាញសង្គមហ្វេសប៊ុក។

បើតាមពាក្យបណ្តឹង ដែលដាក់ចូលតុលាការកាលពីថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២០នេះ ស្ត្រី ដែលជា​ប្រពន្ធក្រោយ​របស់លោក​ឧ​ត្ត​ម​សេនីយ៍ មួង ឃីម ជា​អតីត​ប្តី​របស់​អ្នកនាង ម៉េង កែវពេជ្ជតា បាន​ប្តឹង​ទាមទារ​សំណង​ជំងឺ​ចិត្ត ១០០​រៀល និង​សុំ​ឲ្យ​ចោទប្រកាន់ ផ្តន្ទាទោស​តាមច្បាប់ និង​សុំ​ឲ្យ​ប្រកាស​សុំទោស​លើ​បណ្តាញ​សង្គម​ហ្វេ​ស​បុក​ជា​សាធារណៈ។

ពាក់ព័ន្ធ​ទៅនឹង​បញ្ហា​ខាងលើ​នេះដែរ​ តារាចម្រៀង​ជួរមុខ​អ្នកនាង ម៉េង កែវពេជ្ជតា បានធ្វើ​ការឆ្លើយ​តម​តាម​សំណេរ​ដែល​អ្នកនាង​បាន​បង្ហោះ​តាម​គណនេយ្យ​ហ្វេ​ស​ប៊ុ​ក​របស់ខ្លួន​ថា ក្រោយពី​ខ្ញុំ​បាន​បកស្រាយ​អំពី​ការពិត​នៅ​ពីក្រោយ​នៃ​សំឡេង​ជេរ​របស់ខ្ញុំ​ក្នុង​ខ្សែ​​អាត់ និង​ពាក្យ​មួលបង្កាច់​មួយចំនួន​ដែល​ជន​ថោ កទាប​បានធ្វើឡើងដើម្បីអោយគេ​ស្អប់​ខ្ញុំ ពេលនេះ​ខ្ញុំ និង​កូន​បានទទួល​យុត្តិធម៌​អំពី​មហាជន​រាប់លាន​នាក់​ហើយ គឺ​លែងមាន​ការយល់ច្រលំ និង​បានទទួល​នូវ​ការ​អាណិត ការផ្តល់​កម្លាំងចិត្ត​យ៉ាង​កក់ក្តៅ។

អ្នកនាង​បញ្ជាក់ថា ម្តាយកូនយើង​ខ្ញុំ​សូម​គោរព​អរគុណ​លោក​ទាំងអស់​ខ្លាំងណាស់ ​ប៉ុន្តែ​អតីត ស្វាមី​បោះត្រា​របស់ខ្ញុំ ដែល​ពាក់​ផ្កាយ​លើ​ស្មា​ដោយសារ​ខ្ញុំ បាន​ដឹក​ដៃ​ប្រពន្ធចុង​ក្មេង​ជាង​៣០​ឆ្នាំ​មក​ប្តឹង​ខ្ញុំ​អោយ​ឡើង​តុលាការ​ទៅវិញ! ផ្កាយលើ​ស្មា​នេះ ​បានធ្វើ​បាប​ខ្ញុំ និង​កូន​កាលពី​១០​ឆ្នាំមុន​ម្តង​ហើយ​។ ពិតជា​សក្តិ​សមនឹង​កិត្តិយស​ឯកឧត្តម​ផ្កាយ​បី​នៃ​ក្រសួងមហាផ្ទៃ​មែន ក្លាហាន​ណាស់ ក្លាហាន​បានតែ​ជាមួយ​មនុស្ស​ស្រី និង​កូនក្មេង។ ដើម្បី​ផ្គាប់ចិត្ត​ស្រី​ចុង ហ៊ាន​លើកដៃ​ធ្វើបាប​កូន​ខ្លួនឯង !​បងប្អូន​ណា​អាច​ឆ្លើយ​នឹង​ខ្ញុំ​បាន?​ក្នុង​លោក​នេះ តើមាន​ស្ត្រី​ប៉ុន្មាន​នាក់ ​ដែល​ត្រូវ​ប្តី​ថោ កទាប​ផិត​ ក្បត់​ដេញ​ប្រពន្ធ​កូន​ចេញពីផ្ទះ ហើយ​ដឹក​ដៃ​ប្រពន្ធចុង​មកប្តឹង​ប្រពន្ធ​ដើម ? ក្នុង​លោក​នេះ តើ​មានកូន​ប៉ុន្មាន​នាក់​ដែល​ត្រូវ​រង​ភាព​កំព្រា​ឪ ព្រោះតែ​ឪ​ស្រី​ស្រា​ល្បែង ?​ក្នុង​លោក​នេះ តើមានកូន​ប៉ុន្មាន​នាក់​ដែល​ត្រូវ​ឪពុក​ចិត្ត​តិរច្ឆាន តាម​យាយី​សូម្បី​សល់​ម្តាយ​តែមួយ ហើយ​នៅ​មក​តាម​បំផ្លាញ​ដោយ​មិន​ខ្វល់​ដល់​ការរស់នៅ​រៀនសូត្រ និង​អារម្មណ៍​កូន ឥត​ល្ហែ​បែបនេះ ?​តើ​ឯណា​ទៅ​កិត្តិយស​ជា​នាយ​នគរបាលជាតិ ? ឯណា​ទៅ​កិត្តិយស​ជាម​នុស្ស ? ឯណា​ទៅ​កិត្តិយស​ជា​ឪពុក ?។

