កុ​សុ​ម៉ា ទម្លាយ​ពី​មូលហេតុ ដែល​ខ្លួន​ចូលចិត្ត​ថត​កណ្ដាល​ថ្ងៃ

ភ្នំពេញ​ ៖ ​តារា​ចម្រៀង និង​ជា​ពិធី​ការិនី​ពូកែ​កំប្លុកកំប្លែង​កញ្ញា សុ​ភ័​ក្រ កុ​សុ​ម៉ា នៅ​ថ្ងៃទី​២ ខែមិថុនា ឆ្នាំ​២០២០​នេះ បាន​ទម្លាយ​នូវ​រឿង​ដ៏​គួរ​ឲ្យ​អស់សំណើច​មួយ​នៅតាម​បណ្ដាញ​សង្គម​អ៊ី​ន​ស្ដា​ក្រាម ពាក់ព័ន្ធ​នឹង​រឿង​ខ្លួន​ចូលចិត្ត​ថត​កណ្ដាល​ថ្ងៃ។

ពិធី​ការិនី​មាន​ប្រជាប្រិយភាព​រូបនេះ បានបញ្ជាក់​ដូច្នេះ​ថា «​ចូលចិត្ត​ថត​កណ្ដាល​ថ្ងៃ​ណាស់ ព្រោះ​ថត​ទៅ​ឃើញ​ស​»​។ ការ​បង្ហោះ​បែប​លេង​បន្លំ​មែន​ផង​នេះ បានធ្វើ​ឲ្យ​មិត្តភក្ដិ និង​អ្នកគាំទ្រ​របស់​នាង​ផ្ទុះសំណើច ហើយ​ខ្លះ​ក៏បាន​ធ្វើការ​សរសើរ​ថា ទេសភាព​ស្អាត​ណាស់ មនុស្ស​ក៏​ស្រស់​ផងដែរ។

គួរ​បញ្ជាក់​ថា ពិធី​ការិនី​សម្បុរ​ខ្មៅ​ស្រអែម​រូបនេះ មាន​ភាព​ក្រមិចក្រមើម​ចូលចិត្ត​លេងសើច តាំងពី​នៅ​ក្មេង រហូត​ដល់ពេល​មកកាន់​កាប់​តួនាទី​ជា​ពិធី​ការិនី នាង​ក៏​ចេះតែ​ខំ​រិះរក​ស្ទីល ថ្មីៗ​មក​បង្ហាញ កាន់តែ​ធ្វើ​ឲ្យ​មហាជន​គាំទ្រ​កាន់តែ​ច្រើនឡើង​ថែមទៀត​។ ចំពោះ​ការ​ថតរូប​បង្ហោះ អម​ដោយ​Cation​វិញ ​ជា​រឿយៗ​ក៏មាន​ភាព​កំប្លុកកំប្លែង លាយ​លំនឹង​ធាតុពិត​របស់ខ្លួន​មួយ​ចំនួន​ផងដែរ ដូចដែល​ករណី​ខាងលើនេះ​ជាដើម៕


    

Related posts

Leave a Comment