តារា​ចម្រៀង​ល្បីឈ្មោះ​២​រូប​ស្កាត់​ទៅ​ជួប​បងប្អូន​ពលករ​ខ្មែរ​នៅ​ថៃ​ដើម្បី​ធ្វើ​រឿង​នេះ​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ភ្នំពេញ​ ៖ អ្នកគាំទ្រ ​ផ្ទុះ​ការចាប់អារម្មណ៍​គ្រប់គ្នា​ បន្ទាប់​ពី​ឃើញ​តារាចម្រៀង​ល្បី​របស់​ខ្មែរ​ឈ្មោះ​ពីររូប​ គឺ​លោក ជុំ លី​ណូ ដែលជា​តារាចម្រៀង​រៀមច្បង​ និង​លោក អនុស្សាវរីយ៍ បានបង្ហាញ​ខ្លួន​នៅលើ​ទឹកដី​ប្រទេស​ថៃ​ជាមួយគ្នា​ ព្រមទាំង​វត្តមាន​របស់​បងប្អូន​ពលករ​ខ្មែរ​នៅ​ទីនោះ​ផងដែរ​។​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​ក្នុង​ដំណើរ​រួមគ្នា​រវាង​លោក ជុំ លី​ណូ និង​អនុស្សាវរីយ៍ ចូល​ទឹកដី​ប្រទេស​ថៃ​ពេលនេះ ​ដំបូង​ឡើយ​គេ​មិន​ដឹង​ទេ​ថា​ អ្នក​ទាំង​២​ ទៅ​ដើម្បី​ចម្រៀង​ឬ​យ៉ាងណាទេ​។ ​ប្រាប់​ឲ្យ​ដឹង​តាម​សារ​អេឡិចត្រូនិក​លោក​ជុំ លី ណូ បាន​បញ្ជាក់​ថា​ ពេលនេះ​ លោក​ និង​អនុស្សាវរីយ៍ រួមទាំង​អ្នក​និពន្ធ​លោក សុន រដ្ឋា កំពុងមាន​វត្ត​មាន​នៅ​លើ​ទឹកដី​ប្រទេស​ថៃ​។​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​លោក ជុំ លី​ណូ បានបញ្ជាក់​ប្រាប់​ពី​គោលបំណង​ដែល​លោក​និង​អនុស្សាវរីយ៍ ស្កាត់​ទៅ​ប្រទេស​ថៃ​ថា​ ដំណើរ​របស់​ពួកគេ​មកនេះ​គឺ​ដើម្បី​ជួប​បងប្អូន​ពលករ​ខ្មែរ​ដែល​កំពុងធ្វើការ​ងា​រ​នៅ​ទីនោះ​ជាការ​សួរ​សុខ​ទុក្ខ ​និង​រឿង​ដែល​សំខាន់​ទៀត​នោះ ​គឺ​ការផ្តល់ជូន​នូវ​ប្លង់រឹង​ស្របច្បាប់​ដល់​អតិថិជន​ដែលជា​ពលករ​ខ្មែរ​នៅ​ថៃ ​បន្ទាប់ពី​ពួកគាត់​ទិញ​ដី​របស់​ក្រុមហ៊ុន អេកូ​ផាក នាគ​ខៀវ។​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

តារាចម្រៀង​លោក​ជុំ លី​ណូ​បាន​បន្ថែមទៀតថា ​បើសិន​បងប្អូន​ដែល​ចង់បាន​ដី​ល្អ​ងាយស្រួល​បើកកន្លែ​ង​រកស៊ី​នៅក្បែរ​តំបន់​អភិវឌ្ឍន៍​ច្រក​ព្រំ​ដែល​ឡែ​ម​ចូល​ប្រទេស​ថៃ​គឺ​មានតែ​ក្រុមហ៊ុន អេកូ​ផាក នាគ​ខៀវ ទេ​ដែល​ផ្តល់​ទំនុកចិត្ត​និង​ភាពជឿ​កជាក់​ដល់​អតិថិ​ជនតា​មរយ​:​ការផ្តល់ជូន​នូវ​ប្លង់រឹង​ស្របច្បាប់៕​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

Related posts

Leave a Comment