អ្នកនាង​ថា គិត​ទៅ គ្រាន់តែ​ខ្ញុំ​ចង់រក​យុត្តិធម៌ និង​កិត្តិយស​ដែល​បាត់បង់​អស់​រយៈ​១០​ឆ្នាំ​ដោយសារ​ពួកគេ​សោះ ក៏​ពួកគេ​មិន​ព្រម​ដែរ ពួកគេ​ចង់​អោយ​ខ្ញុំ​រស់ក្នុង​ឈ្មោះ​ថោ កទាប និង​យល់​ច្រឡំ​ជា​រៀង​រហូត ទើប​ពួកគេ​សុខចិត្ត​ពួកគេ​ពិតជា​មិន​ចង់​អោយ​ខ្ញុំ​ទទួល​បាន​យុត្តិធម៌​ទេ។ ពេលនេះ​ជុំវិញ​ខ្ញុំ​សុទ្ធ​តែ​បិសាច និង​ខ្មោច​ព្រាយ​ចូល​មក​រារាំង ..​ប៉ុន្តែ​ខ្ញុំ​មិន​ខ្លា​ច​ឡើយ! យុត្តិធម៌​ត្រូវតែមាន​សម្រាប់​ខ្ញុំ!។

បើ​តាម​អ្នកនាង ម៉េង កែវពេជ្ជតា ទោះជា​ពិបាក​យ៉ាងណា ក៏​ខ្ញុំ​មិន​ព្រម​សូមទោស​អា​មនុស្ស​ក្បត់​ប្រពន្ធ​កូន ក្បត់​ប្រពៃណី​យ​ទាំងពីរ​នាក់​ឯង​ជាដាច់ខាត។ ជាការ​កត់សម្គាល់​រហូត​មកទល់​នាពេលនេះ​ ជម្លោះ​របស់​អ្នកនាង ម៉េង កែវពេជ្ជតា នៅ​មិនទាន់​បន្ថយ​កម្ដៅ​នៅឡើយ​ទេ ខ​ណៈ​​ពេលដែល​ជម្លោះ​មួយ​នេះ​ បាន​រីក​រាលដាល​ចាប់ពី​ប្រធាន​សមាគម​សិល្បករ​អ្នកនាង ច​ន ច័ន្ទ​លក្ខិណា នាង ទូច ស៊ុន​និ​ច និង​ជំទាវ​ថ្នាក់ខ្ពស់​ពីរ​រូប ហើយ​ចុង​ក្រោយនេះ​ក៏​ឈានដល់​ការដាក់​ពាក្យបណ្តឹង​ពី​ភរិយា​ក្រោយ​របស់​អតីត​ស្វាមី​របស់​នាង​ថែមទៀត៕

 

Related posts

Leave a Comment