ក្មេង​ស្រី​ម្នាក់ នៅ​បាត់ដំបង មាន​សំឡេង​ល្អ កំពុង​ទទួល​ការ​ចាប់អារម្មណ៍​ពី​មហាជន

បាត់ដំបង ៖ វីដេអូ​ក្មេងស្រី​ម្នាក់ នៅ​ខេត្តបាត់ដំបង ច្រៀង​កម្សាន្ត​លេង ត្រូវ​បាន​អ្នកធ្វើ​ទំព័រ​ហ្វេ​ស​ប៊ុ​ក យក​ទៅ​ឡាយ​បន្ត​ជាច្រើន បង្ក​ការចាប់អារម្មណ៍​ពី​មហាជន ដោយសារតែ​ទឹកដម​សំឡេង​ពីរោះ​ពី​ធម្មជាតិ​របស់​នាង។

ក្មេងស្រី​រូបនោះ មិនមាន​ប្រភព​ណាមួយ ដែល​ធ្វើ​ការយក​ឡាយ​បន្ត​នោះ បញ្ជាក់ថា​ឈ្មោះ​អ្វី អាយុ​ប៉ុន្មាន​នោះទេ គ្រាន់តែ​បញ្ជាក់ថា រស់នៅ​ស្រុក​សំឡូត ខេត្តបាត់ដំបង ហើយ​ការ​ច្រៀង​កម្សាន្ត​លេង​នេះ ត្រូវបាន​គណនី​ហ្វេ​ស​ប៊ុ​ក​ឈ្មោះ​«Ropy Rath» ធ្វើការ​ឡាយ​ដំបូង​គេ។

ចំពោះ​ការ​ឡាយ ដែល​ធ្វើការ​ចាប់អារម្មណ៍​ពី​មហាជន​នេះ ធ្វើឡើង​កាលពី​ថ្ងៃទី​២៨ ខែឧសភា ឆ្នាំ​២០២០ ហើយ​រហូតមកដល់​ថ្ងៃទី​១ ខែមិថុនា ឆ្នាំ​២០២០​នេះ មាន​អ្នកទស្សនា​លើសពី​២​លាន​ដង អ្នក​ចូល​បញ្ចេញមតិ​ចំនួន​២៦​ម៉ឺន និង​អ្នក​ចែករំលែក​បន្ត​ជិត​៨​ម៉ឺន​នាក់។

ចំណែក​ការ​ឡាយ​លើក​ទី​២​ពី​សំណាក់​ម្ចាស់​គណនី​ហ្វេ​ស​ប៊ុ​ក​ឈ្មោះ​«Ropy Rath»​ខាងលើនេះ ធ្វើឡើង​កាលពី​ថ្ងៃទី​៣១ ខែឧសភា ឆ្នាំ​២០២០ តែ​មិន​ទទួលបាន​ការចាប់អារម្មណ៍ ចែកចាយ​បន្ត និង​ចូល​មើល​ច្រើន​ដូច​លើក​ទី​១​នោះទេ។

មានការ​លើក​ឡើង​ថា ក្មេងស្រី​ម្នាក់នេះ​ មាន​សំឡេង​ពីរោះ ពី​ធម្មជាតិ គ្រាន់តែ​ខ្វះ​ការ​បណ្ដុះបណ្ដាល​ពី​អ្នកមាន​បទពិសោធន៍​ប៉ុណ្ណោះ ហើយ​សង្ឃឹមថា ថ្ងៃ​អនាគត​នាង​នឹង​អាច​ក្លាយជា​តារាចម្រៀង​ដ៏​ល្បី​មួយរូប​ផងដែរ៕

https://www.facebook.com/rath.ropy/videos/793712184494506/

https://www.facebook.com/rath.ropy/videos/795750650957326/

Related posts

Leave a Comment