ក្រោយ​ផ្ទុះ​រឿង​ ជា វិបុល និង​កែវ ចាន់​និមល ដើរលេង​កម្សាន្ត​ជា​លក្ខណៈ​គ្រួសារ​រៀងខ្លួន​យ៉ាង​សប្បាយរីករាយ

ភ្នំពេញ ៖ ក្នុងពេលដែល​ដំណឹង​នៃ​ការ​លួច​បង្កាត់ភ្លើង​ស្នេហ៍​ដោយ​ស្ងាត់ៗ​រវាង​លោក ជា វិបុល និង​ពិធី​ការិនី​សម្បូរ​វោហារ​នាង កែវ ចាន់​និមល ហាក់​ស្ងប់ស្ងាត់​បន្តិច​នោះ បច្ចុប្បន្ន​លោក គង់ វិបុល ត្រូវបាន​គេ​មើលឃើញថា កំពុង​កសាង​ភាព​ផ្អែមល្ហែម​ឡើងវិញ​ជាមួយ​ភរិយា​គឺ​អ្នកនាង គង់ សុជាតិ។

ការ​សាង​ភាព​ផ្អែមល្ហែម​ឡើងវិញ​នោះ គឺ​មួយរយៈ​ចុងក្រោយ​នេះ លោក ជា វិបុល តែងតែ​ចំណាយ​ពេល​នៅ​ជាមួយ​អ្នកនាង គង់ សុជាតិ និង​កូន​របស់​ពួកគេ​ទាំង​នៅផ្ទះ និង​ដើរ​កម្សាន្ត​កន្លែង​ផ្សេងៗ។

លោក ជា វិបុល បាន​បង្ហោះ​រូបភាព​ពី​ដំណើរ​កម្សាន្ត​យ៉ាង​សប្បាយរីករាយ​ជាមួយ​ភរិយា​នៅ​បណ្ដាញ​សង្គម​ហ្វេ​ស​ប៊ុ​ក​របស់ខ្លួន​ជា​បន្តបន្ទាប់។ ជាមួយនឹង​រូបភាព​ដែល​បាន​បង្ហោះ​នោះដែរ​ គេ​ក៏​ឃើញ​ពិធីករ​រូប​សង្ហា​រូបនេះ ​បាន​ភ្ជាប់​សារ​យ៉ាង​មាន​អត្ថន័យ ដើម្បី​ផ្តល់​សេចក្តីទុកចិត្ត​ទៅកាន់​ភរិយា។

សារ​ទាំងអស់នោះ ​ត្រូវបាន​គេ​យល់ថា លោក ជា​វិបុល កំពុង​ធ្វើ​ឲ្យ​ភរិយា​របស់លោក​គឺ​អ្នកនាង គង់ សុជាតិ មាន​សេចក្តីទុកចិត្ត​មកលើ​រូបលោក​ឡើងវិញ ក្រោយពី​ភរិយា​របស់​លោក​បាន​បង្ហាញ​ការឈឺចាប់ ក្រោយ​បានដឹង​ពី​ការ​លួចលាក់​ស្នេហា​គ្មា​រវាង​លោក ជា វិបុល និង​នាង កែវ ចាន់​និមល។

អ្នកនាង គង់ សុជាតិ បានបង្ហាញ​ការឈឺចាប់ ក្រោយ​ពេលដែល​នាង​បាន​ស៊ើប​ដឹងថា ស្វាមី​របស់​នាង​បាន​លួច​បង្កាត់ភ្លើង​ស្នេហ៍​ក្រៅ​ឆាក​ជាមួយ​ដៃគូ​ពិធី​ការិនី​ជាមួយគ្នា​។​

ដំណឹង​នេះ​បានក្លាយ​ជា​រឿង​ដ៏​រសើប​មួយ​ក្នុង​ពិភព​សិល្បៈ ខណៈពេល​ដែលមាន​មហាជន​ជាច្រើន​បាន​ចាប់អារម្មណ៍ និង​សម្តែង​ការហួសចិត្ត​ចំពោះ​រឿងរ៉ាវ​ដែល​បានកើត​ឡើង​នេះ។ យ៉ាងណាក៏ដោយ​ក្នុងពេលដែល​រឿងរ៉ាវ​ខាងលើ​បាន​បែកធ្លាយ​នោះ គេ​សង្កេតឃើញ​ទាំង​លោក ជា វិបុល និង​នាង កែវ ចាន់​និមល ហាក់​មិនបាន​ចេញមុខ​អធិប្បាយ​អំពី​រឿងនេះ​ឡើយ។

ផ្ទុយទៅវិញ​ទាំង​លោក ជា វិបុល និង​អ្នកនាង កែវ ចាន់​និមល បាន​ព្យាយាម​រងាប់​រឿងនេះ​ឲ្យ​ស្ងប់ស្ងាត់​ទៅវិញ តាមរយៈ​ការបង្ហាញ​រូបភាព​ដើរលេង​កម្សាន្ត​ជា​លក្ខណៈ​គ្រួសារ​រៀងខ្លួន​យ៉ាង​សប្បាយរីករាយ ហាក់ដូចជា​គ្មានអ្វី​កើតឡើង​នោះឡើយ​។​

ជាការ​កត់សម្គាល់ ក្រោយ​ពេលដែល​មានរឿង​ហេតុនេះ​កើតឡើង ក្រុមហ៊ុន​ហង្ស​មាស​វីដេអូ ក៏បាន​សម្រេចចិត្ត​បំបែក​មិន​ឲ្យ​លោក ជា វិបុល ធ្វើជា​ដៃគូ​ពិធីករ​ជាមួយនឹង​នាង កែវ ចាន់​និមល នេះ​បន្ត​ទៀតឡើយ ខណៈពេល​អ្នកនាង គង់ សុជាតិ នៅតែ​កម្មវិធី​ដដែល​៕
                

Related posts

Leave a Comment