មន្ត្រីសួនសត្វភ្នំតាម៉ៅច្រានចោល ព័ត៌មានថា សួន សត្វភ្នំតាម៉ៅមានគម្រោងរុះរើទៅខេត្តផ្សេង (មានវីដេអូ)

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ភ្នំពេញ:ប្រធានឧទ្យានសួនសត្វ និងមជ្ឈមណ្ឌលសង្គ្រោះសត្វព្រៃភ្នំតាម៉ៅលោក ញឹក រតនៈបានថ្លែ ងបដិសេធច្រានចោលព័ត៌មានមិនពិតអំពីគម្រោងរុះរើសួនសត្វភ្នំតាម៉ៅទៅខេត្តផ្សេងៗ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

លោក ញឹក រតនៈបានឱ្យដឹងថា ថ្មីៗនេះមានការផ្សព្វផ្សាយតា មរយៈបុគ្គល និងសារព័ត៌មានមួយចំនួនបណ្ដាលឱ្យមានការភ័ន្តច្រឡំថា ឧទ្យាសួនសត្វ ភ្នំតាម៉ៅ នឹ ងត្រូវរុះរើ ផ្ទេរទៅកាន់ខេត្តសៀមរាប ឬខេត្តកំពង់ឆ្នាំង ខេត្តកំពង់ស្ពឺ និងខេត្តមណ្ឌលគិរី បណ្ដាលឱ្យមានផលប៉ះពាល់ដសល់សត្វព្រៃមួយចំនួនដែលកំពុងថែរក្សានៅក្នុងឧទ្យាន។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

លោក ញឹក រតនៈបញ្ជាក់ថា ករណីនេះ ឧទ្យាសួនសត្វ មិនមានផែនការរុះរើ ឬផ្ទេរទីតាំង ទៅកាន់ខេត្តផ្សេងឡើយ។ ហើយថា សត្វព្រៃទាំងអស់ដែលកំពុងថែរក្សា នឹងមិនរងផលប៉ះពាល់ដូចការលើកឡើងនោះដែរ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

បើតាមលោក ញឹក រតនៈ ហ្វូងប្រើស រមាំង ឈ្លួស ជ្រូកព្រៃ សត្វស្លាបទាំងអស់ ត្រូវបានដោះលែងឱ្យរស់នៅក្នុងបរិវេណឧទ្យានសួនសត្វនិងមជ្ឈមណ្ឌលសង្គ្រោះសត្វព្រៃភ្នំតាម៉ៅ ដែលមានផ្ទៃដីជាង ៤ ០០០ ហិកតា និងមានរបងសុវត្ថិភាពព័ទ្ធជុំវិញក្នុងគោលបំណងដើម្បីបម្រើឱ្យការងារអប់រំ ការបង្កាត់ពូជ និងកាត់បន្ថយជម្លោះរវាងសត្វព្រៃ និងសហគមមូលដ្ឋាន។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

សូមជំរាបផងដែរថា រាជរដ្ឋាភិបាល បានដាក់ទុនបន្ថែមសម្រាប់គម្រោងអភិវឌ្ឍន៍ឧទ្យានសួននិងមជ្ឈមណ្ឌលសង្គ្រោះសត្វព្រៃភ្នំតាម៉ៅ រួមមានគម្រោងស្ថាបនាកែលម្អគុណភាព ប្រព័ន្ធផ្លូវក្នុងឧទ្យានសួនសត្វ មានប្រវែងជាង ១៥ គីឡូម៉ែត្រ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

គម្រោងសាងសង់បន្ទប់អនាម័យចំនួន ៥ កន្លែង គម្រោងសាងសង់អគាររដ្ឋបាលមួយកន្លែងដើម្បីបម្រើឱ្យការងារប្រចាំថ្ងៃ និងគម្រោងសាងសង់មជ្ឈមណ្ឌលកម្សាន្ដដើម្បីបម្រើឱ្យសេវាកម្មទេសចរណ៍ កសាងអាងស្ដុកទឹកមួយកន្លែងដែលមានចំណុះជាង ២០ ម៉ឺនម៉ែត្រគូប ដើម្បីផ្គត់ផ្គង់ទឹកស្អាត និងតម្រូវការប្រចាំថ្ងៃរបស់ឧទ្យាសួនសត្វភ្នំតាម៉ៅ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

កសាងខ្លោងទ្វារ២កន្លែង និងដាំដើមឈើ ផ្កដាលម្អតាមដងផ្លូវជាង ១ ម៉ឺនដើម ដើម្បីបម្រើឱ្យសេវាកម្មទេសចរណ៍ចំនួន ជំរុញកំណើនសេដ្ឋកិច្ច និងចំណូលសហគមន៍ មូលដ្ឋាន និងជួយឱ្យឧទ្យានសួនសត្វ អាចប្រកួតប្រជែងបានក្នុងបរិបទសេដ្ឋកិច្ចបច្ចុប្បន្ន និងធានានិរន្តភាពការងារប្រចាំថ្ងៃរបស់ឧទ្យាសួនសត្វផងដែរ៕

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​


Related posts

Leave a Comment